សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ឡជីវឧស្ម័នមួយ អាចជួយសម្រួលការចំណាយរបស់គ្រួសារកសិករ1លានរៀលក្នុងមួយឆ្នាំ

ឡជីវឧស្ម័នគឺជាឡដែលផ្ដល់ថាមពលអគ្គីសនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើរដោយលាមកសត្វ។ វាអាចផ្ដល់ផលប្រយោជន៍ និងសម្រួលនូវការចំណាយ បានមួយផ្នែកទៅដល់ក្រុមគ្រួសារដែលរស់ នៅតាមបណ្ដាខេត្ត ឬតាមជនបទនានា។

កំពង់ចាម គឺជាខេត្តមួយក្នុងចំណោមខេត្តផ្សេងៗទៀតដែលមានប្រជាជន ជាពិសេសកសិករនិយមប្រើប្រាស់ឡជីវឧស្ម័នច្រើនជាងគេ ដោយគិតមកទល់​ពេលនេះមានប្រមាណជាង 2,000គ្រួសារដែលកំពុងប្រើប្រាស់ឡជីវឧស្ម័ន។ នេះបើតាមការលើកឡើងរបស់លោក ស្រេង សុខខេង មន្ត្រីបច្ចេកទេសកម្ម​វិធី​ឡជីវឧស្ម័នខេត្តកំពង់ចាម។

លោក ស្រេង សុខខេង បានមានប្រសាសន៍ប្រាប់ AMS ថា ៖

“ឡជីវឧស្ម័នអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់បងប្អូនប្រជា​កសិករ​ដែល​ប្រើប្រាស់  ដែលសូម្បីតែកាកសំណល់លាមកសត្វដែលចេញពីឡមកវិញហើយក៏អាចយកទៅប្រើប្រាស់ជាជីធម្មជាតិសម្រាប់ដំណាំបានទៀត។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺឡជីវឧស្ម័នអាចជួយដល់ផ្នែកធំៗចំនួន3គឺក្នុងពេលតែមួយរួមមាន សេដ្ឋកិច្ច បរិស្ថាន និងសង្គមៗ”

លោកបានរៀបរាប់លម្អិតឱ្យដឹងថា ចំពោះសេដ្ឋកិច្ច កសិករកាត់បន្ថយចំណាយក្នុងការទិញអុស ឬហ្គាស និងអាគុយ ឬតបណ្ដាញអគ្គិសនីនោះទេ ដែលទាំងអស់នេះបើគិតជាឆ្នាំគឺពួកគាត់យ៉ាងហោចណាសអាចចំណេញបានប្រាក់ជាង1លានរៀលមួយឆ្នាំ ឬ10ម៉ឺនរៀលក្នុង1ខែ។ ការសាងសង់ ឡជីវ​ឧស្ម័នក៏បានចូលរួមនៅការថែរក្សាបរិស្ថានបានមួយចំណែកផងដែរក្នុងការជួយកាត់បន្ថយការកាប់ដើមឈើតូចៗយកមកធ្វើអុស ធ្យូង ជាពិសេសបាន​ចូល​រួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានប្រមាណ700ពាន់តោនរួចមកហើយ។ ដោយឡែកសម្រាប់សង្គមគ្រួសារកសិករដោយ ផ្ទាល់ក៏អាចកាត់បន្ថយក្លិន​លាមក​សត្វ និងជួយបង្កើនសោភ័ណភាពទីធ្លាជុំវិញផ្ទះផងដែរ។ ចំណែកឯសង្គមសាធារណៈវិញ អាចជួយកាត់បន្ថយហានិភ័យដល់គ្រួសារកសិករណា​ដែលចេញទៅរកអុសឆ្ងាយៗ ជាពិសេសសុវត្ថភាពរបស់កុមារ និងស្ត្រីក្នុងពេលចេញទៅរកអុសក្នុងព្រៃ។

ក្រៅពីនេះ​ លោកបានបញ្ជាក់ទៀតថា ឡជីវឧស្ម័នត្រូវបានធ្វើឡើងមានពីរប្រភេទគឺ ឡឥដ្ឋ និងឡស្មាច់ ដោយប្រភេទនីមួយៗ មានការសាងសង់​ទៅតាម​ទំហំ និងតម្លៃខុសៗគ្នា។ សម្រាប់ឡឥដ្ឋគឺមានទំហំ 3ម៉ែត្រគូប 4ម៉ែត្រគូប 6ម៉ែត្រគូប 8ម៉ែត្រគូប 10ម៉ែត្រគូប និង15ម៉ែត្រគូប ប៉ុន្តែជាទូទៅកសិករ​ភាគច្រើន​សង់ទំហំ 3ម៉ែត្រគូបដែលមានតម្លៃជាង400ដុល្លារ 4ម៉ែត្រគូបមានតម្លៃជាង500ដុល្លារ និង6ម៉ែត្រគូបមានតម្លៃជាង700ដុល្លារ។ ចំពោះឡស្មាច់​គឺមានទំហំ និងតម្លៃដូចជា 4ម៉ែត្រគូបតម្លៃ550ដុល្លារ 7ម៉ែត្រគូបតម្លៃ 750ដុល្លារ និង 9ម៉ែត្រគូបមានតម្លៃ950ដុល្លារ។

សម្រាប់ការសាងសង់ឡជីវឧស្ម័ននីមួយៗគឺមានទម្រង់ផ្សេងគ្នា ដោយប្រភេទឡឥដ្ឋគឺសង់ជារាងសាជី ហើយ ចំណាយពេលក្នុងការសាងសង់​ជាង​មួយ​សប្ដាហ៍ ហើយទម្រាំបានហ្គាសប្រើសរុបប្រហែល 2សប្ដាហ៍។ ដោយឡែកសម្រាប់ឡស្មាច់គឺមិនទាមទាររយៈពេលយូរនោះទេ ពោលគឺត្រឹមតែមួយថ្ងៃអាច​រួច​រាល់​ជាស្រេច ខណៈដែលតម្រូវការនៃសាងសង់ឡជីវឧស្ម័នទាំង2ប្រភេទគឺត្រូវទាមទារដីទំហំចាប់ពី 5-10ម៉ែត្រការ៉េ។

លោក ចឺម សាវុធ ជាកសិករមួយរូបដែលប្រើប្រាស់ឡជីវឧស្ម័នបានមានប្រសាសន៍ប្រាប់ថា តាំងពីមានឡនេះមក លោកមិន ដែលបារម្ភរឿង​ផ្ទុះហ្គាស​ពេល​ចម្អិនអាហារ ឬខ្លាចភ្លើងឆេះអីទៀតទេ ហើយរឹតតែមិនពិបាករកទិញអុសទៀតដែរ។

លោកបញ្ជាក់ថា ៖

“កាលពីមិនទាន់មានឡ ជាទូទៅយើងទិញអុសគេក្នុងមួយឆ្នាំៗហោចណាស់ក៏ 4-5 គោយន្ដដែរ តែបន្ទាប់ពីមានឡប្រើប្រាស់ហើយ យើងអាចចំណេញលុយទិញអុស និងហ្គាស ហើយថែមទាំងអាចប្រើអំពូលភ្លើងបាន 2-3អំពូលទៀតផង។ ដោយឡែក ក្រៅពីកាកសំណល់ចេញពីឡ យើងអាចយកវាធ្វើជាជីលេខមួយ  ហើយក៏អាចយកវាទៅលាយជាមួយកន្ទក់ ឬចំបើងសម្រាប់ឲ្យសត្វចញ្ចឹមយើងស៊ីវិញបានទៀត”

គម្រោងឡជីវឧស្ម័នថ្នាក់ជាតិត្រូវបានបង្កើតឡើងកាលពីឆ្នាំ2006 ក្រោមការគាំទ្រពីសំណាក់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ សហការ​ជាមួយ​អង្គការ SNV ដែលជាអង្គការរបស់ប្រទេសហូឡង់។ គិតមកដល់បច្ចុប្បន្នគម្រោងឡជីវឧស្ម័នថ្នាក់ជាតិសម្រេចបានការសាងសង់ឡសរុបចំនួន 27,000ឡ ស្ថិតនៅតាមបណ្តាខេត្តគោលដៅចំនួន15។ សម្រាប់ការសាងសង់ឡនីមួយៗ គម្រោងបានផ្ដល់ឲ្យកសិករនូវទឹកប្រាក់ឧបត្ថម្ភចំនួន200ដុល្លារ អាវយឺតមួយ ឆ្នាំងដាំបាយអគ្គិសនីមួយ និងចង្កៀងអគ្គិ សនីមួយ ជាមួយនឹងបណ្ណធានាសម្រាប់រយៈពេល2ឆ្នាំទៀតផង។

បច្ចុប្បន្ន កម្មវិធីគម្រោងឡជីវឧស្ម័នមានក្ដីរំពឹងខ្ពស់ថានឹងមានភាពរីកលូតលាស់ ធំជាងមុនដោយកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិមានគោលនយោបាយ​ត្រៀម​នឹងអនុវត្តឆាប់ៗខាងមុខនេះ ម៉្យាងទៀតឡខ្នាតធំក៏កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វធំៗផងដែរ៕  

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ [email protected] | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ចាស់អាជីវកម្ម គួរចាប់យកឱកាសពង្រីកទីផ្សារ ខណៈសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកំពុងផុសផុល

ជំនួញ, ព្រឹត្តិការណ៍

• 24/06/2025

ស្ថិតក្នុងអំឡុងពេលដែលប្រជាជនខ្មែរ ជាពិសេស រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការគាំទ្រយ៉ាងផុសផុលទៅលើផលិតផលខ្មែរដែលផលិតក្នុងស្រុក ក្នុងន័យស្មារតីជាតិនិយមនាពេលបច្ចុប្បន្ននេះ គឺជាពេលវេលាអំណោយផលល្អសម្រាប់បណ្តាម្ចាស់អាជីវកម្ម

អបអរសាទរ ! កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ចាប់ផ្តើមអាចទទួលបាននាវាដឹកទំនិញធុនធ្ងន់ចូលចតបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

នាវាដឹកកុងតឺន័រដ៏ធំរបស់ចិន បានចេញដំណើរពីកំពង់ផែ(ស៊ូចូវ) Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុជាលើកដំបូង ដែលការនេះបានបង្ហាញពីដំណើរការដោយរលូននៃជើងនាវាដឹកកុងតឺន័រធុនធ្ងន់របស់ចិន និងកម្ពុជា

រដ្ឋមន្ត្រីក្រសួងដែនដី ៖ ក្រោយ​បញ្ចប់ការងារវាស់វែងដីធ្លី ជំហានបន្ទាប់​របស់ក្រសួង គឺធ្វើយ៉ាងណាជួយកសាងជីវភាពពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/06/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា ក្រោយ​បញ្ចប់ការងារវាស់វែងដីធ្លីជាស្ថាពរ ជំហានបន្ទាប់​របស់ក្រសួង គឺធ្វើយ៉ាងណាជួយកសាងជីវភាពពលរដ្ឋ​ឱ្យ​កាន់តែល្អ​ប្រសើរ​

ច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់អាចបិទ-បើកបានគ្រប់ពេលនោះមានភាពមមាញឹក និងសំខាន់បំផុតចំពោះទីផ្សារប្រេងអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

បើគេក្រឡេកទៅមើលពីភាពសំខាន់នៃច្រកសមុទ្រ Hormuz ដែល អ៊ីរ៉ង់ អាចបិទ ឬបើកពេលណាក៏បាននោះ គឺមានភាពមមាញឹក និងសកម្មបំផុតទៅលើការដឹកជញ្ជូនប្រេងចេញពីបណ្តាប្រទេសដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ពិភពលោក

វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ នឹងជួយជំរុញលើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិតក្នុងវិស័យធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នឹងជួយជំរុញ លើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិតក្នុងវិស័យធុរកិច្ច និងពាណិជ្ជកម្ម

រដ្ឋមន្ត្រីទេសចរណ៍ ៖ មគ្គុទ្ទេសក៍ទេសចរណ៍ ជាតួអង្គដ៏សំខាន់នាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជាវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា មគ្គុទ្ទេសក៍ទេសចរណ៍ គឺជាតួអង្គដ៏សំខាន់នាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជាវិញ

តម្លៃប្រេងសាកលធ្លាក់ចុះជាង ៧% បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារមូលដ្ឋានយោធាអាម៉េរិកក្នុងប្រទេសកាតា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

តម្លៃប្រេងម៉ាក Brent ធ្លាក់ចុះ ៧,២% ឬ មានតម្លៃ ៧១,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ៧,២% ឬ មានតម្លៃ ៦៨,៥១ ដុល្លារក្នុងមួយបារ៉ែល

ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ជាង ២៣ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2025

ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ជាង២០ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ទៅលើទីផ្សារពិភពលោកចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤

ផ្លូវជាតិលេខ​១០ នឹងជួយជំរុញសក្ដានុពលវិស័យ​ទេសចរណ៍​តាមបណ្ដាខេត្ត​ជាប់ព្រំដែន​មួយកម្រិតថែម​ទៀត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2025

គម្រោងផ្លូវជាតិលេខ​១០​ ដែលតភ្ជាប់ពី​ខេត្ត​បាត់ដំបង​ កាត់តាម​ខេត្ត​ពោធិ៍សាត់ ទៅដល់​ខេត្ត​កោះ​កុង​ នឹង​ជួយជំរុញ​សក្ដានុពល​វិស័យ​ទេសចរណ៍ ជាពិសេស​ សម្រាប់អ្នកដែលចូលចិត្តធ្វើ​ដំណើ​រ​ទ​ស្សនា​ចរ គយ​គន់​ធម្មជាតិ​ដ៏ស្រស់ស្អាត​នៅតាមបណ្ដាខេត្ត​ជាប់ព្រំដែន​ថៃ

សម្ដេច​ធិបតី លើកទឹកចិត្តប្រជាពលរដ្ឋ គាំទ្រផលិតផលខ្មែរ និងប្រឹងប្រែងដាំដុះផលិតកែច្នៃ ដើម្បីប្រើប្រាស់ខ្លួនឯង

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផលិតផលខ្មែរ ហើយប្រឹងប្រែងដាំដុះ ផលិត និងកែច្នៃ ដើម្បីបម្រើដល់ការហូបចុក ក៏ដូចជាការប្រើប្រាស់ខ្លួនឯង

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ [email protected] | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon