សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសដោយអនុវត្តតាមសេចក្ដីសម្រេចចាប់ពីថ្ងៃទី25 ខែមេសា ឆ្នាំ2021នេះតទៅ។
ក្រោយការវិលត្រឡប់ពីកិច្ចប្រជុំកំពូលរបស់អាស៊ាននៅប្រទេសឥណ្ឌូនេស៊ី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី25 ខែមេសា ឆ្នាំ2021នេះ បានសម្រេចចេញសេចក្ដីប្រកាសពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស លើកលែងតែភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
សេចក្ដីសម្រេចបានបញ្ជាក់នៅក្នុងប្រការ 1 យ៉ាងដូច្នេះថា ៖ បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ 44 សសរ ចុះថ្ងៃទី6 ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ51 សសរ ចុះថ្ងៃទី17 ខែមេសា ឆ្នាំ2021 របស់រាជរដ្ឋាភិបាល។
សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2025
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content