ស្វែងយល់ពីបច្ចេកវិទ្យាដ៏អស្ចារ្យទាំង ៨របស់អ៊ីស្រាអ៊ែលដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល

បរទេស ៖ ដូចមិនមានអ្វីត្រូវលាក់បាំងនោះទេដែលប្រទេសអ៊ីស្រាអ៊ែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នាំមុខគេបំផុតមួយលើពិភពលោកនោះ ជាក់ស្តែងតាមរយៈអាជ្ញាបណ្ណបច្ចេកវិទ្យាកែច្នៃសហគ្រិនបច្ចេកវិទ្យា និងក្រុមហ៊ុនអាជីវកម្មថ្មីៗ(Start-up)ដែលកំពុងមានវត្តមាននៅតា​ម​បណ្តាប្រទេសនានាលើពិភពលោក។

មកដល់ពេលនេះ អ៊ីស្រាអ៊ែលបានក្លាយជាកូនប្រទេសដ៏តូចមួយនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលត្រូវបានពិភពលោកទទួលស្គាល់ជាប្រទេសខ្លាំងដែលអាចគេចផុត​ពី​វិបត្តិជំងឺឆ្លងកូវីដ-19 រហូតបានប្រកាសថាពលរដ្ឋរបស់ខ្លួនមិនចាំបាច់សូម្បីតែពាក់ម៉ាសនៅតាមទីសាធារណៈនានានោះទេ។

អ៊ីស្រាអ៊ែលបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសស្ទើរគ្រប់វិស័យ រាប់តាំងពីវិស័យកសិកម្ម វិស័យឧស្សាហម្ម សហគ្រាសខ្នាតធំ ហើយមាន​បច្ចេក​​វិទ្យាខ្លះជាកម្មសិទ្ធិរបស់ខ្លួនដែលបានធ្វើឲ្យពិភពលោកកាន់កែប្រែប្រួល និងទទួលស្គាល់ពីគុណភាព និងប្រព័ន្ធសុវត្ថិភាពដ៏ខ្លាំងក្លាដូចជា ៖

ទី១.អ្នកអាចធ្វើការសាកថ្មស្មាតហ្វូនរបស់អ្នកពេញដោយប្រើពេលត្រឹមតែ ៣០វិនាទីប៉ុណ្ណោះតាមរយៈបច្ចេកវិទ្យារបស់ក្រុមហ៊ុន Startup អ៊ីស្រាអ៊ែល​ដែលមាន​​ឈ្មោះ​ថា​ StoreDot ។  

ទី២.អ៊ីស្រាអ៊ែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការផ្តោតយកចិត្តទុកដាក់ និងផ្តល់តម្លៃបំផុតចំពោះក្រុមហ៊ុនបច្ចេកវិទ្យានៅលើពិភពលោក បន្ទាប់​ពី​តំបន់​បច្ចេកវិទ្យាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក Silicon Valley ។

ទី៣.កំព្យូទ័រដែលមានទំហំត្រឹមតែ 2x2x2 ឬស្មើ ៨អ៊ិញ ជាកំព្យូទ័រដែលមានទំហំតូចបំផុតលើលោកត្រូវបានបង្កើតឡើងដោយវិស្វករជនជាតិអ៊ីស្រាអ៊ែល ២ រូបនៅ​ក្នុង​ក្រុមហ៊ុនអ៊ីស្រាអ៊ែលដែលមានឈ្មោះថា SolidRun ។

ទី៤.កាម៉េរារបស់នាឡិកាដៃនៃក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអ៊ែលដែលមានឈ្មោះថា Glide មានមូលដ្ឋាននៅក្នុង​ទីក្រុង​យេរូសាឡឹម។

ទី៥.ទីក្រុងញូវយ៉កដែលជាទីក្រុងដ៏មមាញឹកបំផុត ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់កម្មវិធីចតរថយន្ត Pango ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនរបស់អ៊ីស្រាអ៊ែលនោះ​អ្នក​នឹង​មិ​នមាន​អារម្មណ៍ថាស្មុគ្រស្មាញឡើយចំពោះបញ្ហានេះ ហើយកម្មវិធីនេះក៏ត្រូវបានប្រើប្រាស់នៅតាមបណ្តាទីក្រុងធំៗជាច្រើនផ្សេងទៀត​ក្នុងប្រទេសជឿ​ន​លឿន​ផងដែរ។

ទី៦.បច្ចេកវិទ្យារ៉ូបូតបេះផ្លែឪឡឹករបស់ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអ៊ែល SnapKeys ហើយក៏ដូចជាបចេ្ចកវិទ្យាក្តារបន្ទះចុចមិនមានរូប invisible keyboard ប្រើប្រាស់សម្រាប់ស្មាតហ្វូន។

ទី៧.ប្រសិនបើអ្នកបានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន JFK របស់ទីក្រុងញូវយ៉ក នោះអ្នកនឹងឃើញវត្តមានរបស់រថភ្លើងហោះ ឬ AirTrain ដែលតភ្ជាប់​រវាង​អាកាសយានដ្ឋានទៅកាន់ទីក្រុងក្នុងរូបភាពជាប្រព័ន្ធធ្វើដំណើរសាធារណៈដ៏ទំនើបបំផុត ហើយវាត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអ៊ីស្រាអ៊ែល Nextiva ។

ទី៨.អ្នកប្រាកដជាបានស្គាល់ពីបន្ទះចងចាំ USB Flash Drive ហើយវាត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ប៉ុន្តែអ្នកធ្លាប់បានដឹងទេថាវាត្រូវបានរកឃើញ និងបង្កើតឡើងលើកដំបូងដោយជនជាតិអ៊ីស្រាអ៊ែល គឺលោក Dob Moran កាលពីឆ្នាំ២០០០ ។

ដូចអ្វីដែលបានរៀបរាប់ខាងលើនេះ​គឺជាចំណុចពិសេសរបស់ប្រទេសអ៊ីស្រាអែលដែលពិភពលោកទទួលស្គាល់ និងមានភាពស្ញប់ស្ញែងរហូតមកដល់ពេលបច្ចុប្បន្ន៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល

តម្លៃជួញដូរហ៊ុននៅកម្ពុជាប្រចាំថ្ងៃ ជាមធ្យមជាង២១ម៉ឺនដុល្លារ តែថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃជួញដូរហ៊ុនប្រចាំថ្ងៃជាមធ្យមជាង២១ម៉ឺនដុល្លារអាម៉េរិក តែមានថ្ងៃខ្លះបានហក់ឡើងដល់ជាងកន្លះលានដុល្លារ និងប្រមូលបានសាច់ប្រាក់សរុប៣៨៩លានដុល្លារ

ចំណេះដឹងសំខាន់ៗស្ដីពីការដាំដុះខ្ញីឱ្យទទួលបានផលច្រើនដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 12/07/2024

ខ្ញីជារុក្ខជាតិមើមដែលប្រជាជនខ្មែរនិយមដាំ និងយកទៅច្នៃជាគ្រឿងទេស បន្ថែមរសជាតិម្ហូបអាហារបានច្រើនមុខ អាចធ្វើជាឱសថបុរាណផងដែរ

គន្លឹះសំខាន់ៗចំនួន ៦ អាចជួយដោះស្រាយបញ្ហាបំណុលលើសលប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/07/2024

ពាក្យថាបំណុលគឺមិនមែនសំដៅលើភាពអវិជ្ជមានទាំងស្រុងនោះទេ ពោលគឺបំណុលមានគុណសម្បត្តិ និងគុណវិបត្តរៀងៗខ្លួន

គម្រោង​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន​៣ ​កំពុង​ដំណើរការ​មានទឹកប្រាក់ជាង ៥,៣ពាន់​លាន​​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 12/07/2024

រាជរដ្ឋាភិបាល គ្រោង​ចំណាយថវិកា​រាប់រយពាន់​លានដុល្លារអាមេរិក​ លើការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុង​ប្រទេស​ ដើម្បីទាក់ទាញការវិនិយោគពីក្រៅស្រុកបន្ថែមទៀត

គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៤ យានយន្តអគ្គិសនីសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ការចុះបញ្ជីយានយន្តអគ្គិសនីដែលជានិន្នាការថ្មី មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋិនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់

រយៈពេល ៥ខែ ដើមឆ្នាំ២០២៤ មានទេសចរជាតិ និងអន្តរជាតិសរុបជាង ១២លាន ៦សែននាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ទេសចរអន្តរជាតិជាង២លាន៦សែននាក់ បានមកទស្សនាកម្ពុជាក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៤ ខណៈទេសចរក្នុងស្រុកមានចំនួន ១០,៦៨៨,០៧៣ នាក់

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/07/2024

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម និងប្រែក្លាយពីកសិកម្មលក្ខណៈគ្រួសារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្ម

ក្រសួងកសិកម្ម និងសហគ្រិនខ្មែរ គាំទ្រគោលនយោបាយអាទិភាព«សហគមន៍កសិកម្មទំនើប»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ក្រសួងកសិកម្ម និង សហគ្រិនខ្មែរ បានចុះ MoU ជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឱ្យរស់រវើក