សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

តម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរីកើន 3.3ភាគរយក្នុងត្រីមាសដំបូងឆ្នាំ2021

បរទេស៖​ យោងតាមរបាយការណ៍ដែលសិក្សាដោយអ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យអន្តរជាតិនៅថ្ងៃដើមសប្ដាហ៍នេះបានបង្ហាញថា តម្លៃលំនៅដ្ឋានបែប​ឯកជ​ននៅក្នុងប្រទេសសិង្ហបុរី បានបន្តកើនឡើងប្រមាណ 3.3 ភាគរយនៅក្នុងត្រីមាសដំបូងឆ្នាំ2021នេះ ដែលជាអត្រាខ្ពស់ខ្លាំងជាងការរំពឹងទុក ។

តាមរយៈការសិក្សាដដែលបានបង្ហាញថា ការកើនឡើងនៃតម្លៃលំនៅដ្ឋានបែបឯកជនរបស់សិង្ហបុរីគិតត្រឹមត្រីមាសដំបូងដើមឆ្នាំនេះបានកើនឡើងបែបនេះ​ជាប់​គ្នា4ឆ្នាំកន្លងមកហើយ ខណៈដែលអត្រាកំណើនកាលពីឆ្នាំកន្លងទៅមានត្រឹមតែ​ 2.1 ភាគរយ។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនស្រាវជ្រាវ និងវិភាគអចលនទ្រព្យ OrangeTee&Tie បាននិយាយថា ៖ «កំណើន​នៃ​តម្លៃទាំងនេះ គឺកើតឡើងដោយសារតែមានតម្រូវការក្នុងស្រុកកើនឡើងយ៉ាងខ្លាំង ជាពិសេសសម្រាប់លំនៅដ្ឋានបែបឯកជន ក្រោមការបណ្តាក់​ទុន​វិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់អ្នកនៅក្នុងស្រុក រួមជាមួយនឹងការវិលត្រឡប់សាជាថ្មីនៃការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេសផងដែរ។

លោក Lee Sze Teck ប្រធានផ្នែកសិក្សា និងស្រាវជ្រាវនៃក្រុមហ៊ុន Hutton Asia បានលើកឡើងថា តម្រូវការដ៏ខ្លាំងក្លាទាំងនេះអាច​បញ្ជាក់ឱ្យ​ឃើញ​ពីស្ថានភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក។ ក្នុងនោះផងដែរ ជាមួយនឹងការកើនឡើងនូវតម្លៃលំនៅដ្ឋានបែបឯកជនខាងកលើនេះ បានជំរុញតម្លៃដីធ្លីសម្រាប់អភិវឌ្ឍលំនៅដ្ឋានមានការកើនឡើងដូចគ្នា ពោលគឺមានកំណើនប្រមាណ 6.7 ភាគរយបើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីដើមឆ្នាំកន្លទៅ។

យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យអន្តរជាតិដែលកំពុងប្រតិបត្តិនៅក្នុងប្រទេសមួយនេះបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ការកើនឡើងនូវតម្រូវការក្នុងស្រុកនេះនឹងនៅតែបន្តរហូតដល់ដំណាច់ត្រីមាសទី2 ឬបន្តដល់ដើមត្រីមាសទី3នៃឆ្នាំដដែលនេះ៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ [email protected] | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញកសិផល ៣មុខទៅកាន់ប្រទេសចិន នឹងជួយពង្រីកទីផ្សារកសិផលកម្ពុជា ហើយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2025

អ្នកនាំពាក្យក្រសួងកសិកម្មឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីថ្ងៃទី១៧ -១៨​ ខែមេសា ឆ្នាំ២០២៥ មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន៣ ជំរុញការនាំចេញកសិផលកម្ពុជាចំនួន៣ប្រភេទ

កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត«យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥ – ២០២៨»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2025

កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥ - ២០២៨ ដើម្បីពង្រឹង និងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យធុរកិច្ច

យូអិន ៖ ការឆបោកតាមប្រព័ន្ធអនឡាញ(Cyberscam)មានទំហំរាប់ពាន់លានដុល្លារកំពុងរីករាលដាលស្ទើរពេញពិភពលោកប្រៀបដូចជាជំងឺមហារីក

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2025

យូអិន ៖ ការឆបោកតាមប្រព័ន្ធអនឡាញ(Cyberscam)មានទំហំរាប់ពាន់លានដុល្លារកំពុងរីករាលដាលពេញពិភពលោកប្រៀបដូចជាជំងឺមហារីកដែលទាមទារឱ្យមានការទប់ស្កាត់

Donald Trump លើកឡើងថា អត្រាពន្ធខ្ពស់លើការនាំចូលពីប្រទេសចិនអាចនឹងត្រូវបានកាត់បន្ថយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2025

Trump បានលើកឡើងថា ៖ «យើងនៅមានភាពល្អធម្មតាជាមួយប្រទេសចិន ហើយយើងនឹងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ។ អត្រាពន្ធចុងក្រោយដែលដាក់លើប្រទេសចិនអាចនឹងធ្លាក់ចុះពី ១៤៥%»

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងពាក់​ព័ន្ធ​ផ្សេង​ទៀត កំពុងសិក្សាធ្វើ​ការ​កែ​លម្អ រៀបចំទីប្រជុំជន និងក្រុងឱ្យបានល្អប្រសើរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុង​សហការជាមួយក្រសួងសាធារណការ ​និងដឹកជញ្ជូន ព្រមទាំងក្រសួងស្ថាប័នផ្សេងទៀត ដើម្បីរៀបចំក្រុង​នៅក្នុងប្រទេស​កម្ពុជាឱ្យ​បានល្អប្រសើរ​

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានមកដល់ទឹកដីកម្ពុជាហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2025

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រា បានអញ្ជើញមកដល់កម្ពុជាហើយក្នុងដំណើរទស្សនកិច្ចផ្លូវការ និងកំពុងជួបពិភាក្សាការងារជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។

រាជរដ្ឋាភិបាលលើកទឹកចិត្តដល់អ្នកវិនិយោគ ដែលមានបំណងមកផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2025

សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាលសូមប្រកាសលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងឡាយណាដែលមានបំណងមកផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដើម្បីជួយកាត់បន្ថយការនាំចូល និងបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជា

រយៈពេល ​៣៥ឆ្នាំ ប្រទេសចិនបានផ្ដល់ជំនួយ​ដល់​កម្ពុជាសម្រាប់អភិវឌ្ឍន៍​ប្រទេស​សរុបជាទឹកប្រាក់​ជិត​៦​ពាន់​លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/04/2025

ចិន ជាប្រទេស​ដែលផ្ដល់ជំនួយ​ធំមួយ​ដល់កម្ពុជា​ក្នុងការអភិវឌ្ឍ​ប្រទេស​ ជាក់ស្ដែង​ ៣៥​ឆ្នាំ ចិន​បាន​ផ្ដល់ជំនួយ​ដល់កម្ពុជា​ជិត​ ៦​ពាន់លានដុល្លារ

ការអនុវត្តលើកិច្ចព្រមព្រៀង RCEP ស្តីពីស្តង់ដារបទប្បញ្ញត្តិបច្ចេកទេស ដើម្បីជំរុញឱ្យអាជីវកម្មរឹងមាំ និងភាពប្រកួតប្រជែងកាន់តែខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 22/04/2025

ជំរុញការអនុវត្តការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង RCEP ស្តីពីស្តង់ដារបទប្បញ្ញត្តិបច្ចេកទេស និង នីតិវិធីវាយតម្លៃអនុលោមភាព គឺដើម្បីជំរុញឱ្យអាជីវកម្មមានភាពរឹងមាំ និងភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារតំបន់

អបអរសាទរ ! កំពង់ស្ពឺ​ ត្រូវ​បានប្រកាស​ជា​ខេត្ត​បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ​និងចាប់ផ្ដើម​ចែក​បណ្ណ​កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជា​បន្ត​បន្ទាប់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/04/2025

ខេត្តកំពង់​ស្ពឺ​ត្រូវបាន​ប្រកាស​ជាខេត្ត​បញ្ចប់​ការ​វាស់វែងដីធ្លីជា​ប្រព័ន្ធ​ នឹង​ចាប់ផ្ដើមចែកបណ្ណ​កម្មសិទ្ធិ​ជូនប្រជាពលរដ្ឋជា​បន្ត​បន្ទាប់​

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ [email protected] | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon