WHO ៖ កម្ពុជានៅមានក្តីសង្ឃឹមក្នុងការបង្វែរស្ថានការណ៍កូវីដ-19 ឱ្យប្រសើរឡើង

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងថា ស្ថានភាពជំងឺកូវីដ-19នៅកម្ពុជាមិនទាន់ហួសពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឱ្យបានប្រសើរឡើង បើទោះជាតួលេខដែលបានបង្ហាញពីសញ្ញាដ៏អាក្រក់ក្នុងមួយសប្ដាហ៍ៗបានកើនឡើងជិតទ្វេរដងក្នុងរយៈពេលពីរខែ កន្លង មកនេះ ហើយដែល នេះ​កំពុងឈានដល់អត្រាឆ្លងខ្ពស់បំផុតដែលកន្លងមកមិនធ្លាប់មាន។

លោកវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ៖«យើងដឹងថាវា​មិនទាន់​ហួស​ពេលទេក្នុងការបង្វែរស្ថានការណ៍ឱ្យល្អប្រសើរឡើងវិញបាន។ យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជា រួមគ្នាធ្វើសកម្មភាពជា​ធ្លុង​មួយ​ជា​ប្រជាជាតិមួយ និងសង្គមតែមួយដែលប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 ដោយសាមគ្គីភាព»។  

លោកស្រីបានមានបញ្ជាក់បន្ថែមថា នៅពេលដែលសមាស​ធាតុ​ទាំងអស់នេះរួមគ្នា គេអាចបញ្ឈប់កំណើន និងកាត់បន្ថយការចម្លងបាន។ ប៉ុន្តែ​ការដឹកនាំដ៏ខ្លាំង​ក្លា​តែ​មួយមុខមិនទាន់គ្រប់គ្រាន់ទេ គឺចាំបាច់ត្រូវ​មានការរួបរួម សាមគ្គីគ្នា ហើយការរួបរួមគ្នានេះ ជា​គន្លឹះនាំ​ទៅដល់ភាព​ជោគ​ជ័យ​ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-19។

ជំងឺកូវីដ-19 មិនមែនជាវិបត្តិសុខ​ភាព​តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច និង​សង្គម។ គោលដៅនៃ​វិធានការឆ្លើយ​តប គឺ​មិន​ត្រឹម​តែ​ដោះ​ស្រាយបញ្ហា ផ្នែកសុខភាព​ប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជាផងដែរ។ ប្រសិនបើការគ្រប់គ្រង​ស្ថាន​ការណ៍​ផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមាន​ផលវិបាកផ្នែកសុខភាព ក៏ដូចជាផលប៉ះពាល់ដល់​សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ការផ្ទុះឡើងនូវជំងឺនេះនាពេលបច្ចុប្បន្ននៅតាមរោងច្រកនិងផ្សារនានា គឺជាសារមួយដ៏គួរឱ្យឈឺចាប់ ដែលរំលឹកប្រាប់ប្រជាពលរដ្ឋអំពី​សារៈ​សំខាន់​នៃការដាក់ចេញ  និងអនុវត្តវិធានការក្នុងការកាត់បន្ថយហានិភ័យឱ្យបានមុន ពេលដែលមានការផ្ទុះណាមួយកើតឡើង ដើម្បីបញ្ចៀស​ការរីករាលដាលនៃមេរោគ។

លោកស្រីវេជ្ជបណ្ឌិត បានមានប្រសាន៍បញ្ជាក់ថា ៖

“គ្មានពេលណាដែលទំនាក់ទំនងសុខភាព និង សេដ្ឋកិច្ចត្រូវបានបង្ហាញយ៉ាងច្បាស់ដូចជា​ពេលបច្ចុប្បន្ននេះទេ។ ដូច្នេះហើយ ទើបវិស័យ​ឯក​ជន​ជា​ដៃគូសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ ខណៈ​វីរុស​កូវីដ-19នេះ ដែលបានរាលដាលនៅកន្លែងមានមនុស្សច្រើនកកកុញ កន្លែងបិទជិត និងកន្លែងមាន​មនុស្សនៅ​ជិត​ៗ​គ្នា។ នៅកម្ពុជា​កន្លែង​ទាំង​នេះមានដូចជានៅក្លឹបរាត្រី កន្លែងសេវាកម្សាន្តផ្សេងៗ រោងចក្រ និងទីផ្សារ រួមទាំងនៅតាមអាជីវកម្មតូចៗ ការជួបជុំជាលក្ខណៈគ្រួសារ និងនៅតាមភោជនីយដ្ឋានផងដែរ”

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានលើកឧទាហរណ៍ថា នៅកម្ពុជា វិស័យកាត់ដេរ វាយនភណ្ឌ ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ វិស័យឧស្សាហកម្ម នេះ អាចការពារខ្លួនឯង និងកម្មករនិយោជិតពីជំងឺកូវីដ-19 បានតាមរយៈការត្រៀមបង្ការជាបន្ទាន់ ទុក ជាមុន ដោយសកម្មមុនពេលមានហេតុការណ៍ នៃការផ្ទុះឡើង នៃជំងឺណាមួយកើតឡើង។ រោងចក្រ សហគ្រាសដែលមានសុវត្ថិភាព ជាងពេលបច្ចុប្បន្ន នេះមានន័យ ស្មើនឹងមានសេដ្ឋកិច្ចមួយ មានសុវត្ថិ ភាពជាងពេលនេះដែរ។

ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រង អាចដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយ ហានិភ័យ នៃការ ឆ្លងដូចជារៀបចំឱ្យមានការវាស់កម្ដៅ មានការ​រក្សាគម្លាតពីគ្នា ធានា ឱ្យមានកន្លែង លាងសម្អាតដៃ​គ្រប់​គ្រាន់ និងរៀបចំឱ្យមានពេលសម្រាក ឆ្លាស់វេនគ្នា ចៀសវាង មនុស្សកកកុញ ។

ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺ ដើម្បីទប់ស្កាត់ឱ្យ​បានឆាប់​រហ័ស តាមរយៈការតាម រក អ្នកប៉ះពាល់ និងដាក់អ្នកដែល សង្ស័យ ថាបានឆ្លងជំងឺឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីកាត់បន្ថយ ការចម្លងបន្តគ្នា។ ចំពោះ​បងប្អូនកម្មករនិយោជិតមានតួនាទីជួយកាត់បន្ថយហានិភ័យនៃការចម្លងដោយសម្រាកនៅផ្ទះ ប្រសិនបើមានជំងឺ ដោយចៀស​វាងទៅ​កន្លែង​មានមនុស្សកុះករ កន្លែងបិទជិត និងមានមនុស្សនៅជិតៗគ្នាតាមដែលអាចធ្វើទៅបាន គឺមានតែការរួមបញ្ចូលគ្នានូវ​វិធានការ​ដោយវិស័យ​ឧស្សាហកម្ម និងការចូលរួមអនុវត្ត ដោយ​បុគ្គល​នីមួយៗ គ្រប់ៗគ្នាទេ និងរក្សាគម្លាតពីគ្នា ទើបអាចបង្កើតជាកម្លាំង សមូហភាពខ្លាំងក្លាអាច​បញ្ឈប់​​ការរីករាលដាលនៃជំងឺកូវីដ-19 បាន។

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ