បរទេស ៖ នៅសប្តាហ៍នេះក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញ Apple បានធ្វើការប្រកាសថាខ្លួនបានរៀបចំផែនការវិនិយោគថ្មីមួយទៀតក្នុងការចាក់បញ្ចូលប្រាក់រហូតទៅដល់ 430ពាន់លានដុល្លារសម្រាប់រយៈពេល5ឆ្នាំខាងមុខចូលទៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងអាចបង្កើនការងារក្នុងប្រទេសប្រមាណជា 20,000កន្លែងផងដែរ។
ក្នុងផ្នែកមួយនៃផែនការនេះ ប្រាក់ប្រមាណជា 1,000លានដុល្លារនឹងត្រូវយកទៅប្រើប្រាស់ក្នុងការសាងសង់អគារស្រាវជ្រាវបច្ចេកវិទ្យាថ្មីមួយកន្លែងនៅក្នុងរដ្ឋ North Carolina។ Apple ក៏មានផែនការក្នុងការចំណាយប្រាក់រាប់ពាន់លានដុល្លារផ្សេងទៀត សម្រាប់បច្ចេកវិទ្យា 5G នៅទូទាំងសរដ្ឋអាមេរិក។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅក្នុងរដ្ឋ California មួយនេះក៏បាននិយាយថាដែរថា ផែនការនៃការបង្កើនការវិនិយោគខ្លាំងលើសពីផែនការដែលធ្លាប់បានដាក់កាលពីឆ្នាំ2018មានតែត្រឹមតែ350ពាន់លានដុល្លារនេះធ្វើឡើងនៅបន្ទាប់ពីសភាជាតិបានឈានទៅដល់ការសម្រេចចិត្តអនុវត្តគោលការណ៍យកពន្ធកម្រិតទាបដែលនឹងអាចផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ក្រុមហ៊ុនរបស់អាមេរិក។
ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បានបញ្ជាក់ថា ក្នុងតំណាក់កាលងើបឡើងវិញ និងកសាងឡើងវិញនេះ Apple បានបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួនទ្វេដងទៅលើវិស័យបច្ចេកវិទ្យា និងផលិតកម្មរបស់អាមេរិកជាពិសេសទៅកាន់សមាគមន៍បច្ចេកវិទ្យារបស់អាមេរិកនៅទូទាំង 50 រដ្ឋ។ អស់រយៈពេល5ឆ្នាំចុងក្រោយ Apple បានជាប់ឈ្មោះជាអ្នកដែលបានបង់ពន្ធជូនរដ្ឋាភិបាលអាមេរិកបានច្រើនជាងគេបំផុតប្រមាណជា 45ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនកំពុងស្វែងរកនិតិវិធីក្នុងការធ្វើកំណែទំរង់ពន្ធដារបស់ខ្លួននៅក្នុងប្រទេសអាមេរិក និងក៏ដូចជាតាមបណ្តាប្រទេសនានាលើលោកផងដែរ។
ផែនការកាលពីឆ្នាំ2018 ក្រុមហ៊ុន Apple បានប្រកាសថានឹងអាចជួយបង្កើតការងារដល់ទៅ 20,000កន្លែងនៅក្នុងទីផ្សារអាមេរិកត្រឹមឆ្នាំ2023 ប៉ុន្តែលើសពីនេះនៅក្នុងការប្តេជ្ញាចិត្តចុងក្រោយនេះ Apple រំពឹងទុកថានឹងអាចបង្កើនការងារបានចំនួន 20,000កន្លែងទៀតសម្រាប់រយៈពេល 5ឆ្នាំខាងមុខ។
គួរឲ្យដឹងថែមទៀតដែរថាផែនការវិនិយោគចុងក្រោយនេះផងដែរក៏ត្រូវបានគេដឹងថានឹងយកទៅដើម្បីពង្រីកទីតាំងរបស់ខ្លួនជាច្រើនដូចជានៅរដ្ឋ California, Colorado, Massachusetts, Texas, Washington និងរដ្ឋ Iowaផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម