បរទេស៖ ខណៈដែលតំបន់អឺរ៉ុបដែលតែងតែប្តេជ្ញាចិត្តចំពោះការបម្រែបម្រួលបញ្ហាអាកាសធាតុ និងការសន្យាបង្វែរសេដ្ឋកិច្ចរបស់ខ្លួនទៅពឹងផ្អែកលើវិស័យថាមពលដែលកើតឡើងវិញក្នុងរយៈពេលមួយទសវត្សរ៍ទៀតនោះ ងាកមកសហរដ្ឋអាមេរិកដែលជាមហាអំណាចពឹងអាស្រ័យខ្លាំងលើថាមពលឥន្ធនៈផូស៊ីល បានចាប់ផ្តើមមកចូលក្នុងកិច្ចព្រមព្រៀងស្តីអំពីបញ្ហាអាកាសធាតុរបស់ទីក្រុងប៉ារីសវិញផងដែរ។
ការតាំងចិត្តរបស់ប្រទេសមហាអំណាចធំៗទាំងពីរនេះនឹងអាចធ្វើឲ្យពិភពលោកចាប់ផ្តើមមានភាពសុទិដ្ឋិនិយមចំពោះវិស័យថាមពលដែលកកើតឡើងវិញ ហើយក៏អាចចាប់ផ្តើមរៀបចំផែនការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្នុងគោលបំណងមិនអាស្រ័យទៅលើថាមពលឥន្ធនៈផូស៊ីលទៀតឡើយនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ នៅក្នុងបរិការនេះដើម្បីសម្រេចកិច្ចការងារនេះបាន ក្រៅពីផែនការមេរបស់ប្រទេសមហាអំណាចទាំងនេះគឺទាមទារឱ្យមានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនទាំងឡាយផ្សេងៗទៀត ដោយគ្រាន់តែអនុវត្តវិធីចំនួន 3ក្នុងដំណាក់ដំបូងដោយចាប់ផ្តើមប្រកាន់ខ្ជាប់ដោយគណៈគ្រប់គ្រង ឬជាប្រធានក្រុមហ៊ុនផ្ទាល់តែម្ដង។
1.គាំទ្រដល់សហគ្រិន និងអាជីវកម្មកើតថ្មីដែលជំរុញដល់ដំណោះស្រាយបញ្ហាបិរស្ថាន៖ ក្រុមហ៊ុនសាជីវកម្មធំៗគឺជាក្រុមហ៊ុនដែលមានបណ្តាញ និងធនធានគ្រប់គ្រាន់ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗនៅមិនទាន់មានដូចនេះវាគឺជាឱកាសក្នុងការផ្តល់កំណើតដល់ប្រភេទអាជីវកម្ម ឬសហគ្រិនភាពណាដែលមានការប្តេជ្ញាចិត្តខ្លាំងចំពោះបញ្ហាបរិស្ថាន។
2.ផ្តល់កម្ចីដល់ក្រុមអ្នកច្នៃប្រឌិត ឬក្រុមការងារកំពុងបំពេញការងារលើបញ្ហាបិរស្ថាន៖ សហរដ្ឋអាមេរិកធ្លាប់បានប្រកាសបញ្ចេញប្រាក់ជំនួយជាច្រើនទ្រីលានដុល្លារដែលក្នុងនោះរាប់ពាន់លានដុល្លារទៅលើបច្ចេកវិទ្យាថ្មីមិនប៉ះពាល់ដល់បរិស្ថាន។ ដូចនេះយើងអាចមើលឃើញថាបច្ចេកវិទ្យាទាំងនោះនឹងមានសក្តានុពលធំធេង។ បន្ថែមពីនេះ ក្រុមហ៊ុនអាជីវកម្មទាំងឡាយក៏គួរតែពិចារណាក្នុងការផ្តល់កម្ចីណាមួយទៅដល់អាជីវកម្មថ្មីទាំងឡាយណាដែលមានផែនការច្បាស់លាស់ ហើយអាចប្រមូលបានប្រាក់ចំណេញវិញទាំងអស់មកវិញនៅពេលក្រោយ។
3.រៀបចំយុទ្ធសាស្ត្ររយៈវែងសម្រាប់អាជីវកម្មដែលមិនប៉ះពាល់ដល់បញ្ហាបរិស្ថាន៖ ផែនការមេលុបបំបាត់ការបំពុលក្នុងអាកាសឲ្យបានត្រឹមឆ្នាំ2050 ជាពេលវេលាកំណត់មួយដែលធ្វើការរួមគ្នាតាមរយៈបណ្តាប្រទេសមហាអំណាចនានានានៅពិភពលើលោក ដូចនេះវានឹងមិនយូរពេកនោះទេសម្រាប់អាជីវកម្ម និងក្រុមហ៊ុនផ្សេងទៀតក្នុងការដាក់ផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួនឱ្យងាកទៅលើថាមពលដែលមិនប៉ះពាល់ដល់បរិស្ថានដើម្បីធ្វើយ៉ាងណាអាចមានភាពប្រកួតប្រជែងនៅលើទីផ្សារដោយតម្លាភាព៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2024
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។
ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/12/2024
Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ