គិតត្រឹមយប់ថ្ងៃទី27 ខែមេសា ឆ្នាំ2021 អ្នកជំងឺកូវីដ-19កម្រិតស្រាលដែលសម្រាក និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន នៅមណ្ឌលកោះពេជ្របានជាសះស្បើយចំនួន834នាក់ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ និងតម្រូវបន្តធ្វើចត្តាឡីស័ករយៈពេល14ថ្ងៃ។
តាមរយៈគណនីផ្លូវការនៃបណ្តាញទំនាក់ទំនងអេឡិចត្រូនិករបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី27 ខែមេសា ឆ្នាំ2021 បានបញ្ជាក់ថា អ្នកជំងឺកូវីដ-19 ដែលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្របានជាសះស្បើយចំនួន834នាក់ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញហើយ ប៉ុន្តែតម្រូវឱ្យបន្តធ្វើចកត្តាឡីស័កឃុំខ្លួនដាច់ពីសមាជិកគ្រួសារចំនួន14ថ្ងៃថែមទៀត នឹងត្រូវត្រឡប់មកយកសំណាកធ្វើតេស្តវិញនៅថ្ងៃទី13។
ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន ទាំងអស់ដែលបានចំណាយកម្លាំងកាយចិត្តក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19នៅកម្ពុជា ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/03/2025
អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ