លោកបណ្ឌិត គី សេរីវឌ្ឍន៍ ៖ ទីផ្សារឌីជីថលកំពុងចូលរួមចំណែកក្នុងការទប់ស្កាត់ការរាលដាលជំងឺឆ្លងនាពេលបច្ចុប្បន្ន

ស្ថិតនៅក្នុងកំឡុងពេលនៃការអនុវត្តនូវវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល ក៏ដូចជាតំបន់ក្នុងខេត្តក្រុងដទៃទៀតនោះ ទីផ្សារ​ឌីជីថល ដែលទទួលការបញ្ជាទិញតាមរយៈទូរស័ព្ទ ឬអនឡាញ បានរួមចំណែកក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19ក្នុងសហគមន៍​បានមួយ​កម្រិត ហើយក៏ជាផ្នែកមួយនៃការពង្រឹកសេដ្ឋកិច្ចឌីជីថលនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ។

ទីផ្សារឌីជីថលដែលអាចទទួលការបញ្ជាទិញតាមរយៈអនឡាញ ឬតាមទូរស័ព្ទបានកើតមាននៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំមកហើយ ប៉ុន្តែហាក់នៅមិនទាន់​មានភាពទូលំទូលាយនៅឡើយនោះទេ ខណៈដែលការយល់ដឹងរបស់អតិថិជនដែលភាគច្រើនជាប្រជាពលរដ្ឋខ្មែរនៅមានកម្រិតពាក់ព័ន្ធ​ទៅនឹងរបៀបនៃ​ការ​ប្រើប្រាស់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការអនុវត្តលើទីផ្សារឌីជីថលគឺជាសកម្មភាពមួយ​ដែល​រួម​ចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចពង្រឹងសមត្ថភាពសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ប៉ុន្តែត្រូវទាមទារឱ្យមានការចំណាយពេលវេលាយូរជាងនេះបន្តិចទៀត។

សម្រាប់តែប្រទេសកម្ពុជានៅពេលបច្ចុប្បន្ន ទីផ្សារឌីជីថល បាន និងកំពុងត្រូវបានមនុស្សចាប់ផ្តើមយល់ដឹងពីការប្រើប្រាស់ជាបណ្តើរៗ ជាពិសេស​នៅក្នុងកំឡុង​ពេល​ដែលកម្ពុជាប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-19 នៃព្រឹត្តិការណ៍20កុម្ភៈដែលកំពុងកើតមាន រហូតមានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ​ ក្រុងតាខ្មៅនៃខេត្តកណ្តាល  ក្រុងព្រះ​សីហនុ និងតំបន់មួយចំនួនទៀតនៅតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍បញ្ជាក់ថា ៖

“ទីផ្សារឌីជីថល គឺស្ថិតនៅក្នុងយុគសម័យកាលវិវឌ្ឍន៍នៃបច្ចេកវិទ្យាឧស្សាហកម្ម4.0 ដែលទាមទារ​ឱ្យ​សាធារណៈជនទូទៅមានការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាដែលពាក់ព័ន្ធ។ នៅពេលនេះមានទីផ្សារឌីជីថល ដែលមនុស្សភាគច្រើនហៅថា​ជាផ្សារ​មេឃ ដោយគេអាចបញ្ជាទិញបានតាមរយៈបច្ចេកវិទ្យាដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទតែប៉ុណ្ណោះ រាល់មុខទំនិញដែលបញ្ជាទិញក៏អាចដឹកជញ្ជូនទៅដ​ល់​ទី​កន្លែង ឬដល់ទីលំនៅដ្ឋាន វាជួយកាត់បន្ថយ​ការ​ចំណាយពេលទៅផ្សារ ក៏ដូចជាការធ្វើដំណើរទៅទីតាំងលក់ផលិតផលផ្សេងៗបានយ៉ាងងាយស្រួល”

ពាក់ព័ន្ធទៅនឹងទីផ្សារឌីជីថលដែលអាចអនុញ្ញាតឱ្យមនុស្សធ្វើអាជីវកម្មបានតាមរយៈបច្ចេកវិទ្យា វាក៏បានរួមចំណែកក្នុងការជួយសម្រួលដល់ភាពលំបាក​របស់​​ប្រជាពលរដ្ឋមួយចំនួនដែលកំពុងស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀតផងដែរ តាមរយៈការ​ទទួលការបញ្ជាទិញទំនិញ ឬផលិតផល និងម្ហូបអាហារគ្រប់ប្រភេទ ខណៈដែលមនុស្សមិនអាចចេញពីលំនៅដ្ឋានបាន។ សកម្មភាពទាំងអស់នេះក៏ជាការរួម​ចំណែក​​ក្នុងការកាត់បន្ថយភាពប្រឈមទៅនឹងការឆ្លងរាលដាល និងជួយទប់ស្កាត់ជំងឺឆ្លងកូវីដ-19បានមួយចំណែកផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់

ចិន សម្រេចបានកំណើនសេដ្ឋកិច្ច ៥ភាគរយក្នុងឆ្នាំ២០២៤ ស្របតាមគោលដៅដែលកំណត់ដោយរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

ទីក្រុងប៉េកាំងបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចបានកើនឡើងលឿនពេញមួយឆ្នាំ ដោយកើនឡើងពី ៤,៦ ភាគរយក្នុងត្រីមាសទី៣ ដល់ ៥,៤ ភាគរយក្នុងត្រីមាសចុងក្រោយ។ ជាលទ្ធផល កំណើនសេដ្ឋកិច្ចចិនសម្រេចបានក្នុងអត្រាប្រចាំឆ្នាំ ៥​ ភាគរយក្នុងឆ្នាំ ២០២៤។

រាជរដ្ឋាភិបាលប្រកាសលើកលែងពន្ឋ-អាករពិសេស លើការផលិតស៊ីម៉ង់ត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

រាជរដ្ឋាភិបាលបានប្រកាសពីការលើកលែងអាករ​ពិ​សេសចំនួន ៥ភាគរយ ​លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកដោយចាត់ទុកជាបន្ទុករបស់រដ្ឋដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិត​ស៊ីម៉ង់ត៍ក្នុងស្រុកឱ្យមានភាពល្អប្រសើរ

តម្រូវការឃ្លាំង​ស្តុកទំនិញ និង​រោងចក្រ ​​​រំពឹង​មាន​កំណើន​កាន់តែខ្ពស់​ ខណៈការ​វិនិយោគ​លើឧស្សាហកម្មមានកាន់តែច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2025

អ្នកឧកញ៉ា សៀ ឫទ្ធី ៖ បច្ចុប្បន្ន​នេះ និងអនាគត ការ​វិនិយោគ​លើ​ឃ្លាំង និង​រោង​ចក្រគឺ​មិ​ន​ខ​ក​បំណ​ង​ទេ​ ​ព្រោះត​ម្រូវការ​អចលនទ្រព្យទាំងពីរ​នេះមានទិន្នាការ​កើនឡើង​ខ្ពស់ ទាំងឃ្លាំង​សម្រាប់ស្តុកផលិតផល​សម្រេច​មុននាំ​ចេញ​ ឃ្លាំង​សម្រាប់ស្តុកទំនិញ​មុនផលិត

ស្វែងយល់ពីប្រភេទអាជីវកម្ម និងសេវាកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2025

ត្បិតថា ឱកាសទទួលបានភាគចំណេញតិចនៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែដោយសារវាជាទីផ្សារដែលមានទំហំធំខ្លាំង ដូច្នេះ ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសចិនមិនមែនជារឿងងាយពេកនោះទេ

ក្រសួងដែនដី ស្នើឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋាន”ឆ្នេរតេជោសន្តិភាពកែប”

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអនុវត្តការងារ៣ ចំណុចឱ្យដំណើរការព្រមៗគ្នា ជាប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរតេជោសន្តិភាពកែប"

រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តនូវកិច្ចពិភាក្សា ថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/01/2025

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

កាន់តែប្លែក អាជីវកម្មកែច្នៃប្រហុកពីសណ្ដែកសៀងធ្វើជាអាហារបួសដ៏មានរសជាតិ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 17/01/2025

ដោយមានគំនិតកែច្នៃ និងយល់ពីតម្រូវការអ្នកហូបអាហារបួស ភោជនីយដ្ឋានមួយកន្លែងបានកែច្នៃផលិតប្រហុកពីសណ្ដែកសៀងដែលមានរសជាតិឆ្ងាញ់ និងពេញចិត្តអ្នកហូបបួសផ្ទាល់តែម្ដង

កម្ពុជា ត្រូវការថវិកា ២​ ៤២៨ប៊ីលានរៀល សម្រាប់ការទូទាត់ប្រាក់កម្ចី និងរំលស់បំណុលសាធារណៈ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/01/2025

រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,២០% នៃ ផ.ស.ស. ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំ ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣លានដុល្លារអាមេរិក