ស្ថិតនៅក្នុងដំណាក់កាលពេលបច្ចុប្បន្ន បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានចរាចរណ៍ឆ្លងកាត់ខេត្តក្រុងឡើងវិញ រួមជាមួយនឹងបើកឱ្យតំបន់រមណីយដ្ឋាននៅទូទាំងប្រទេសអាចដំណើរការឡើងវិញ ប៉ុន្តែសម្រាប់ភាពល្អប្រសើរនៃចរន្តសេដ្ឋកិច្ចនៅមិនទាន់អាចវិលត្រឡប់មកវិញឡើយ ដោយត្រូវការទាមទារពេលវេលាបន្ថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំនះ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-19 យ៉ាងខ្លាំង ដោយក្រៅពីដាក់ចេញនូវវិធានការទប់ស្កាត់ជាបន្តបន្ទាប់រហូតមានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងភូមិសាស្ត្រក្នុងខេត្តដទៃមួយចំនួនទៀតនោះ រាជរដ្ឋាភិបាលក៏កំពុងជំរុញឱ្យមានការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យប្រមាណជាង១០លាននាក់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានគាំទ្រទៅនឹងយុទ្ធនាការ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវមួយនេះ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បន្តថា ៖
“រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ លោកបានគិតពិចារណាយ៉ាងល្អិតល្អន់ទៅលើបញ្ហាដែលកំពុងកើតមានដែលគួរឱ្យព្រួយបារម្ភចំពោះមុខនេះ។ ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាល យើងទាំងអស់គ្នាក៏ត្រូវតែចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទាំងអស់ ដើម្បីសុខមាលភាព សុវត្ថិភាពសង្គម ជាពិសេសសេដ្ឋកិច្ចប្រទេសជាតិអាចងាកមករកភាពល្អប្រសើរឡើងវិញ”
នៅក្នុងកិច្ចប្រឹងប្រែង និងជួយសម្រួលដល់ចរន្តសេដ្ឋកិច្ចក្នុងប្រទេសឱ្យមានដំណើរការ និងកាត់បន្ថយផលលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្ថានភាពដ៏លំបាកមួយនេះ តាមរយៈសេចក្ដីសម្រេចលេខ 53 សសរ ចុះថ្ងៃទី25 ខែមេសា ឆ្នាំ2021 សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក្នុងន័យដោយអនុញ្ញាតឱ្យមានដំណើរការឡើងវិញ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា៖
“សេចក្ដីសម្រេចខាងលើនេះគឺពិតជាបានជួយសម្រួលដល់ផលលំបាករបស់ពលរដ្ឋកម្ពុជាដែលអាចចរាចរណ៍អាជីវកម្ម និងដឹកជញ្ជូនកសិផល ឬទំនិញនានាទៅកាន់ទីផ្សារគោលដៅបាន ដែលជាប្រភពចំណូលប្រចាំថ្ងៃ។ ដោយឡែកសម្រាប់វិស័យទេសចរណ៍ហាក់នៅមិនទាន់អាចបង្ហាញពីសញ្ញាវិជ្ជមាននៅឡើយនោះទេ ដរាបណាការឆ្លងរាលដាលនៃជំងឺកូវីដនៅតែបន្តកើនឡើងដូចសព្វថ្ងៃនេះ”
មិនថាខ្ញុំ មិនថាគេនោះទេ ទោះជាមានលុយ ហើយចង់ទៅលេងនៅតំបន់នេះ ឬតំបន់នោះ ក៏នៅមិនទាន់ហ៊ាននោះដែរ ព្រោះវាជាការប្រថុយប្រថានពេក។ អ្នកឆ្លងជំងឺកើនឡើងរាល់ថ្ងៃដូច្នេះគេមិនអាចចេញទៅដើរលេងនោះទេ ព្រោះពេលនេះការសម្ងំនៅក្នុងផ្ទះគឺមានសុវត្ថិភាពបំផុត។ ដោយឡែកសម្រាប់ពាណិជ្ជកម្មមួយចំនួនធំដែលត្រូវពឹងផ្អែកលើការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរត្រូវបានជាប់គាំងដោយសារតែផ្អាកដំណើរការរោងចក្រ។ ដូច្នេះ ខ្ញុំគិតថា ទាំងវិស័យទេសចរណ៍ ទាំងពាណិជ្ជកម្មផ្សេងៗអាចមានដំណើរការល្អឡើងវិញបានទាល់តែលទ្ធផលនៃការទប់ស្កាត់ឆ្លងជំងឺមានកម្រិតខ្ពស់ ជាពិសេសដំណើរការនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសបានយ៉ាងតិចជាង70ភាគរយ ទើបអាចជាការផ្តល់ទំនុកចិត្តដល់បណ្តាអ្នករកស៊ី ឬអ្នកវិនិយោគ រួមទាំងអ្នកទេសចរទាំងក្នុង និងក្រៅស្រុកបាន។ នេះជាការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា
គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍