ទុនវិនិយោគក្នុងវិស័យសំណង់នៅត្រីមាសទី១ ឆ្នាំ២០២១ មានជាង ១,៦៦២លានដុល្លារ ធ្លាក់ចុះប្រមាណ ៣៥ភាគរយ

តាមរយៈរបាយការណ៍ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះបានបង្ហាញថា គិតត្រឹមត្រីមាសទី១ដើមឆ្នាំ២០២១ ទំហំទុននៃការ វិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសសរុបមានជាង ១,៦៦២លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០មានការធ្លាក់ចុះ ប្រមាណ៣៥ភាគរយដែលមានប្រមាណជាង ២,៥០០ពាន់លានដុល្លារ ហើយភាគច្រើនជាគម្រោងអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋាន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)លោក ច្រឹក សុខនីម បានលើកឡើងថា ទំហំនៃចំនួនទុនវិនិយោគខាងលើ​​នេះ​បើ​ប្រៀប​ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០គឺមានការធ្លាក់ចុះ ប៉ុន្តែវាមិនទាន់ជាសញ្ញាអាក្រក់នោះឡើយ បើគិតពីសកម្មភាពជាក់ស្ដែងដែល​កើតមាននៅ​ក្នុង​វិស័យមួយនេះ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់AMSថា ភាពជាក់ស្ដែងនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១កន្លងទៅនេះ មិនថាចំពោះសកម្មភាពវិនិយោគនៅ​ក្នុងទីផ្សារអចលនទ្រព្យរួម(ការទិញ-លក់)ក៏ដូចជាសកម្មភាពនៃការអភិវឌ្ឍគម្រោងនានាភាគច្រើនត្រូវបានផ្អាកទាំងអស់ ពោលគឺមានឱកាសត្រឹមតែជា​ង១​ខែ​ប៉ុណ្ណោះកាលពីខែមករា និងដើមខែកុម្ភៈ លុះចាប់ពីពាក់កណ្តាលខែកុម្ភៈ សកម្មភាពស្ទើរទាំងស្រុងត្រូវបានផ្អាក បន្ទាប់ពីផ្ទុះឡើងនូវការរាតត្បាតក្នុង​សហគមន៍ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈដែលកំពុងបន្តរហូតមកដល់បច្ចុប្បន្ននេះ។

លោកបញ្ជាក់ថា ៖

“វាមិនមែនជារឿងចម្លែក ឬភ្ញាក់ផ្អើលនោះទេចំពោះការធ្លាក់ចុះនៃទំហំទុនវិនិយោគក្នុងវិស័យសំណង់នៅដើមឆ្នាំ២០២១នេះ ព្រោះ​ហេតុផល​​សំខាន់ៗយើងគ្រប់គ្នាសុទ្ធតែបានដឹង និងមើលឃើញផ្ទាល់ភ្នែកគ្រប់គ្នានៅពេលនេះស្រាប់។ គម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់នានា​ភាគ​ច្រើនគឺ​កើតមាននៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តដែលជាប៉ូលសេដ្ឋកិច្ច លុះពេលមានព្រឹត្តិការណ៍កុម្ភៈកើតឡើង មនុស្សទាំងអស់បារម្ភពីបញ្ហា​សុវត្ថិភាព ដូច្នេះផែនការនៃគម្រោងវិនិយោគនានាត្រូវបានផ្អាកទុកសិនរង់ចាំឱកាសស្ងប់ពីវិបត្តិទើបអាចចាប់អនុវត្ត”

ពាក់ព័ន្ធទៅនឹងការវិឌ្ឍន៍របស់វិស័យអចលនទ្រព្យនៅកម្ពុជា ស្ថាប័នអន្តរជាតិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការព្យាករណ៍ថា នៅត្រឹមដំណាច់​ឆ្នាំ២០២១​ខាង​មុខនេះនឹងមានកំណើនឡើងវិញ ខណៈដែលវិស័យសេដ្ឋកិច្ចជាតិត្រូវបានរំពឹងថាមានកំណើនប្រមាណ៤ភាគរយ។ ជាមួយនឹងការព្យាករណ៍​ខាងលើនេះ លោក ច្រឹក សុខនីម បានបង្ហាញពីការគាំទ្រ និងយល់ស្រប ដោយលោកបានបញ្ជាក់ថា  បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុង​យកចិត្ត​ទុក​ដាក់​ក្នុងការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើស្របតាមផែនការ។

លោកថា ៖

“នៅពេលដែលវ៉ាក់សាំងត្រូវបានប្រើប្រាស់ដើម្បីការពារជំងឺឆ្លងបានកាន់តែច្រើន ការរីករាលដាលត្រូវបានទប់ស្កាត់ ខណៈដែលនៅតាមបណ្តា​ប្រទេសដៃគូអភិវឌ្ឍន៍ និងវិនិយោគជាមួយកម្ពុជាធំៗ ដូចជាប្រទេសចិនជាដើមក៏ចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញ នោះកំណើននៃការវិនិយោគនឹងកើត​មានឡើងវិញបន្ថែមពីលើគម្រោងអភិវឌ្ឍន៍ដែលធ្វើឡើងដោយអ្នកនៅក្នុងស្រុក។ ដូច្នេះគម្រោងអភិវឌ្ឍន៍ថ្មីនឹងចាប់ផ្តើមមានឡើងវិញ ហើយកំណើនទុន​វិនិយោគនៅក្នុងវិស័យសំណងក៏កើនឡើងផងដែរ។ ប៉ុន្តែខ្ញុំយល់ថា វានឹងចាប់ផ្តើមពីគម្រោងដែលមានទំហំទុនវិនិយោគតិចមុន ហើយគម្រោងធំៗនឹងមក​បន្ត​តាមក្រោយ បន្ទាប់ពីគម្រោងចាស់ៗដែលបន្សល់ទុកកាលពីឆ្នាំចាស់ត្រូវបានលេចចេញជារូបរាងជាបណ្តើរៗ”

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធិភាពខ្ពស់បំផុត ។

កម្ពុជាអាចជាទីផ្សារយានយន្ដអគ្គិសនីដ៏សំខាន់មួយសម្រាប់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ប្រទេសកម្ពុជាកំពុងឈានទៅកាន់តំណែងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលទាំងធនធានមនុស្ស ភាពរីកចម្រើន និងការអភិវឌ្ឍ ស្របនឹងនិន្នាការនៃតម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍​ថានឹងកើនឡើង

ជីធម្មជាតិអាចម៍ជន្លេន មានផលប្រយោជន៍ច្រើនលើការដាំដុះ ដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 21/06/2024

សត្វជន្លេន គេអាចទាញយកប្រយោជន៍បានច្រើនសម្រាប់អនុគ្រោះដល់ការដាំដុះតាមរយៈការចិញ្ចឹម និងទាញយកអាចម៍របស់វាមកកែច្នៃធ្វើជាជីធម្មជាតិដែលមានជីជាតិសម្រាប់ដំណាំយ៉ាងល្អប្រសើរ។

ស្វែង​យល់ពី​នីតិវិធី​នៃការ​ចុះបញ្ជី​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/06/2024

ការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធមានដំណាក់​សំខាន់ៗ៥ដំណាក់កាល ដែល​ប្រជាពលរដ្ឋ​និង​ម្ចាស់ដីធ្លីទាំងអស់​គួរ​ស្វែង​យល់​

ធនាគារពិភពលោក​អនុម័តកញ្ចប់​ឥណទាន​​ ២៧៥​ លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/06/2024

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ

តម្លៃមាសបានបន្តឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

តម្លៃមាសឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីរបាយការណ៍បង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកចុះខ្សោយ

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជាមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់កម្ពុជាទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គឺមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាកធ្លាក់ចុះ ០,៦២ ភាគរយ ឬ ៨៥,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧១ ភាគរយ ឬ ៨១,១៥ ដុល្លារក្នុងមួយបារ៉ែល

វិភាគ ៖ បេសកកម្មមេដឹកនាំរុស្ស៊ីសប្តាហ៍នេះអាចជាការទាក់ម៉ូយចាស់វៀតណាមយកលុយទិញគ្រាប់ពីកូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

កាលពីឆ្នាំ២០២៣ វៀតណាមមិនមានធ្វើការបញ្ជាទិញអាវុធថ្មីបន្ថែមណាមួយគួរឲ្យកត់សំគាល់ឡើយ ហើយកំពុងសម្លឹងមើលដៃគូមួយចំនួនសម្រាប់បំពេញផែនការអាវុធ

ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។