ទំហំពាណិជ្ជកម្មថៃហក់ដល់ 384ពាន់លានបាតត្រឹមរយៈពេល3ខែដើមឆ្នាំ

បរទេស៖​​ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា ទំហំនៃពាណិជ្ជកម្មដែលឆ្លងកាត់ប្រទេស (Transit Trade) និងតាមច្រកព្រំដែន (Border Trade) របស់ថៃទាំងអស់ត្រូវបានគេមើលឃើញថាមានការកើនឡើងដល់ទៅ 19.3 ភាគរយធៀបទៅ​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅដោយក្នុងនោះការធ្វើពាណិជ្ជកម្មជាមួយនឹងម៉ាឡេស៊ីមានចំនួនច្រើនជាងគេ ជាពិសេសផលិតផលជាកៅស៊ូរបស់ថៃ។

ប្រភពដដែលបានបញ្ជាក់ដែរថា ក្នុងចំណោមនៃទំហំពាណិជ្ជកម្មត្រឹមត្រីមាសទី1 នាំចេញផលិតផលរបស់ប្រទេសថៃមានរហូតទៅដល់ 226ពាន់លានបាត កើនឡើងប្រមាណ20.5ភាគរយធៀបទៅនឹងឆ្នាំចាស់ ខណៈដែលការនាំចូលរបស់ថៃមានប្រមាណ158ពាន់លានបាតស្ថិតក្នុងអត្រាកើនឡើង17.7 ភាគរយ មានន័យថា ប្រទេសថៃទទួលបានចំណូលពីការជួញដូរ ឬ Trade Surplus ក្នុងរយៈពេល 3ខែនេះប្រមាណជា 68.4ពាន់លានបាត។

របាយការណ៍ដដែលបានបង្ហាញដែរថា ជំនួញជាមួយនឹងម៉ាឡេស៊ីទាំងអស់មានទំហំ146ពាន់លាតបាតកើនឡើង26.7ភាគរយ ជាមួយនឹងឡាវ​មាន​ប្រមាណ​ជា 144ពាន់លានបាតកើនឡើងប្រមាណ 34ភាគរយ ខណៈដែលជំនួញជាមួយនឹងកម្ពុជាមានការធ្លាក់ចុះមកនៅត្រឹមតែ 47.5ពាន់លានបាត ស្មើនឹ​ង​ប្រមាណ 3.76ភាគរយ ហើយជាមួយមីយ៉ាន់ម៉ាក៏មានការធ្លាក់ចុះផងដែរមកត្រឹម 45.7ពាន់លានបាត ស្មើនឹងប្រមាណជា 7.07ភាគរយតែប៉ុណ្ណោះ។

ប្រធាននាយកដ្ឋាននៃក្រសួងពាណិជ្ជកម្មថៃ លោក Keerati Rushchano បានលើកឡើងថា កំណើននៃការធ្វើពាណិជ្ជកម្មរបស់ថៃមួយភាគធំគឺបាន​មកពី​ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីដែលជាទីផ្សារគោលដៅដ៏ធំបំផុតរបស់ខ្លួនក្នុងការបញ្ជាទិញទំនិញ ជាពិសេសផលិតផលកៅស៊ូ ហើយក្រៅពីនេះ ប្រទេសជប៉ុនក៏ជាទីផ្សារគោលដៅដ៏ធំមួយរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីផលិតផលកសិផល ដូចជាដំណាំកៅស៊ី បន្លែ ផ្លែឈើស្រស់ ក៏ដូចជាស្រូវ អង្ករ ថៃក៏ជាប្រទេសដែល​ត្រូវបានគេទទួលស្គាល់ថា​ជាប្រភពនៃការផ្គត់ផ្គង់ផ្នែកផលិតផលបច្ចេកវិទ្យាផងដែរ កំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បន្ទះឈីប និងសម្ភារៈអគ្គិសនី មួយចំនួនទៀត( circuit boards និងcircuit Breakders) ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសវៀតណាមផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យជប៉ុនបង្កើនការវិនិយោ​គ​​បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

កម្ពុជាទទួលបានទេសចរជាតិ និង អន្តរជាតិ ជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤

IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ

កំពង់ស្ពឺ ​និងស្វាយរៀង ​ជា​ខេត្ត​ទទួល​បានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ក្នុង​រយៈ​ពេល៦ខែ​ដើមឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2024

គិតត្រឹម​ឆមាសទី១​ឆ្នាំ ២០២៤ ខេត្ត​កំពង់ស្ពឺ និងស្វាយរៀង​ជា​ខេត្ត​ដែលទទួលបានគម្រោ​ងវិនិយោគ​ច្រើនជាង​គេក្នុង​ចំណោម​បណ្ដាខេត្ត​នានា​

ADB ៖ ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកើនដល់ ៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

ADB ព្យាករថាឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចនៃ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនឹងកើនដល់៥% ដែលការព្យាករលើកមុនតែ ៤.៩ ភាគរយ

រដ្ឋាភិបាលចេញ​ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង

ស្មៅដំរី ជាដំណាំសម្រាប់ជាចំណីសត្វ ងាយស្រួលដាំ និងបានផលច្រើនដែលកសិករគួរសាកល្បង

ជំនួញ, ព្រឹត្តិការណ៍

• 17/07/2024

ស្មៅដំរី ជាប្រភេទដំណាំចំណីសត្វមួយដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ងាយស្រួលដាំ និងអាចជួយបំប៉នដល់ការលូតលាស់របស់សត្វបានល្អ

អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ 5G ឈានមុខគេរបស់ប្រទេសចិន នឹងត្រូវហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដែលរសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ ២០២៦

មូលនិធិអភិវឌ្ឍន៍ជំនាញ បានបណ្តុះបណ្តាលធនធានមនុស្សជាង១ម៉ឺន៤ពាន់នាក់ នៅឆមាសទី១ឆ្នាំ២០២៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2024

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបណ្តុះបណ្តាលធនធានមនុស្សជាង ១ម៉ឺន ៤ពាន់នាក់ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដែលស្ម;នឹង ៥៦ ភាគរយនៃផែនការមេ