ពាណិជ្ជកម្មអាមេរិកកាលពីចុងត្រីមាសទី1 ជួបឱនភាពខ្លាំងមិនធ្លាប់មាន

បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរបស់អាមេរិកកាលពីអំឡុងខែមីនាកន្លងទៅនេះបាន​ជួបនឹងឱនភាពយ៉ាងខ្លាំងស្មើទំហំទឹកប្រាក់ប្រមាណ 74.5ពាន់លានដុល្លារដែលជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុន ដោយការនាំចូលនូវផលិតផលពីបរទេស​មានចំនួនកើនឡើងខ្លាំងរហូតដល់ 274.5ពាន់លានដុល្លារ ស្មើនឹងប្រមាណជា 6.3ភាគរយ ខណៈដែលទំហំនៃការនាំចេញរបស់ខ្លួនមានត្រឹមតែ 200 ពាន់លានដុល្លារ ឬ 6.6 ភាគរយតែប៉ុណ្ណោះ។

តាមរយៈទិន្ន័យខាងលើនេះមានន័យថា ឱនភាពនៃពាណិជ្ជកម្មរបស់អាមេរិកសម្រាប់ខែមីនាគឺមានរហូតទៅដល់ 74.5 ពាន់លានដុល្លារដែលកម្រិតមួយ​ខ្ពស់​ខ្លាំង​ជាងកាលពីខែកុម្ភៈដែលមានត្រឹមជាង 70.5ពាន់លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិននៅតែបន្តការ​ធ្លាក់​ចុះ។ នៅក្នុងអំឡុងខែ​មីនា ការនាំចេញរបស់អាមេរិកទៅកាន់ទីផ្សារចិនមានការធ្លាក់ចុះជាងការនាំចូល ដែលធ្វើចំណូលសេដ្ឋកិច្ចបន្តធ្លាក់ចះបន្ថែមពីលើ​ទិន្នន័យចាស់​ដល់ទៅ 11.6ភាគរយ ដែលគិតជាទឹកប្រាក់មានទំហំប្រមាណ 27.7ពាន់លានដុល្លារ។

នៅក្នុងត្រមាសទី1ដើមឆ្នាំ2021 ទំហំពាណិជ្ជកម្មរបស់អាមេរិកមានត្រឹម 212.8 ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ 64.2 ភាគរយធៀបទៅនឹង​រយៈពេល​​ដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ខណៈដែល អាជីវកម្មសំខាន់របស់អាមេរិកត្រូវបានផ្អាក។

អ្នកជំនាញសេដ្ឋកិច្ចល្បីបំផុតរបស់អាមេរិក លោក Oren Klachen បានធ្វើការព្យាករថា នៅក្នុងឆ្នាំ2021 ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិ​ក​នៅ​តែបន្តការធ្លាក់ចុះបន្ថែមទៀត ខណៈដែលការនាំចេញនៅតែមានភាពត្បិតត្បៀត ហើយការនាំចូលនៅតែមានកំណើន ជាពិសេសតម្រូវការចាំបាច់ទៅ​លើ​សម្ភារៈ ផលិតផល និងមុខទំនិញនានាពាក់ព័ន្ធទៅនឹងសុខភាពសាធារណៈ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម