រដ្ឋាភិបាលសម្រេចកាត់បន្ថយការចំណាយមិនចាំបាច់របស់ក្រសួងមួយចំនួន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសកាត់បន្ថយការចំណាយទាំងឡាយណាដែលមិនចាំបាច់របស់ក្រសួងមួយចំនួនដោយ​ បង្វែរ​ប្រាក់សន្សំពីការចំណាយទាំងនោះសម្រាប់ទ្រទ្រង់តម្រូវការចាំបាច់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-19 ដើម្បីអាចជះឥទ្ធិពលដល់ថវិកាជាតិ​ឆ្នាំ2021។ នេះបើយោងតាម​សេចក្តីណែនាំមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្សព្វផ្សាយនៅថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់នៅ​ក្នុងសារាចរណែនាំស្តីពីការធ្វើវិចារណកម្ម និងការពង្រឹង​ប្រសិទ្ធភាព​ចំណាយថវិកាថ្នាក់ជាតិសម្រាប់​អនុ​​វត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ2021នាថ្ងៃទី 04ឧសភា ថា ៖

“ក្រៅពីប្រាក់បៀវត្សប្រចាំ​ខែ​របស់បុគ្គលិក មន្ត្រីក្រសួងនីមួយៗត្រូវកាត់បន្ថយការចំណាយណាដែលមិនចាំបាច់(ការធ្វើវិចារណកម្មចំណាយថវិកា) ដោយបង្វែរថវិកាដែលសន្សំបានការបន្ថយចំណាយ​មិនចាំ​បាច់នោះយកមកទ្រទ្រង់ផលប៉ះ​ពាល់ ឬសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-19”

សេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា៖

“ការកាត់​បន្ថយចំណាយ​គឺដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ទឹកប្រាក់ចំនួន 50ភាគរយ​នៃថវិកាដែលបានអនុម័តសម្រាប់ឆ្នាំ2021នឹងត្រូវបានកាត់ចេញពីការចំណាយ និងចំណាយដែលមិនចាំបាច់ដែលមិនប៉ះពាល់ ដល់សកម្មភាពការងារ​របស់ក្រសួង និងស្ថាប័ននីមួយៗឡើយ។ រាល់ការចំណាយលើការផ្គត់ផ្គង់ការិយាល័យ ការបណ្តុះ​បណ្តាលក្នុងស្រុក និងបរទេស ការទទួលភ្ញៀវ(ភ្ញៀវជាតិ និងអន្តរជាតិ)​ការប្រជុំសិក្ខាសាលា​ និង​សន្និសីទ ការតាំង​ពិព័រណ៍​ក្នុងស្រុក និង​ក្រៅ​ប្រទេស បេសកកម្មក្នុងស្រុក ពិធីបុណ្យ ​ការថែរក្សា​អគារ ថវិកាសម្រាប់ប្រេងឥន្ធនៈ និងប្រេងរំអិលជាដើម ​ដែលត្រូវកាត់បន្ថយនៅឆ្នាំ2021នេះ”

ក្រសួងបានបញ្ជាក់ដែរថា ការកាត់បន្ថយនេះ ក៏ត្រូវបានអនុវត្តផងដែរចំពោះ​ការផ្តល់ថវិកា​សម្រាប់​គម្រោងដែលបានបម្រុងទុករបស់ក្រសួងមុខងារសាធារណៈ​ ក្រសួងអភិវឌ្ឍន៍ជន​បទ និង​ក្រសួង​ធនធានទឹក លើកលែងតែគម្រោង​ដែលបានអនុម័តរួចហើយ ​ដូចជាការស្តារឡើងវិញ( គំរោង នៅ​ឆ្នាំ 2020 ) ដែលខូចខាតដោយទឹក​ជំនន់។ ជាមួយគ្នានេះ ការចំណាយលើការជួសជុល និងថែទាំប្រាសាទរបស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តព្រះ វិហារ និងអាជ្ញាធរសំបូរព្រៃគុក ក៏ជាផ្នែកមួយនៃការលើកលែងនេះដែរ។

លើសពីនេះទៀតសេចក្តីណែនាំក៏បានចង្អុលបង្ហាញថា​ ការលើកលែងនេះគ្របដណ្តប់លើ​រាល់​ការចំណាយចាំបាច់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី -ខេត្តទាំងអស់ដែល​មានភារ​​កិច្ច​​ជាច្រើនក្នុងពេលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19 ក៏ដូចជាការចំណាយរបស់​ក្រសួង​​សុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (សម្រាប់វិស័យសន្តិសុខសាធារណៈ) ។

សេចក្តីណែនាំបានគូសបញ្ជាក់ថា៖

“ការពង្រឹងប្រសិទ្ធភាពនៃការចំណាយត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃការធានាឱ្យមានភាពប្រក្រតី នៃស្ថាប័នរដ្ឋ និង​តុល្យភាព នៃជីវភាពរស់នៅរបស់​ប្រជាជនខណៈពេលដែលការសន្សំធនធានហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងតម្រូវការ ​និងភាពបន្ទាន់របស់​រដ្ឋាភិបាលក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាតកូវីដ-19។ សម្រាប់ឆ្នាំ2021នេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ 7.5 ពាន់លានដុល្លារ​ពោល​គឺថយចុះ1.9 ភាគរយ បើប្រៀបធៀបនឹងឆ្នាំ2020”

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ

កសិករអាចងាកមកពិចារណាប្រើថ្នាំបំប៉នដំណាំដែលផលិតក្នុងស្រុក មានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 10/02/2025

អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ឬ (CNAD) ជាកន្លែងបណ្ដុះបណ្ដាលចំណេះដឹងកសិកម្មមួយកន្លែង និងមានផលិត- លក់ ជី ថ្នាំបំប៉នដំណាំ ដែលមានប្រសិទ្ធភាពខ្ពស់ តម្លៃសមរម្យ

ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា កើនឡើងដល់ ២២,៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/02/2025

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២២.៥ពាន់​លានដុល្លារឆ្នាំ២០២៤ ពោលគឺកើនឡើង ១២.៦ ភាគរយ ធៀបនឹងឆ្នាំ២០២៣

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើនក្រោយពេលបញ្ចប់ការសាងសង់ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចសង្គម ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូន

Donald Trump នឹងយកពន្ធនាំចូល ២៥ % លើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងយកពន្ធ ២៥ ភាគរយលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក ហើយវិធានការនេះនឹងប៉ះពាល់ខ្លាំងបំផុតដល់កាណាដា

តម្រូវការ​សម្ភារៈសំណង់​​នៅ​ដើមឆ្នាំ២០២៥​ចាប់​ផ្ដើម​មាននិន្នាការ​កើនឡើង ដែលជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

នៅដើមឆ្នាំ ២០២៥​នេះ និន្នាការ​នៃការ​ប្រើ​ប្រាស់​សម្ភារៈ​សំណង់​​ចាប់​ផ្ដើម​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅតាមតំបន់​ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស

ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃបានវិលទៅរកស្ថានភាពប្រក្រតីវិញ និងមានតម្លៃល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

មន្ត្រីជាន់ខ្ពស់កសិកម្មបង្ហាញការនាំចេញស្រូវប្រចាំថ្ងៃរបស់កសិករបានវិលទៅរកប្រក្រតីភាពឡើងវិញធ្វើឱ្យទំហំនាំចេញស្រូវពេលបច្ចុប្បន្នមានទំហំបន្តកើនឡើង

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/02/2025

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ