សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ត្រីមាសទី1ឆ្នាំនេះការនាំអង្ករចេញរបស់ថៃជួបឱនភាពដាំក្បាលចុះ

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ការនាំចេញអង្គររបស់ប្រទេសថៃសម្រាប់រយៈ3ខែនៃត្រីមាសទី1ដើមឆ្នាំ2021 មានការធ្លាក់ចុះយ៉ាងខ្លាំងរហូតទៅដល់ជាង 23ភាគរយ ដែលជាលទ្ធផលនៃការនាំចេញនៅសល់ត្រឹមតែ 1.13លានតោនប៉ុណ្ណោះ។

ប្រធានសមាគមអ្នកនាំអង្ករចេញរបស់ប្រទេសថៃ លោក​​ Charoen Laothammatas បានបញ្ជាក់ថា ៖

“ចំណូលដែលទទួលបានពីការនាំអង្ករចេញ​របស់​ថៃនៅក្នុងត្រីមាសទី1កន្លងទៅនេះមានចំនួន 21.8 ពាន់លានបាត ឬស្មើនឹងប្រមាណជា 703 លានដុល្លារ ធៀបទៅនឹងរយៈពេល​វេលា​ដូចគ្នា​កាល​ពី​ឆ្នាំ2020មានការធ្លាក់ចុះដល់ទៅ 23.6ភាគរយ។ លោកថាមូលហេតុចម្បងដែលធ្វើឱ្យការនាំចេញមានការធ្លាក់ចុះនេះដោយសារ​កត្តាតម្លៃនៃអង្ករ​សម្រាប់​នាំចេញមាន​ការ​កើន បន្ទាប់ពីតម្លៃនៃការដឹកជញ្ជូនកើនឡើង ហើយប្រភពនៃការផ្គត់ផ្គង់ក្នុងស្រុកមានការធ្លាក់ចុះ”

លោកបន្តថា ហេតុផលសំខាន់មួយទៀតដែលស្ថិតនៅពីក្រោយការធ្លាក់ចុះនូវបរិមាណនៃការនាំចេញនេះ ដោយសារតែប្រទេសចិនដែលជាទីផ្សារគោលដៅ​បាន​ចាប់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា និងប្រទេសប៉ាគីស្ថានក្នុងការគាំទ្រ និងបើកចំហរទីផ្សារអង្ករ។ ក្រៅពីទីផ្សារប្រទេសចិន ថៃនៅ​មានទីផ្សារគោលដៅរបស់ខ្លនមួយចំនួនទៀតដូចជា ជប៉ុន កាមេរូន និងប្រទេសម៉ាឡេស៊ី។

លោក Charoen បានបញ្ជាក់ថា ទោះជាលទ្ធផលនៃការនាំចេញអង្ករក្នុងត្រីមាសទី1មិនមានភាពល្អប្រសើរ ប៉ុន្តែនៅក្នុងត្រីមាសទី2ការនាំ​ចេញអង្ករ​របស់​ថៃអាចមានកំណើនឡើងវិញបន្តិច ជាក់ស្ដែងនៅក្នុងខែមេសាកន្លងទៅនេះអាចសម្រេចបានប្រមាណ 400,000 តោន ហើយនឹងបន្តកើន​ឡើងបន្ថែម​ទៀត​នៅ​ក្នុងត្រីមាសទី3 និងទី4 ដោយសារតែជារដូវធ្លាក់ភ្លៀងអាចអនុគ្រោះដល់ការបង្កបង្កើនផលល្អជាងកាលពីពេលកន្លងទៅដែលជួបគ្រោះរាំងស្ងួត​ប៉ះពាល់​ដល់​ប្រភពផ្គត់ផ្គង់៕ 

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ [email protected] | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/03/2025

ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេសគ្រប​ដណ្តប់ប្រមាណ ៥៥% នៃ តំណសរុបចំនួនប្រមាណ ១,៤ លានតំណ

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ ចាប់ដៃគូយុទ្ធសាស្ត្រពង្រីកបណ្តាញសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកញ្ចប់ទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/03/2025

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និង ក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ GTVC ចាប់ដៃគូយុទ្ធសាស្ត្រជំរុញវិស័យទេសចរណ៍ និង ទាក់ទាញទេសចរ

តម្លៃមាសបានបន្តឡើងថ្លៃជិត ៣ ០០០​ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/03/2025

កាលពីថ្ងៃព្រហស្បតិ៍ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ខ្លាំង ២ ៩៣៩ ដុល្លារក្នុងមួយអោន (ទីផ្សារមាសនៅកម្ពុជា មាសមានតម្លៃ ៣ ៦០០ ដុល្លារក្នុងមួយតម្លឹង និង មានតម្លៃ ៣៦០ ដុល្លារក្នុងមួយជី)

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៤៩ ដាក់ដំណើរការសាកល្បងប្រព័ន្ធទូទាត់សងប្រាក់រួម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/03/2025

ក្នុងគោលដំណងផ្តល់ភាពងាយស្រួលដល់ការទូរទាត់ប្រាក់របស់អតិថិជន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន ៤៩ស្ថាប័ន នៅទូទាំងប្រទេស បានចូលរួមដាក់ដំណើការសាកល្បងប្រព័ន្ឋ​ទូទាត់សងប្រាក់រួមគ្នា

អិលអូអិលស៊ី ទទួលបានបណ្ណសរសើរពីអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះស្នាដៃឆ្នើមចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/03/2025

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលជាស្ថាប័នឈានមុខគេមួយនៅកម្ពុជា បានទទួលបណ្ណសរសើរពីអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន​​​ ដែលប្រគល់ដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ក្រុមអ្នកផលិតក្នុងស្រុក ស្វាគមន៍ចំណាត់ការក្រសួងក្នុងការដាក់លក់ផលិតផលខ្មែរនៅផ្សារភីធីធី

ជំនួញ, ព្រឹត្តិការណ៍

• 14/03/2025

បណ្តាក្រុមអ្នកផលិតក្នុងស្រុកជាច្រើនបានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់ក្រសួងពា​ណិជ្ជកម្ម ដែលបានអន្តរាគមន៍បញ្ចូលផលិតផលខ្មែរបន្ថែមទៀតដាក់លក់នៅតាមបណ្តាស្វានីយ៍ប្រេងឥន្ទនៈ ភីធីធី ទូទាំង១៩ ខេត្តក្រុង

គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ៣០ ដែលមានរោងចក្រកំពុងដំណើរការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/03/2025

គិតត្រឹមចុងឆ្នាំ ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៣០ ដែលមានរោងចក្រកំពុងដំណើរការ ខណៈកាលពីឆ្នាំ២០២៣ ​មានចំនួនត្រឹមតែ២៦

ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ ទទួលបានជំនួយហិរញ្ញវត្ថុពីសហគ្រិនខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/03/2025

ធុរកិច្ចបង្កើតថ្មី (Startup) និង សហគ្រាសធុនតូច និង មធ្យម (SME) ចំនួន ៣២ ទទួលបានជំនួយ​ហិរញ្ញវត្ថុពីសហគ្រិនខ្មែរ (K E )

Donald Trump គំរាមយកពន្ធ ២០០ ភាគរយលើស្រាក្រហម និងស្រាសំប៉ាញដែលនាំចូលពីសហភាពអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/03/2025

Trump គំរាមយកពន្ធលើផលិតផលគ្រឿងស្រវឹងទាំងអស់ពីប្លុកអឺរ៉ុប ដែលជាការសងសឹកចំពោះការដែលប្លុកនេះប្រកាសថានឹងយកពន្ធ ៥០ ភាគរយលើស្រាវីស្គីប្រភេទ Bourbon របស់អាម៉េរិក។ ការដាក់ពន្ធរបស់សហភាពអឺរ៉ុបលើស្រាវីស្គី Bourbon នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ដែលជាការឆ្លើយតបទៅនឹងពន្ធ ២៥ ភាគរយរបស់ Trump លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ពីបរទេសចូលក្នុងអាម៉េរិក

ក្រសួងរៀបចំដែនដី, ក្រសួងប្រៃសណីយ៍, ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកភាពគ្នាប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/03/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ និងអជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ បានឯកភាពគ្នាផ្តើមដាក់ចេញដើម្បីប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីបម្រើដល់ឧត្តមប្រយោជន៍របស់សង្គមជាតិយើង

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ [email protected] | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon