បរទេស៖ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបបច្ចេកវិទ្យាទំនើបល្បីល្បាញបំផុតរបស់តៃវ៉ាន់ និងធំបំផុតលើពិភពលោកបាន និងកំពុងរៀបចំដាក់ចេញនូវផែនការយក្សមួយក្នុងការពង្រីករោងចក្ររបស់ខ្លួនជាច្រើនកន្លែងបន្ថែមទៀតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិកពីលើផែនការចាស់។
តាមរយៈថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនកំពូលបច្ចេកវិទ្យាមួយនេះបានបញ្ជាក់ថា TSMC កាលពីអំឡុងខែឧសភា ឆ្នាំ2020 កន្លងមកធ្លាប់បានប្រកាសម្តងហើយថានឹងធ្វើការសាងសង់រោងចក្រដែលមានតម្លៃរហូតទៅដល់ 12ពាន់លានដុល្លារមួយកន្លែងស្ថិតនៅក្នុងរដ្ឋ Arizona ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកអាណត្តិមុនគឺលោក Donald Trump ក្នុងការប្រកួតប្រជែងទីផ្សារបច្ចេកវិទ្យាជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
ជាមួយគ្នានេះ នៅក្នុងអំឡុងខែធ្នូ្ន ឆ្នាំ2020 គណៈកម្មការនៃកិច្ចការងារវិនិយោគរបស់ក្រសួងសេដ្ឋកិច្ចកោះតៃវ៉ាន់ក៏ធ្លាប់បានប្រកាសដែរថាTSMC នឹងរៀបចំការសាងសង់រោងចក្រមួយនៅក្នុងរដ្ឋ Phoenix ដោយអគារនេះនឹងត្រូវរំពឹងទុកថាបញ្ចប់ការដ្ឋាន និងដំណើរការផលិតកម្មរបស់ខ្លួននៅក្នុងឆ្នាំ2024 ខាងមុខនេះ។
គួរឲ្យដឹងដែរថា បច្ចុប្បន្ន TSMC បាន និងកំពុងតែដំណើរការផលិតបន្ទះឈីបជាមួយបច្ចេកទំនើបនៅគ្រប់រោងចក្ររបស់ខ្លួនដែលស្ថិតនៅលើកោះតៃវ៉ាន់ បន្ថែមពីលើរោងចក្រចាស់ៗរបស់ខ្លួនដែលមានវត្តមាននៅក្នុងទឹកដីប្រទេសចិន និងរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក រួមជាមួយនឹងការត្រៀមគម្រោងបន្ថែមទុនវិនិយោគប្រមាណជា 100 ពាន់លានដុល្លារក្នុងរយៈពេល 3 ឆ្នាំខាងមុខនេះ ដើម្បីអាចបង្កើនសមត្ថភាពនៃផលិតកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម