បរទេស៖ នៅសប្តាហ៍នេះធនាគារជាតិនៃប្រទេសអង់គ្លេសបានប្រកាសថាសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ2021នេះអាចមានកំណើនដ៏លឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល 70ឆ្នាំចុងក្រោយនេះខណៈដែលបំរាមនានានៅក្នុងប្រទេសចាប់ផ្តើមត្រូវបានដកចេញជាបណ្តើរៗ។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនបានដាំក្បាលចុះយ៉ាងខ្លាំងរហូតដល់ទៅ 9.9 ភាគរយកាលពីឆ្នាំ2020 ដែលជាអត្រាធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានរបស់អង់គ្លេសក្នុងរយៈពេលប្រមាណ300ឆ្នាំមកហើយ។
លោក Andrew Bailey ប្រធានធនាគារជាតិអង់គ្លេសបានលើកឡើងថា សេដ្ឋកិច្ចនៃប្រទេសអង់គ្លេសនៅក្នុងឆ្នាំ2021នេះ អាចនឹងមានសន្ទុះខ្លាំងឡើងវិញខ្លាំងជាងការរំពឹងទៅទៀត។ វាជាដំណឹងដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មរួមគ្នា ពោលគឺកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ2021អាចមានកម្រិតដូចគ្នាទៅនឹងឆ្នាំ2019។
ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ BBC លោក Andrew Bailey បានបញ្ជាក់ថា៖
“ក្នុងពេលដែលសមាគមធនាគារនៅក្នុងប្រទេសនៅតែបន្តដាក់គោលការណ៍យកអត្រាការប្រាក់ក្នុងកម្រិតដ៏ទាបបំផុត 0.1 ភាគរយនោះគេអាចសង្ឃឹមថារដ្ឋាភិបាលអង់គ្លេសនឹងអាចពិនិត្យមើលក្នុងការចំណាយកញ្ចប់ថវិកាជំនួយក្នុងទំហំអប្បបរិមាមួយប៉ុណ្ណោះ”
លោកថា កត្តាដែលសំខាន់មួយទៀតក្នុងការជួយជំរុញសេដ្ឋកិច្ចអង់គ្លេសឱ្យឡើងខ្លាំងបំផុតនៅក្នុងឆ្នាំនេះ គឺដោយសារតែកំណើននៃការទំនុកចិត្តរបស់អតិថិជនដែលបានកើតឡើងដោយសារល្បឿននៃការចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាព។ កំណើនសេដ្ឋកិច្ចដែលមានទំហំច្រើនជាង 7ភាគរយនៅក្នុងឆ្នាំនេះគឺព្រឹត្តិការសេដ្ឋកិច្ចដែលកើនឡើងខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងតែពីឆ្នាំ1949មកម៉្លេះ។
ជាមួយនឹងការរំពឹងទុកទៅលើកំណើនសេដ្ឋកិច្ចដ៏ល្អមិនធ្លាប់មានខាងលើនេះ ធនាគារជាតិអង់គ្លេសក៏បានព្យាករណ៍ដែរថា អត្រាអ្នកអត់ការងារធ្វើក៏នឹងអាចធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុតផងដែរ ពោលគឺអាចនៅត្រឹមប្រមាណ 5.5ភាគរយនៅក្នុងឆ្នាំ2021នេះ ដែលវាមានគម្លាតឆ្ងាយគ្នាពីអ្វីដែលអ្នកជំនាញធ្លាប់បានធ្វើការព្យាករណ៍ទុកកាលពីខែកុម្ភៈថាមានអត្រាដល់ទៅប្រមាណ 7.7ភាគរយឯណោះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការដ្ឋានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ៣០កន្លែង ត្រួសត្រាយផ្លូវចិនទៅជាមហាអំណាចថាមពលនុយក្លេអ៊ែរជំនួសសហរដ្ឋអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
នៅត្រឹមចុងខែមេសានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តកញ្ចប់ថវិកាថ្មីដើម្បីអាចចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០កន្លែងទៀតសម្រាប់ឆ្នាំ២០២៥នេះ
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត