សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសំណូមពរទៅដល់ម្ចាស់ផ្ទះជួល បន្ទប់ជួលមេត្តាយោគយល់ដោយការផ្អាកការយកថ្លៃឈ្នួលពីបងប្អូនកម្មករ កម្មការិនីមួយចំនួនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់កំពុងជួបការលំបាកមួយរយៈពេលសិន។
នៅក្នុងពិធីថ្លែងសារជូនជនរួមជាតិនៅព្រឹកថ្ងៃទី8 ខែឧសភា ឆ្នាំ2021នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា នៅក្នុងដំណាក់កាលនេះបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសកម្មករ កម្មការិនី ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ពិតជាជួបភាពលំបាក ជាពិសេសនៅក្នុងតំបន់ក្រហមដែលមានការហាមដាច់ខាតមិនឱ្យចាកចេញពីផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19។
សម្ដេចបន្ត កាលពីពេលកន្លងទៅនេះក៏មានម្ចាស់ផ្ទះជួល បន្ទប់ជួលខ្លះ សម្រេចមិនយកថ្លៃឈ្នួលពីបងប្អូនកម្មករមួយរយៈ ឬក៏បញ្ចុះថ្លៃ ហើយមានមួយចំនួនទៀតក៏មានការឱ្យប្រើប្រាស់ក្នុងរយៈពេលវែង ដែលសម្ដេចបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ ប៉ុន្តែក៏នៅសេសសល់បងប្អូនមួយចំនួនដោយខ្វះការយោគយល់បង្កើតឱ្យមានបញ្ហាឡើង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ៖
“ខ្ញុំអង្វរកម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ សូមផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការិនី ក្នុងពេលកម្មករ កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ហើយបើសិនម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅបានរួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ កម្មការិនីរបស់យើង ឧទាហរណ៍ការបញ្ចុះថ្លៃប្រាក់ថ្លៃឈ្នួលផ្ទះដែលកំពុងស្នាក់នៅក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើនតាមលទ្ធភាពតាមអាចធ្វើទៅបាន ហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបានក្នុង1ខែ 2ខែ ឬ3ខែ ក៏សូមធ្វើការលើកលែង“
ជាមួយនឹងការសំណូមពរខាងលើនេះ សម្ដេចក៏បានលើកពីផលលំបាករបស់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលមួយចំនួនផងដែរថា ៖ «ពិតហើយខ្ញុំដឹងថាម្ចាស់ផ្ទះជួលខ្លះទៅខ្ចីលុយធនាគារយកមកសាងសង់ផ្ទះជួលទាំងនោះ បងប្អូនពិតជាមានការលំបាកដូចគ្នា ដោយម្ខាងជាកូនបំណុល ហើយម្ខាងទៀតក៏ជាម្ចាស់បំណុល ប៉ុន្តែសង្ឃឹមថាម្ចាស់ផ្ទះជួលទាំងអស់នឹងអាចយោគយល់បាននូវការលំបាករួម ហើយស្ថានភាពនេះមិនមែនគ្រាន់តែនៅរាជធានីភ្នំពេញទេ បើអាចធ្វើបាន សូមធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសរបស់យើង នៅក្នុងតំបន់បិទខ្ទប់។ ខ្ញុំនិយាយនេះ គឺក្នុងតំបន់បិទខ្ទប់ ហើយកម្មករ កម្មការិនីមិនទាន់បានបើកប្រាក់បៀរវត្ស ប្រាក់ថ្លៃឈ្នួលរបស់ខ្លួននៅឡើយ ដែលសូមឱ្យមានការយោគយល់»៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/07/2025
នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន
សមាគមកាហ្វេកម្ពុជា ប្ដេជ្ញាក្នុងការបង្កើនការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/07/2025
សមាគមកាហ្វេកម្ពុជាដែលទើបបង្កើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានប្ដេជ្ញាក្នុងការបង្កើនការផលិតកាហ្វេដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នការនាំចូលកាហ្វេពីខាងក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងស្រុកមានរហូតដល់៩៥ភាគរយឯណោះ