បរទេស៖ រដ្ឋាភិបាលដែលកំពុងដឹកនាំដោយរបបយោធានៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទទី10 ខែឧសភានេះ បានប្រកាសអនុញ្ញាតកញ្ចប់ប្រាក់ប្រមាណជា 2.8 ពាន់លានដុល្លារក្នុងការវិនិយោគទៅលើគម្រោងជាច្រើននៅក្នុងប្រទេស ជាពិសេសការវិនិយោគទៅលើវិស័យថាមពលហ្គាស LNG ក្នុងការបង្កើតរោងចក្រដែលមានទំហំទុនប្រមាណជា 2.5 ពាន់លានដុល្លារ។
យោងតាមការព្យាករណ៍របស់អ្នកជំនាញសេដ្ឋកិច្ចជាច្រើនបានអះអាងថា៖
“ដោយសារតែវិបត្តិដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដដែលកំពុងបន្តកើតមានជាសាកល រួមនឹហស្ថានភាពចលាចលនៅក្នុងប្រទេសក្រោមសកម្មភាពកោតកម្ម និងបាតុកម្មពីសំណាក់ប្រជាពលរដ្ឋបស់ខ្លួនមួយចំនួនផងនោះ សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានឹងអាចធ្លាក់ចុះរហូតទៅដល់ 20 ភាគរយសម្រាប់ឆ្នាំ2021នេះ”
តាមេយៈគណៈកម្មការជាតិទទួលបន្ទុកកិច្ចការងារវិនិយោគរបស់មីយ៉ាន់ម៉ាបានឲ្យដឹងទៀតថា ក្រៅតែពីការវិនិយោគលើគម្រោងរោងចក្រសម្រាប់ផលិតថាមពលប្រើប្រាស់ និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកហើយនោះ នៅមានគម្រោងដទៃទៀតដែលត្រូវបានគេមើលឃើញថា បានផ្តោតសំខាន់ទៅកិច្ចពង្រឹងក្នុងវិស័យកសិកម្ម ដូចជាការចិញ្ចឹមសត្វ ការបង្កើតលទ្ធភាពក្នុងវិស័យកសិ-ឧស្សាហកម្ម ការវិនិយោគទៅលើវិស័យផលិតកម្ម និងវិស័យបម្រើសេវាកម្មជាដើម។
ទោះបីជាយ៉ាងណាក្តី មីយ៉ាន់ម៉ាមិនបានប្រកាស ឬផ្តល់ព័ត៌មានលំអិតនោះទេថា តើក្រុមហ៊ុនមួយណាជាអ្នកស្ថិតនៅពីក្រោយគម្រោងការវិនិយោគទាំងនោះឱ្យច្បាស់លាស់នោះទេ ខណៈដែលគេដឹងថា ក្រុមអ្នកវិនិយោគធំជាងគេរបស់មីយ៉ាន់ម៉ានៅមួយរយៈពេលចុងក្រោយនេះមានដូចជាប្រទេសចិន សិង្ហបុរី និងប្រទេសថៃជាដើម។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះថាមពលអគ្គិសនីរបស់ប្រទេសមីយ៉ាន់ម៉ាមួយចំណែកធំត្រូវពឹងផ្អែកទៅលើការទាញយកថាមពលមកពីគម្រោងវារីអគ្គិសនីនៅក្នុងប្រទេស ដោយឡែកជាមួយនឹងម្រោងនៃការបង្កើតរោងចក្រផលិតថាមពលហ្គាស LNG ដែលទើបតែសម្រេចអនុម័តនៅពេលនេះអាចនឹងបំពេញតម្រូវការចាំបាច់ និងជាក់ស្ដែង ដែលកំពុងកើនឡើងនៅក្នុងសេដ្ឋកិច្ចមីយ៉ាន់ ខណៈដែលការធ្វើកំណែទំរង់លទ្ធិប្រជាធិបតេយ្យត្រូវបានធ្វើឡើងជាបន្តបន្ទាប់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/12/2024
អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម