លោកបណ្ឌិត ហុង វណ្ណៈ ៖ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្រោយបញ្ចប់ការបិទខ្ទប់ក្រុង និងបណ្ដាខេត្តកាន់តែទូលាយ

ចរន្តសេដ្ឋកិច្ចកម្ពុជាពិតជានឹងងើបឡើងវិញ តាមរយៈសកម្មភាពអាជីវកម្ម ការធ្វើជំនួញជួញដូររបស់ប្រជាជនប្រចាំថ្ងៃ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏​សំខាន់​ចាប់​ដំណើរការក្រោយការបញ្ចប់វិធានការបិទខ្ទប់បណ្តាខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញមានភាពកាន់តែទូលាយ និងប្រកបដោយប្រសិទ្ធភាព​ខ្ពស់។ នេះបើតាម​ការលើកឡើងរបស់លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ប្រាប់ AMS ថា ចរន្តសេដ្ឋកិច្ចកម្ពុជាបានទួលរងនូវផលប៉ះពាល់កាន់តែខ្លាំង​ចាប់តាំងពីមានការផ្ទុះឡើង​នូវ​ការ​រាតត្បាតក្នុងសហគមន៍ ជាពិសេសក្រោយព្រឹត្តិការណ៍20កុម្ភៈ ដែលធ្វើឱ្យមនុស្សភាគច្រើនមិនសូវចេញដើរក្រៅដោយសារការព្រួយបារម្ភពីសុវត្ថិភាព ស្ទើរ​គ្រប់អាជីវកម្មក្នុងស្រុកទាំងអស់ត្រូវបង្ខំចិត្តផ្អាកសកម្មភាព ជាពិសេសការអនុវត្តនូវវិធានការបិទខ្ទប់រាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រចាំ​ប្រទេស ក៏ដូចជាភូមិសាស្ត្រនៃបណ្តាខេត្តនានាទូទាំងប្រទេស។

លោកបណ្ឌិតបន្តថា ៖

“យើងដឹងហើយថា ទីក្រុងភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចស្នូលរបស់ប្រទេសកម្ពុជា ហេតុនេះហើយ​គ្រប់ការ​ធ្វើ​ពាណិជ្ជកម្មធំតូច ការនាំទំនិញចេញចូលទីក្រុងភ្នំពេញ គឺពិតជារឿងមួយសំខាន់ក្នុងការជំរុញឲ្យចរន្តសេដ្ឋកិច្ចកម្ពុជាដើរ”

លោកបន្តឲ្យដឹងថា ស្ទើរតែគ្រប់មុខទំនិញហូបចុក បន្លែបង្កា ត្រីសាច់ផ្សេងៗ គឺភាគច្រើននាំយកមកពីប្រភពផ្គត់ផ្គង់ធំៗទាំងនៅក្នុងស្រុក​ និងនាំមកពីក្រៅ​ប្រទេស​​ត្រូវដឹក​មក​កាន់​ទីក្រុងភ្នំពេញជាមុនសិន ហើយធ្វើការចែកចាយបន្តដឹកជញ្ជូនឆ្ពោះទៅតាមបណ្ដាខេត្តនានា។ ហេតុនេះ ការបិទទីក្រុង និងបណ្ដាខេត្ត​មួយ​រយៈពេលនេះ​ គឺមាន​ការរាំងស្ទះដល់ចរន្ដនៃទំនិញជាខ្លាំង ហើយក៏បន្តរាំងស្ទះដល់ជីវភាពប្រជាជនផងដែរ។

លោកបានគូសបញ្ជាក់ថា ផែនការនៃការចាក់វ៉ាក់សាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកម្ពុជាប្រកបដោយទំនុកចិត្ត ថ្វីបើប្រជាជននៅតែមានការខ្លាចរអាក្នុងការធ្វើទំនាក់ទំនងក៏ដូចជាការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកបានអះ អាង​ថា​សេដ្ឋកិច្ចកម្ពុជាក៏នៅតែមិនទាន់អាចវិលត្រឡប់ទៅរកសភាពដើមដូចកាលពីឆ្នាំ2019វិញនោះទេ ពោលគឺកម្ពុជាអាចបានត្រឹមស្ថិតក្នុងកម្រិតមួយដែល​សេដ្ឋកិច្ច​មានលំនឹង។ តាមការព្យាករណ៍យ៉ាងហោចណាស់ក៏ឆ្នាំ2022 ឬអាចដល់ឆ្នាំ 2023ទើបសេដ្ឋកិច្ចកម្ពុជាអាចវិលទៅរកសភាពដើមវិញបាន។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសបានយកចិត្តទុកដាក់យ៉ាងខ្លាំង​ក្នុងការប្រយុទ្ធ​ប្រឆាំង​ជាមួយការរាតត្បាតនៃជំងឺកូវីដ-19 ទាំងការដាក់ចេញនូវវិធាការការពារ និងទប់ស្កាត់ ការនាំយកវ៉ាក់សាំងមកចាក់ជូនជនរួមជាតិកម្ពុជាដោយឥតគិតថ្លៃ ជាពិសេសការទុបទល់នឹងស្ថានភាពដ៏លំបាកនៃសេដ្ឋកិច្ចក្នុងប្រទេសដែលទទួលរងនូវផលប៉ះពាល់ ដើម្បីធ្វើយ៉ាងណាអាចស្រោចស្រង់ស្ថានការណ៍ឡើងវិញ កំឡុងពេលដែលចំនួននៃអ្នកឆ្លងជំងឺកូវីដ-19ចេះតែបន្តកើនឡើងជាបន្តបន្ទាប់។

សូមចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19ទាំងអស់គ្នា និងការប្រកាន់ខ្ជាប់នូវវិធានការ 3កុំ 3ការពារឱ្យបានគ្រប់គ្នា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងពាណិជ្ជកម្មក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះផ្លែទុរេនជ្រលក់សារធាតុគីមី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង មកដាក់លក់លើទីផ្សារកម្ពុជា ដោយមានប្រើសារធាតុគីមី

៥​ខែ​ដើមឆ្នាំ២០២៤ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់ប្រទេសសមាជិក​ RC​E​P​ ​មានការកើន​ឡើង​ ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា រយៈពេល៥ខែ ដើមឆ្នាំ២០២៤ ពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសដៃគូសេដ្ឋកិច្ច RCEP បានកើនឡើងដល់ ១៤,១៧ ពាន់លានដុល្លារ

ស្ថាប័ន OECD ព្យាករពីស្ថានភាពសេដ្ឋកិច្ចសកល ២៥ឆ្នាំក្រោយ ខណៈចិននឹងក្លាយជាមហាអំណាចថ្មីជំនួសអាមេរិកយ៉ាងប្រាកដ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

រយៈពេល២៥ឆ្នាំខាងមុខនេះមានបម្រែបម្រួលជាច្រើនដោយក្នុងនោះអង្គការអន្តរជាតិ OECD បានមើលឃើញថា ពិភពលោកនឹងអាចមានចំនួនមនុស្សកើនឡើងទៅដល់៩ពាន់លាននាក់

PillTech និង Sanofi GHU រួមគ្នា ដើម្បីជួយវិស័យសុខាភិបាលនៅកម្ពុជាកាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2024

ក្រុមហ៊ុន PillTech ជាធុរកិច្ចខ្មែរឈានមុខផ្នែកបច្ចេកវិទ្យាវិស័យសុខាភិបាល និង Sanofi Global Health Unit (GHU) ដែលជាអង្គភាពមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន Sanofi បានចាប់ដៃគូក្នុងគោលបំណងអោយការផ្តល់សេវាសុខាភិបាល

ប្រជាកសិករយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់របស់ជីគីមី ហើយងាកមកប្រើជីធម្មជាតិជំនួស

ជំនួញ, ព្រឹត្តិការណ៍

• 24/06/2024

អាជីវកម្មជីធម្មជាតិ កំពុងទទួលបានការគាំទ្រស្ទើរទូទាំងប្រទេស ខណៈដែលប្រជាកសិករមានការយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់របស់ជីគីមី ហើយងាកមកប្រើជីធម្មជាតិជំនួសវិញ។

ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ ជាសសរស្តម្ភនៃសេដ្ឋកិច្ច ខណៈរោងចក្រម៉ៅការដេរដើរតួនាទីសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

ឧស្សាហកម្មកាត់ដេរ និង វាយនភណ្ឌជាសសរស្តម្ភនៃសេដ្ឋកិច្ច ខណៈរោងចក្រម៉ៅការដេរដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ។

សារៈសំខាន់នៃកិច្ចសន្យាឥណទានដែលអ្នកប្រើប្រាស់កម្ចីផ្លូវការគួរស្វែងយល់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2024

កិច្ចសន្យាឥណទាន គឺសំដៅទៅលើកិច្ចសន្យាខ្ចីប្រាក់រវាងអតិថិជន និងស្ថាប័នផ្ដល់កម្ចីផ្លូវការដែល រូមមាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ...

សក្ដានុពល​ក្នុងវិស័យកសិកម្មនៃតំបន់​ប៉ូលសេដ្ឋកិច្ចទី៤ នឹងកាន់តែទាក់ទាញ​ការ​វិនិយោគក្រោយ​គម្រោង​​ធារាសាស្ត្រ​ធំៗ​លេចជារូបរាង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/06/2024

សក្ដានុពល​ក្នុងវិស័យកសិកម្មនៃតំបន់​ប៉ូលសេដ្ឋកិច្ចទី៤ នឹងកាន់តែទាក់ទាញ​ការ​វិនិយោគក្រោយ​គម្រោង​​ធារាសាស្ត្រ​ធំៗ​លេចជារូបរាង​

ចិនព្រមានថា ការដាក់ពន្ធរបស់សហភាពអឺរ៉ុបអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលើកឡើងថា ភាគីអឺរ៉ុបបន្តបង្កើនការប៉ះទង្គិចពាណិជ្ជកម្ម ហើយអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម ហើយទំនួល​ខុស​ត្រូវ​គឺ​ស្ថិត​នៅ​លើ​ភាគី​អឺរ៉ុប​ទាំង​ស្រុង

ធនាគារពិភពលោកអនុម័តការវិនិយោគក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារសម្រាប់គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

ធនាគារពិភពលោកអនុម័តការវិនិយោគក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារសម្រាប់គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា