អនុវត្តតាមគោលការណ៍ និងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញតាមរយៈក្រសួងទេសចរណ៍ ក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកក្នុងការស្តារហេដ្ឋារចនាសម្ពន្ធ ការរៀបចំសណ្តាប់ធ្នាប់ រៀបសួនច្បារ ដាំកូនឈើ សម្អាតបរិស្ថាន រួមជាមួយនឹងសកម្មភាពជាច្រើនទៀតដែលធ្វើជាប្រចាំនៅអង្គរ ដើម្បីត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។
បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវផែនការជាប្រចាំសម្រាប់ក្រុមការងារ ក៏ដូចជាភ្នាក់ងារទេសចរណ៍ដែលពាក់ព័ន្ធក្នុងការចេញធ្វើសកម្មភាពនានាជាប្រចាំដូចជាការថែទាំតំបន់ប្រាសាទ ការរៀបចំកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធនានាឲ្យមានសោភ័ណភាព ជាពិសេសការបង្កើតនូវទិដ្ឋភាពថ្មីសម្រស់បរិស្ថានក្បែរតំបន់ទេសចរណ៍ និងកម្សាន្តដោយមានការដាំកូនឈើ កូនរុក្ខជាតិចំរុះធ្វើជាសួនយ៉ាងមានរបៀប។ ដោយឡែក ក្រុមការងារភ្នាក់ងារទេសចរណ៍ដែលនៅប្រចាំការតាមប្រាសាទក្នុងការណែនាំភ្ញៀវ និងសម្របសម្រួលបញ្ហាផ្សេងៗក៏នៅតែបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។
ក្រៅពីភារកិច្ចរបស់ខ្លួនជាមួយភ្ញៀវទេសចរ ភ្នាក់ងារក៏បានចូលរួមយ៉ាងសកម្មក្នុងការងារផ្សេងៗជាមួយផ្នែកពាក់ព័ន្ធដទៃទៀតនៅក្នុងតំបន់អង្គរ ដូចជា ការចូលរួមសម្អាតបរិស្ថាន ការតាមដានស្ថានភាពហានិភ័យនៃថ្មប្រាសាទ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្ត។
សកម្មភាពជាប្រចាំនេះហើយដែលធ្វើឱ្យរមណីយដ្ឋានអង្គរនៅតែរក្សាបាននូវភាពស្អាត គង់វង្សយូរអង្វែង។ ជាពិសេស តាមរយៈការស្តារហេដ្ឋារចនាសម្ពន្ធ និងការរៀបចំសួនជាដើមកាន់តែបន្ថែមសម្រស់ដល់រមណីយដ្ឋានអង្គរ។
រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅ និងផែនការច្បាស់លាស់ក្នុងការកែប្រែខេត្តសៀមរាបឲ្យមានទាក់ទាញបានភ្ញៀវទេសចរជាតិប្រមាណ 10.9 លាននាក់នៅឆ្នាំ2023 និងភ្ញៀវទេសចរអន្តរជាតិ 7.5 លាននាក់នៅឆ្នាំ ២០២៥។ នៅក្នុងផែនការមេនេះ រដ្ឋាភិបាលមានចក្ខុវិស័យបង្កើតការងារឱ្យបាន 94ម៉ឺននាក់ និងប្រាក់ចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ 6ពាន់លានដុល្លារ។
តាមរយៈផែនការមេនេះក៏នឹងជួយធ្វើឱ្យខេត្តសៀមរាប និងតំបន់នៅជុំវិញក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅឆ្នាំ2035តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រចំនួន 7 រួមមាន ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពក្នុងខេត្ត ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ការពង្រឹងគុណភាព និងនិរន្តរភាព ការគ្រប់គ្រងបរិស្ថាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ និងការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ស្ថាបនិក Facebook កំពុងប្រើពេលវេលា និងសំងាត់បំផុតរៀបចំក្រុមការងារថ្មីមួយអភិវឌ្ឍ AI ដែលមានសមត្ថភាពគិតដូចទៅនឹងមនុស្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/06/2025
ស្ងាត់មួយរយៈធំ ស្ថាបនិក Facebook និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg កំពុងសម្ងំរៀបចំមន្ទីរពិសោធដ៏សំងាត់មួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យាលើសពី AI នាពេលបច្ចុប្បន្នដែលអាចមានសមត្ថភាពគិត និងមានទំនាក់ទំនងដូចទៅនឹងមនុស្សពិតៗ
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2025
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា