បរទេស៖ មកដល់បច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្តធំៗលើពិភពលោកកំពុងតែពន្លឿនកិច្ចការងាររបស់ខ្លួនយ៉ាងខ្លាំងដែលធ្វើយ៉ាងអាចផ្លាស់ប្តូរសង្វាក់ផលិតកម្មនៃការផលិតរបស់ខ្លួនពីរថយន្តប្រើប្រាស់ឥន្ធនៈផូស៊ីលទៅជារថយន្តដែលប្រើប្រាស់អគ្គិសនី ឬយ៉ាងហោចណាស់ម៉ូឌែលកូនកាត់ ឬ hybrid ដើម្បីឲ្យបំភាយការបំពុលក្នុងខ្យល់របស់ខ្លួនធ្លាក់មកដល់កម្រិតអប្បបរិមាដែលច្បាប់ថ្មីរបស់អ៊ឺរ៉ុបបានដាក់ចេញរួចមកហើយនោះ។
គឺ 95 ក្រាមប៉ុណ្ណោះនៃឧស្ម័នកាបូនឌីអុកស៊ីតចេញពីរថយន្តដែលបានធ្វើដំណើរក្នុងចំងាយ 1 គីឡូម៉ែត្របើមិនដូច្នេះទេពួកគេនឹងទទួលរងនូវការផាកពិន័យធ្ងន់ធ្ងរជាក់ជាមិនខាន។
ជាដំណឹងដ៏ល្អមួយទៀតខណៈដែលបណ្តាក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រកាសពីការបង្ហាញម៉ូឌែលរថយន្តអគ្គិសនី និងរថយន្តកូនកាត់របស់ខ្លួន ខណៈដែលការសិក្សាថ្មីៗបានរកឃើញថាក្នុងរយៈពេលត្រឹមតែ 6 ឆ្នាំទៀតប៉ុណ្ណោះបច្ចេកវិទ្យានៃការផលិតរថយន្តសម្រាប់ថាមពលអគ្គិសនីគឺនឹងអាចចាប់ផ្តើមផលិតឡើង ហើយក្រុមអ្នកជំនាញក៏បានអះអាងដែរថា ត្រឹមឆ្នាំ 2035 រថយន្តអគ្គិសនីនឹងអាចវ៉ៃដាច់ទីផ្សារថយន្តពិភពលោកដែលប្រើប្រាស់ថាមពលឥន្ទនៈផងដែរ។
ការសិក្សាស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញរបស់ the Bloomberg New Energy Finance បានរកឃើញថា ចាប់ពីឆ្នាំ2026 តទៅរថយន្តគ្រប់ប្រភេទដែលបានផលិតឡើងសម្រាប់ការប្រើប្រាស់ថាមពលអគ្គិសនីនឹងត្រូវការចំណាយថ្លៃដើមតិចជាងរថយន្តដែលប្រើប្រាស់ថាមពលចំហេះ។ របាយការណ៍ដដែលបានសរសេរទៀតថាកត្តាផ្សេងទៀតដូចជាចំណាយថ្លៃដើមសម្រាប់ផលិតថ្មដែលមានការធ្លាក់ចុះដូចគ្នាផងនោះនឹងអាចជួយឲ្យសង្វាក់ផលិតកម្មផលិតរថយន្តអគ្គិសនីអាចផលិតបាននូវរថយន្តដែលមានតម្លៃធូរថ្លៃនៅក្នុងទីផ្សារកាន់តែទាក់ទាញជាងមុន ជាពិសេសគឺចាប់យកទីផ្សារបានយ៉ាងងាយបំផុត។
រថយន្តអគ្គិសនីប្រភេទ sedan ដែលបច្ចុប្បន្នមានតម្លៃចាប់ពី 40,000 អ៊ឺរ៉ូ ឬ 49,000ដុល្លារអាមេរិកមិនទាន់បូកពន្ធនេះនឹងអាចធ្លាក់ចុះមកត្រឹមតែ 20,000 អ៊ឺរ៉ូប៉ុណ្ណោះដែលជាតម្លៃលក់នៅលើទីផ្សារតែម្តងនៅត្រឹមឆ្នាំ2026។ ជាមួយគ្នានេះ ផ្អែកតាមការសិក្សាស្រាវជ្រាវដដែលនេះបានបង្ហាញថា ត្រឹមឆ្នាំ2030 រថយន្តអគ្គិសនីនឹងអាចវាយយកទីផ្សារបានពាក់កណ្តាលមុនពេលដែលវាអាចធ្វើបាន 85ភាគរយនៅឆ្នាំ2035 ប្រសិនបើច្បាប់បច្ចុប្បន្នមិនត្រូវបានកែប្រែបន្ថែមឲ្យមានភាពតឹងរឹង ឬប្រសិទ្ធភាពជាងមុនពាក់ព័ន្ធទៅនឹងការសាយភាយឧស្ម័នពុលក្នុងបរិយាកាសទេនោះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អាម៉េរិក គ្រោងហាមឃាត់បច្ចេកវិទ្យាចិនដែលរួមបញ្ចូលក្នុងខ្សែកាបក្រោមបាតសមុទ្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2025
គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាម៉េរិក (FCC) គ្រោងនឹងអនុម័តច្បាប់ ដើម្បីរារាំងក្រុមហ៊ុននានាពីការភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រមកកាន់សហរដ្ឋអាម៉េរិកដែលមានរួមបញ្ចូលបច្ចេកវិទ្យារបស់ចិន