សេដ្ឋកិច្ចហ្វីលីពីនបន្តធ្លាក់ចុះខ្លាំងជាងការរំពឹងទុករបស់អ្នកជំនាញ

បរទេស៖ រហូតមកដល់ពាក់កណ្តាលត្រីមាសទី2ឆ្នាំ2021នេះ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន ត្រូវបានគេមើលឃើញថាកំពុងមានភាពតានតឹងកាន់តែខ្លាំង ពិបាក​ក្នុងការស្ទុះងើបឡើងវិញបំផុត ខណៈតួលេខនៃអ្នកឆ្លងជំងឺកូវីដមានចំនួនកាន់តែច្រើននៅឡើយ ហើយក្លាយទៅជាកត្តាដ៏ធំបំផុតក្នុងការគំរាមកំហែងទៅដល់​កិច្ចខំប្រឹងប្រែងបើកដំណើរការប្រទេសឡើងវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ហ្វីលីពីន កំពុងមានការ​ធ្លាក់​ចុះ​យ៉ាងខ្លាំងរហូតដល់ទៅ 4.2 ភាគរយនៅក្នុងត្រីមាសដំបូងឆ្នាំ2021 ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ហើយថែមទាំងជាសញ្ញាអាក្រក់ជាង​តួលេខ​ដែលធ្លាប់បានព្យាករណ៍ទុកដោយអ្នកជំនាញខាងសេដ្ឋកិច្ចរបស់ Bloomberg នោះទៅទៀត។

បញ្ហាជាច្រើនដែលកំពុងកើតមាននៅក្នុងប្រទេស រាប់ទាំងការបាត់បង់ឱកាសការងាររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរនោះ បច្ចុប្បន្ន ហ្វីលីពីន បានក្លាយ​ទៅ​ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចដើរយឺតយ៉ាវជាងគេបំផុតសម្រាប់ឆ្នាំ2021នេះ។

យោងតាមការបញ្ជាក់របស់លោក Dan Roces ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារ Security Bank Corp. ដែលមានមូលដ្ឋាននៅក្នុង​ទីក្រុងម៉ានីល​បាន​និយាយ​ថា បញ្ហាប្រឈមដែលត្រូវតែដោះស្រាយនៅពេលនេះគឺធ្វើយ៉ាងណាឲ្យ អាជីវកម្មទាំងអស់អាចមានដំណើរការឡើងវិញ និងបង្កើនទំនុកចិត្តដល់អតិថិជនឲ្យបាន​ល្អ​ប្រសើរ។ ម៉្យាងទៀត ផ្អែកតាមភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ការជ្រោមជ្រែងសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរឡើងវិញគឺត្រូវការពេលវេលាយូរទៀត ដែលយ៉ាង​ហោចណាស់រហូតដល់ពាក់កណ្តាលឆ្នាំ2022ខាងមុខ។

គួរកកត់សម្គាល់ថា វិស័យសំខាន់ៗដែលជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនសុទ្ធតែមានការធ្លាក់ចុះ ដែលក្នុងនោះរួមមានវិស័យឧស្សាហកម្ម និងផលិតកម្មធ្លាក់ចុះ 4.7ភាគរយ, ផលិតផលកសិកម្មធ្លាក់ចុះ 1.2ភាគរយ, ការនាំចេញធ្លាក់ចុះខ្លាំងដល់ទៅ 9 ភាគរយ, ការវិនិយោគធ្លាក់ចុះ 18.3ភាគរយ, ការ​ចំណាយរបស់ពលរដ្ឋធ្លាក់ចុះ 4.8ភាគរយ, ដោយឡែកការចំណាយរបស់រដ្ឋាភិបាលបានកើនឡើងដល់ទៅ 16.1 ភាគរយ បើប្រៀបធៀប​ទៅនឹងឆ្នាំ​កន្លង​ទៅនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល

តម្លៃជួញដូរហ៊ុននៅកម្ពុជាប្រចាំថ្ងៃ ជាមធ្យមជាង២១ម៉ឺនដុល្លារ តែថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃជួញដូរហ៊ុនប្រចាំថ្ងៃជាមធ្យមជាង២១ម៉ឺនដុល្លារអាម៉េរិក តែមានថ្ងៃខ្លះបានហក់ឡើងដល់ជាងកន្លះលានដុល្លារ និងប្រមូលបានសាច់ប្រាក់សរុប៣៨៩លានដុល្លារ

ចំណេះដឹងសំខាន់ៗស្ដីពីការដាំដុះខ្ញីឱ្យទទួលបានផលច្រើនដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 12/07/2024

ខ្ញីជារុក្ខជាតិមើមដែលប្រជាជនខ្មែរនិយមដាំ និងយកទៅច្នៃជាគ្រឿងទេស បន្ថែមរសជាតិម្ហូបអាហារបានច្រើនមុខ អាចធ្វើជាឱសថបុរាណផងដែរ

គន្លឹះសំខាន់ៗចំនួន ៦ អាចជួយដោះស្រាយបញ្ហាបំណុលលើសលប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/07/2024

ពាក្យថាបំណុលគឺមិនមែនសំដៅលើភាពអវិជ្ជមានទាំងស្រុងនោះទេ ពោលគឺបំណុលមានគុណសម្បត្តិ និងគុណវិបត្តរៀងៗខ្លួន

គម្រោង​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន​៣ ​កំពុង​ដំណើរការ​មានទឹកប្រាក់ជាង ៥,៣ពាន់​លាន​​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 12/07/2024

រាជរដ្ឋាភិបាល គ្រោង​ចំណាយថវិកា​រាប់រយពាន់​លានដុល្លារអាមេរិក​ លើការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុង​ប្រទេស​ ដើម្បីទាក់ទាញការវិនិយោគពីក្រៅស្រុកបន្ថែមទៀត

គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៤ យានយន្តអគ្គិសនីសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ការចុះបញ្ជីយានយន្តអគ្គិសនីដែលជានិន្នាការថ្មី មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋិនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់

រយៈពេល ៥ខែ ដើមឆ្នាំ២០២៤ មានទេសចរជាតិ និងអន្តរជាតិសរុបជាង ១២លាន ៦សែននាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ទេសចរអន្តរជាតិជាង២លាន៦សែននាក់ បានមកទស្សនាកម្ពុជាក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៤ ខណៈទេសចរក្នុងស្រុកមានចំនួន ១០,៦៨៨,០៧៣ នាក់

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/07/2024

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម និងប្រែក្លាយពីកសិកម្មលក្ខណៈគ្រួសារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្ម

ក្រសួងកសិកម្ម និងសហគ្រិនខ្មែរ គាំទ្រគោលនយោបាយអាទិភាព«សហគមន៍កសិកម្មទំនើប»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ក្រសួងកសិកម្ម និង សហគ្រិនខ្មែរ បានចុះ MoU ជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឱ្យរស់រវើក