រដ្ឋាភិបាលថៃអនុម័តគម្រោងវិនិយោគថ្មីជាង 1,440លានដុល្លារទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ច

បាងកក៖ យោងតាមសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថាកញ្ចប់ទុនវិនិយោគថ្មីទំហំប្រមាណជា 45 ពាន់លានបាត ស្មើនឹងប្រមាណ 1,440លានដុល្លារ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរួចរាល់ហើយដោយរំពឹងថា​នឹងអាចជួយស្តារ​សេដ្ឋកិច្ចជាតិឲ្យងើប​ឡើង​វិញ ជាពិសេសជួយទ្រទ្រង់វិស័យទេសចរណ៍ដែលកំពុងដុនដាបខ្លាំងជាងគេ។

នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានថ្លែងថា៖

“គម្រោងជាច្រើននៅក្នុងកញ្ចប់ទុនវិនិយោគនេះ​នឹងអាចជួយលើកស្ទួយដល់​សេដ្ឋកិច្ច​ក្នុងស្រុក និងតាមសហគមន៍នានានៅក្នុងប្រទេសបន្ថែមពីលើកញ្ចប់ថវិកាជំនួយប្រមាណ 255 ពាន់លានបាតដែលទើបតែអនុម័តកាលពីសប្ដាហ៍មុននេះ”

អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានប្រាប់ឲ្យដឹងថា៖

“គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័ត​ទៅលើពង្រាងនៃ​កញ្ចប់​ថវិកា​សារពើពន្ធសម្រាប់ឆ្នាំ2022 ដែលនឹងគិតចាប់ពីខែតុលាខាងមុខនេះរួចរាល់ហើយ ដោយការចំណាយសរុបរបស់រដ្ឋាភិបាលថៃអាចនឹងកើនដល់ប្រមាណជា 3.1 ទ្រីលានបាត រួមជាមួយនឹងប្រាក់បម្រុងផ្សេងទៀតប្រមាណ 700 ពាន់លានបាត”

គួរកត់សម្គាល់ថា មកដល់ពេលនេះបញ្ហានៃវិបត្តិកូវីដនៅតែជាបញ្ហាធំ និងសំខាន់បំផុតដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិថៃយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលថៃនៅតែមានការរឹតបន្តឹងនៅក្នុងប្រទេសដើម្បីអាចគ្រប់គ្រងទៅលើការរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ រួមជាមួយនឹងការប្រឹងប្រែងដាក់ចេញនូវយុទ្ធសាស្ត្រនានាជាច្រើនដើម្បីធ្វើយ៉ាងណាអាចទប់ទល់នឹងស្ថានការណ៍ដ៏លំបាកមួយនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ សហការបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

វេទិកាទឹកស្អាតត្រូវផ្តោតលើការពង្រឹង​កិច្ច​សហការរវាងរដ្ឋ វិស័យឯកជននិងស្ថាប័នហិរញ្ញវត្ថuលើកកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង​ប្រទេស​

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/07/2024

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ

រាជរដ្ឋាភិបាល​អាណត្តិថ្មី បាន​ដាក់​ចេញវិធានការជា​បន្តបន្ទាប់​ ​ដើម្បីជំរុញ​ការស្ដារ​វិស័យ​សំណង់ ​និងអចលនទ្រព្យ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/07/2024

រដ្ឋាភបិាលបាល​បានដាក់ចេញនូវ​វិធានការ​ជា​បន្តបន្ទាប់ដើម្បីជំរុញវិស័យ​អចលនទ្រព្យ ​និងសំណង់ឱ្យ​ងើ​បឡើងវិញតាំងពីអាណត្តិ​ចាស់​ដល់អាណត្តិ​ថ្មី

F-16ថ្មីចំនួន២គ្រឿងនៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

F-16 បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពការពារជាតិរបស់ស្លុវ៉ាគី

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ