ចំណេះដឹង ៖ សហគ្រិនថ្មីថ្មោងគួរយល់ដឹងចំណុចមូលដ្ឋានចំនួន ៥ អំពីហិរញ្ញវត្ថុ

ក្នុងនាមជាសហគ្រិនមទតរូប វាពិតជាមានភាពលំបាករួចទៅហើយទៅលើការស្វែងយល់ និងបង្កើនសមត្ថភាពគ្រប់គ្រងស្ទើរគ្រប់បែបយ៉ាងនៅក្នុងអាជីវកម្ម​របស់ខ្លួនរាប់ទាំងពីការស្វែងរកគំនិតថ្មីៗក្នុងកែច្នៃឱ្យចេញជាផលិតផល ឬសេវាកម្មដ៏ល្អ រួមជាមួយនឹងការគ្រប់គ្រងក្រុមការងារ ជាពិសេសបញ្ហាចរន្ត​ហិរញ្ញ​វត្ថុ។

សហគ្រិនថ្មីៗដែលទើបនឹងចាប់ផ្តើមអាជីវកម្មក្នុងតំណាក់កាលដំបូង(Startup)​មិនអាចមើលរំលងនូវការធ្វើផែនការហិរញ្ញវត្ថុនោះឡើយ ព្រោះវាគឺជាកត្តាមួយយ៉ាងសំខាន់ដែលអាចកំណត់ពីកម្លាំងថាមពលនៃដំណើរការរបស់អាជីវកម្មអ្នក។

នៅក្នុងឯកសារក្បួនធ្វើអាជីវកម្មបានកត់សម្គាល់ថា ដើម្បីក្លាយជាម្ចាស់អាជីវកម្ម ឬភាពជាសហគ្រិនដែលអាចសម្រេចបាននូវគោលដៅរបស់​ខ្លួនបានលុះត្រា​មានការផ្សារ​ភ្ជាប់ទៅនឹងចំណុចសំខាន់ៗចំនួន៥ដូចបានបង្ហាញជូននៅខាងក្រោមនេះ ៖

១.ពង្រឹង និងថែរក្សាកេរ្ត៍ឈ្មោះ ៖ ការថែរក្សាកេរ្ត៍ឈ្មោះ និងតម្លៃខ្លួនរបស់អ្នកនៅក្នុងសង្គមនៃការធ្វើអាជីវកម្ម ឬនៅកន្លែងការងារដទៃ គឺជាកត្តាចាំបាច់បំផុត ព្រោះវាអាចជាចំណុចចាប់ផ្តើមដែលជួយជំរុញមនុស្សនៅជុំវិញខ្លួនឱ្យមានភាពជឿជាក់ មានទំនុកចិត្ត ខ្ពស់ជាមួយអ្នក និងអាចក្លាយជាចលករដ៏សំខាន់ក្នុងការជួយដល់កិច្ចធ្វើផែនការ រួមទាំងកិច្ចដំណើរការអាជីវកម្មរបស់អ្នកបានយ៉ាងប្រសើរ។

២.ប្រើប្រាស់ទុនផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាពបំផុត៖

ការស្រាវជ្រាវរកឃើញថា ៦៤.៤ ភាគរយនៃ Startup ទុនផ្ទាល់ខ្លួនគឺជាហិរញ្ញវត្ថុដំបូងបំផុតដើម្បីអាចឲ្យការចាប់ផ្តើមដំណើរការបាន ប៉ុន្តែក្នុងនាមជា​សហគ្រិនអ្នកត្រូវស្វែងយល់ និងដឹងច្បាស់ថា វាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុតតាមស្របតាមផែនការដែលបានគ្រោងទុក។

៣.បង្កើនទុន៖

ជាវិធីមួយដែលអាចជួយធ្វើឲ្យអាជីវកម្មរបស់អ្នករក្សាលំនឹងដំណើរការជាធម្មតា និងអាចពង្រីកខ្លួនថែមទៀត។ ម៉្យាងទៀត បើទោះបីជាមិនទាន់អាចទទួលបានប្រាក់ចំណេញក៏ពិតមែន ប៉ុន្តែក្នុងពេលដែលអាជីវកម្មចាប់ផ្តើមដំណើរការ អ្នកគួរចាប់ផ្តើមស្វែងរកដៃគូ ឬអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើនទុន។

៤.បង្កើតទុនក្នុងកម្រិតបន្ទាន់ ឬទុនបម្រុង៖ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយ Entrepreneur.com បានសរសេរថា អាជីវកម្មប្រមាណ ៨២ ភាគរយអាចបរាជ័យដោយសារតែបញ្ហាមិនមានលំហូរហិរញ្ញវត្ថុគ្រប់គ្រាន់ដែលកើតចេញមកពីម្ចាស់អាជីវកម្មមិនមានទុនបម្រុងគ្រប់គ្រាន់ សម្រាប់ត្រៀមនៅ​ពេលមានបញ្ហាបន្ទាន់ណាមួយកើតឡើងដោយចៃដន្យ។ ដូចនេះការបង្កើតទុនបម្រុង ឬទុនកម្រិតអាសន្ននេះគួរតែត្រូវបានយកចិត្តទុកខ្លាំងផងដែរ។

៥.យល់ដឹងពីច្បាប់ពន្ធដា៖

នៅពេលអាជីវកម្មចាប់ផ្តើមដំណើរការអ្នកត្រូវចាប់ផ្តើមធ្វើការជាមួយនឹងបញ្ហាពន្ធ មានន័យថានៅពេលដែលអាជីវកម្មកាន់តែធំបញ្ហាពន្ធក៏កាន់តែច្រើន។ ដូចនេះអ្នកចាំបាច់មានចំណេះដឹងផ្នែកពន្ធឱ្យបានច្បាស់លាស់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាដែលអាចកើតមាននៅចំពោះមុខ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចាប់ផ្ដើមការសន្សំពីវ័យក្មេង ស្មើនឹងការបណ្ដុះគំនិតកុមារឱ្យមានភាពអត់ធ្មត់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ទម្លាប់ក្នុងការសន្សំ កាលណាត្រូវបានបណ្ដុះតាំងពីវ័យក្មេង គឺកាន់តែល្អ ដូចដែលពាក្យចាស់មួយដែលពោលថា «ពត់ឈើទាន់នៅខ្ចី ប្រដៅកូនប្រុស ស្រីទាន់នៅក្មេង»

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2024

អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន

ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពី​ផ្លូវជាតិលេខ​៤ទៅ​លេខ៣ នឹង​ក្លាយជា​ខ្សែផ្លូវ​យុទ្ធសាស្ត្រ​ និង​ផ្សារ​​ភ្ជាប់​​ជា​មួយ​ប្រវត្តិ​សាស្ត្រ​ដ៏ផូរផងរបស់កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

ផ្លូវជាតិលេខ​៤១ ត្រូវបាន​បើកការដ្ឋាន​ស្ដារ និងលើកកម្រិតគុណភាព​នៅចុង​ខែធ្នូ ឆ្នាំ ២០២២​ ហើយរហូតមកដល់ពេលនេះសម្រេចជិត​រួចរាល់ទាំងស្រុង​ហើយ

អាជីវកម្មខ្នាតតូច គួរស្វែងយល់ពីគន្លឹះទាំង ៤ នេះ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/12/2024

ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនត្រូវប្រឈមមុខនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយចំនួននៅក្នុងដំណាក់កាលដំបូងនៃការរីកលូតលាស់អាជីវកម្ម ឬក្រុមហ៊ុន ជាពិសេសនៅពេលនិយាយអំពីការស្វែងរកមូលនិធិ និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

គម្រោងវិនិយោគ និង ធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះ​សីហ​នុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/12/2024

ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម

យល់ដឹងពីច្បាប់ ៖ ហេតុអ្វីចាំបាច់ត្រូវធ្វើបណ្តាំមរតក ឬផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យបន្តពីឪពុក-ម្ដាយ ទៅកូន ?

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

បណ្ដាំមរតក​គឺជា​ឯកសារ​ផ្លូវ​ច្បាប់​ដែល​និយាយ​ពីលក្ខខណ្ឌ​នានា​ និងសិទ្ធិ​អ្នកដែល​ត្រូវ​ទទួល​បានមរតក​ ឬបណ្ដាំផ្សេងៗ​ដែលបានចែង​នៅក្នុងផ្លូវ​ច្បាប់ ក្រោយពីឪពុកម្ដាយ ឬអាណាព្យាបាល​ទទួល​មរណភាព

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

យល់ដឹងពីអត្ថប្រយោជន៍នៃការភ្ជួរលុបគល់ជញ្ជ្រាំងក្នុងស្រែដែលកសិករគួរងាកមកចាប់អារម្មណ៍

ជំនួញ, ព្រឹត្តិការណ៍

• 04/12/2024

យោងតាមឯកសារផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការរក្សាគល់ជញ្ជ្រាំងក្នុងស្រែអាចជួយឱ្យដីស្រែមានជីជាតិ ដំណាំលូតលាស់បានល្អ ទិន្នផលកើនឡើង កាត់បន្ថយការប្រើប្រាស់ជីគីមី ការពារដីមិនឱ្យសឹករិករឹល

ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ប៉ុន្តែត្រូវបានប្រឆាំងភ្លាមៗដោយសមាជិកសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយចោទប្រកាន់ថាគណបក្សប្រឆាំងបានគាំទ្រកូរ៉េខាងជើង និងបង្កសកម្មភាពប្រឆាំងរដ្ឋ