រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងបង្ហាញពីកិច្ចគាំទ្រ និងស្វាគមន៍រាល់គម្រោងវិនិយោគនានារបស់សិង្ហបុរីនៅកម្ពុជា រួមជាមួយនឹងការលើកទឹកចិត្តដល់វិស័យឯកជននៃប្រទេសសិង្ហបុរី បង្កើនទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតក្រោយពេលវិបត្តិកូវីដ-19 ត្រូវបានបញ្ចប់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឱកាសជំនួបពិភាក្សា ការងារជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី12 ខែឧសភា ឆ្នាំ2021ម្សិលមិញនេះបានមានប្រសាសន៍ថា កម្ពុជា សិង្ហបុរី គឺជាប្រទេសដៃគូវិនិយោគ និងអភិវឌ្ឍន៍រួមគ្នាយ៉ាងជិតស្និទ្ធបំផុត។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសំខាន់ របស់គម្រោង PPLC នៅក្នុងការអភិវឌ្ឍប្រព័ន្ធភ័ស្ដុភារ កម្មជាតិទាំងមូលរបស់ប្រទេសកម្ពុជា ដែលនឹងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការទាក់ទាញការវិនិយោគ និងការស្ដារឡើងវិញ នៃសេដ្ឋកិច្ចនៅកម្ពុជា។
ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងសហគមន៍នៅកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីការសម្រេចចិត្ត ដ៏ត្រឹមត្រូវ និងទាន់ពេលវេលារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីឈានដល់ការគ្រប់គ្រង និងការកំណត់តំបន់គោលដៅភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ កម្រិតមធ្យម និងកម្រិតស្រាលរហូតដល់អាចបិទបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលជាបណ្ដើរៗនូវគោលដៅភូមិសាស្ត្រនានាដែលបានវាយតម្លៃរួចនាពេលបច្ចុប្បន្ន ។
ទន្ទឹមនឹងនេះ ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាដើម្បីធានាស្ថិរភាពនៅក្នុងដំណើរការជាប្រក្រតីផ្នែកសង្គម និងសេដ្ឋកិច្ច ព្រមទាំង ដើម្បីបិទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ក៏ដូចជានៅតាមបណ្ដាខេត្តដទៃទៀតរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការជាតិវ៉ាក់សាំងការពារជំងឺកូវីដ-19 សំដៅបង្កើតឲ្យមានភាពសុំាសហគមន៍ (Herd Immunity) ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-19 ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-សឹង្ហបុរីកន្លងមក និងបន្តនាពេលអនាគត ជាពិសេសក្រោយវិបត្តិជំងឺកូវីដ-19 ដោយលើកទឹកចិត្តសឹង្ហបុរី ជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជា ក៏ដូចជា ការចូលរួមក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅកម្ពុជា លោកស្រី Teo Lay Cheng បានសម្តែងនូវការអរគុណ ចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌការងារជាមួយក្រុមហ៊ុន YCH និង Infrastructure Asia ជាដៃគូឯកជន ក្នុងការសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PPLC)។
ជាការឆ្លើយតប លោកស្រីបានសន្យានឹងជួយផ្សព្វផ្សាយបន្ថែមពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យនានាជាច្រើន ក្នុងទិសដៅធ្វើយ៉ាងណាអាចជួយជំរុញ និងពង្រីកកំណើនសេដ្ឋកិច្ចប្រទេសជាតិទាំង2ឲ្យកាន់តែរីកចម្រើន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា
គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍