បច្ចេកវិទ្យាសំខាន់ចំនួន5 ដែលជួយឲ្យមនុស្សមានភាពងាយស្រួលក្នុងការរស់នៅពេលបច្ចុប្បន្ន

បរទេស ៖ តាមការសិក្សារបស់អ្នកជំនាញបានបង្ហាញថា បច្ចេកវិទ្យាជំនួយស្មារតីដ៏ឆ្លាតវៃសិប្បនិម្មិត AI (Artificial Intelligence)ត្រូវបានគេរកឃើញ​ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលវាត្រូវបានគេទទួលស្គាល់យ៉ាងទូលាយក្នុងនាមជាបច្ចេកវិទ្យានាំមុខគេបំផុត ដែលអាចជួយសម្រួលដល់កិច្ចការងារអភិវឌ្ឍសកលលោកទាំងមូល។

បច្ចេកវិទ្យា AI ក្រៅតែពីមានសមត្ថភាពខ្ពស់អាចឆ្លើយបតបទៅនឹងតម្រូវការរបស់មនុស្សយ៉ាងមានប្រសិទ្ធភាពក្នុងនាមជាអង្គចងចាំ វាថែមទាំងអាចកំណត់​ការងារ​ដោយខ្លួនឯងផង​ផ្តល់នូវចំណេះដឹងបន្ថែមមួយចំនួនដល់មនុស្សជាតិផង​ជាពិសេសអាចមានសមត្ថភាពទៅមុខជំនាញជាច្រើនទៀតដែលមនុស្សធម្មតា​មិន​អាចធ្វើបាន​ ហើយជំនាញទាំងអស់របស់វា ត្រូវបានគេមើលឃើញថាកំពុងក្លាយជាជំនួយដ៏មានប្រជាប្រិយភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់សម្រាប់​កិច្ចការ​អភិវឌ្ឍច្រើនវិស័យ ច្រើនទម្រង់នៅក្នុងសាកលលោករួចទៅហើយដោយដាក់បញ្ចូលនៅក្នុងបច្ចេកវិទ្យាសំខាន់ៗចំនួន 5 ដែលកំពុងត្រូវបានប្រើប្រាស់​នៅពេល​បច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

1. AI អាចជួយសម្រេចចិត្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ប្រអប់សារអ៊ីម៉េល ៖ ការស្រាវជ្រាវបានបង្ហាញថា អ៊ីម៉េលដែលកំពុងចរាចរនៅពេល​បច្ចុប្បន្នលើ​ប្រព័ន្ធ​អនឡាញគឺមានពាក់កណ្តាលជាប្រភេទ spam ប៉ុន្តែទោះបីជាយ៉ាងណាក្តី Google បានអះអាងថាដោយសារការប្រើប្រាស់បច្ចេកវិទ្យា AI-powered​ filters សារអ៊ីម៉េលប្រភេទ spam ទាំងនោះមានតែ0.1ភាគរយ​ប៉ុណ្ណោះ​ដែលអាចមានលទ្ធភាព​ក្នុងការបញ្ចូនចូលក្នុង​ប្រអប់សារ​របស់​អ្នក​បាន។

2. AI សម្រាប់វិស័យសុខាភិបាល ៖ បច្ចេកវិទ្យា AI អាចជួយដល់ក្រុមវេជ្ជបណ្ឌិតមានប្រសិទ្ធភាពក្នុងការព្យាបាលកាន់តែខ្ពស់ជាងមុន គិតចាប់ពីប្រភេទជំងឺ​តូចៗ​រហូតទៅដល់ការឆ្លុះមើលតាមរយៈកាំរស្មីអ៊ិចដើម្បីពិនិត្យមើលស្ថានភាពជំងឺមហារីកផងដែរ។

3.AI សម្រាប់ស្មាតហ្វូន ៖ គិតចាប់រាប់ពីភាពឆ្លាតវៃនៅក្នុងការសរសេរអក្សរ និងចាប់យកពាក្យដែលអ្នកចង់បានរហូតទៅដល់បច្ចេកវិទ្យាជំនួយជាសំលេង ឬ voice-assistance នោះ AI ពិតបានធ្វើឲ្យអ្នកប្រើប្រាស់ស្ទើរតែមួយផែនដីមានភាពងាយស្រួលក្នុងការសន្សំពេលវេលា និងទទួលបានអត្ថប្រយោជន៍យ៉ាង​ច្រើនមែនទែនពីជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

4.AI សម្រាប់វិស័យហិរញ្ញវត្ថុសម័យទំនើប ៖ ចាប់រាប់ពីរ៉ូបូតឆាត (Chatbots) ដើម្បីបម្រើសេវាកម្មអតិថិជន Customer Service រហូតទៅដល់​ប្រព័ន្ធ​សម្រាប់ការពារការក្លែងបន្លំផងនោះ បច្ចុប្បន្ននេះវិស័យហិរញ្ញវត្ថុមិនអាចដំណើរការបានដោយគ្មានវត្តមានរបស់ AI បានឡើយ។

5.AI សម្រាប់វិស័យផលិតកម្ម ៖ តម្រូវការនៃការបង្កើនផលិតផលថ្មីៗរបស់ពិភពលោកកាន់តែមានការកើនឡើងឥតឈប់ឈរ ដូចនេះការផលិតទាមទារ​ឲ្យ​មាន​សកម្មភាពកាន់តែខ្លាំងក្លា និងច្រើនជាងមុន។ ម៉ាស៊ីនរ៉ូបូតដែលមានភាពឆ្លាតវ៉ៃត្រូវបានដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុង​សង្វាក់ផលិតកម្មទាំងតូច​ទាំងធំ ដើម្បីអាចធានាបានថា រាល់ការប្រព្រឹត្តិកម្មនៃសង្វាក់ផលិតកម្មនានាអាចធ្វើឡើងយ៉ាងមានប្រសិទ្ធភាព និងប្រើពេលវេលាតិចបំផុត៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម