អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជាបានបង្ហាញពីក្ដីព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពប្រឈមនឹងការបាត់បង់ធនធានមគ្គទេសក៍ទេសចរណ៍ក្នុងការផ្តល់សេវាក្រោយពេលវិស័យមួយនេះវិលត្រឡប់ទៅភាពល្អប្រសើរឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-19ត្រូវបានបញ្ចប់ជាស្ថាពរ។
សម្រាប់ការធ្វើដំណើរមកដល់នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបានធ្លាក់ចុះប្រមាណ80.2ភាគរយនៅក្នុងឆ្នាំ2020ដោយសារការរិតបន្តឹងការធ្វើដំណើរជាសាកល ហើយក៏ត្រូវបានគេរំពឹងថាការធ្លាក់ចុះនេះនឹងបន្តស្ទើរតែពេញមួយឆ្នាំនៃឆ្នាំ2021។ មានន័យថា វិស័យ ទេសចរណ៍នឹងមិនបានរួមចំណែកក្នុងការលើកស្ទួយ និងទ្រទ្រង់សេដ្ឋកិច្ចជាតិនោះឡើយ។ នេះបើតាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីពេលកន្លងទៅ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា មគ្គទេសក៍មួយចំនួនធំនៅក្នុងវិស័យទេសចរណ៍ ជាពិសេសអ្នកនៅតំបន់សៀមរាបបានចាកចេញទៅតាមបណ្តាខេត្តនានាដើម្បីបំពេញការងារផ្សេង ដែលអាចទទួលបានចំណូលផ្គត់ផ្គង់កម្រិតជីវភាពប្រចាំថ្ងៃបើទោះជាការងារ ឬមុខរបរទាំងនោះខុសពីជំនាញរបស់ពួកគេក៏ដោយ ព្រោះវាជាកត្តាចាំបាច់នៅចំពោះមុខ។
លោកជំទាវបានបន្តទៀតថា ៖
“ភាពជាក់ស្ដែងនៅពេលនេះ បើសិនជាក្នុងករណីដែលអ្នកមគ្គទេសសម្លឹងឃើញឱកាសល្អណាមួយនោះ ពួកគេច្បាស់ជាទៅហើយ ដោយសារតែពួកគេមើលឃើញថាវិស័យទេសចរណ៍នៅតែបន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ហើយនឹងត្រូវការពេលវេលាយូរបន្ថែមទៀតទើបអាចមានស្ថានការណ៍ល្អដូចដើមវិញ។ ការចាកចេញរបស់ពួកគេ អាចនឹងក្លាយទៅជាបញ្ហាប្រឈមខ្វះខាតអ្នកជំនាញពិត(មគ្គទេសក៍មានវិជ្ជាជីវៈ)នៅថ្ងៃខាងមុខបន្ទាប់ពីវិបត្តិត្រូវបានបញ្ចប់”
ដោយសារការមើលឃើញពីបញ្ហាចំពោះមុខមួយនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា ពាក់ព័ន្ធទៅនឹងភាពប្រឈមខាងលើនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ គួរមានយន្តការសង្គ្រោះបន្ថែមដើម្បីអាចជាដំណោះស្រាយដ៏ល្អសម្រាប់ផ្ដល់លទ្ធភាពទៅដល់ក្រុមអ្នកមគ្គទេសទេសចរណ៍ទាំងនោះជៀសវាងការបាត់បង់ពួកគេដែលជាធនធានសំខាន់នៅក្នុងវិស័យសេវាកម្ម ហើយក៏ជាភ្នាក់ងារក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងសក្តានុពលរបស់កម្ពុជាទៅកាន់អន្តរជាតិផងដែរ។
គួរបញ្ជាក់ថា វិស័យទេសចរណ៍បានទទួលរងនូវផលប៉ះពាល់ក្នុងកម្រិតធ្ងន់បើប្រៀបធៀបនឹងវិស័យផ្សេងៗ ពោលគឺបាត់បង់ចំណូលស្ទើរទាំងស្រុងកាល ពីឆ្នាំ2020។ យ៉ាងណាក៏ដោយ ក្រោមការដាក់ចេញនូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគោលដៅទេសចរណ៍ថ្មី ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធកាន់តែមានសោភ័ណភាពងាយស្រួលធ្វើដំណើរ ជាពិសេសផលិតផលទេសចរណ៍ថ្មីៗជាច្រើនយ៉ាងសម្បូរបែបផងដែរនោះ ស្ថាប័នជាតោ អន្តរជាតិធំៗបានព្យាករណ៍ថានៅក្នុងឆ្នាំ2021 វិស័យទេសចរណ៍អាចនឹងកើនឡើងក្នុងទំហំ3.3ភាគរយ ហើយអាចនឹងបន្តកើនឡើង 6.2ភាគរយនៅឆ្នាំ2022ខាងមុខនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%
ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង