ប៉េកាំង ៖ ក្រោមសំពាធមួយចំនួនដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកនៅមិនទាន់រកច្រកចេញបាននៅឡើយនោះ បានក្លាយទៅជាឧបសគ្គនៃកំណើនលក់រាយរបស់ចិនខុសពីការគ្រោងទុក។ ជាក់ស្ដែងសម្រាប់តែខែមេសាកន្លទៅនេះ លទ្ធផលនៃការលក់រាយរបស់ចិនមានកំណើនត្រឹម17.7ភាគរយ ខណៈដែលការព្យាករណ៍មានចំនួនដល់ទៅប្រមាណ 24.9ភាគរយ។
តាមរយៈទីភ្នាក់ងារសារព័ត៌មានចិនបានឱ្យដឹងថា សម្រាប់វិស័យឧស្សាហកម្មចិននៅក្នុងខែមេសា មានកំណើនត្រឹមតែ 9.8 ភាគរយប៉ុណ្ណោះ ខណៈដែលទំហំនៃការលក់រាយសម្រេចបានកំណើនត្រឹមប្រមាណ 17.7ភាគរយ ខុសពីការរំពឹងទុករបស់អ្នកវិភាគដែលមានចំនួន 24.9 ភាគរយ និងទាបជាងតួលេខកាលពីខែមីនាដែលមានដល់ទៅ 34.2ភាគរយ។
ដោយឡែកសម្រាប់ការវិនិយោគដោយទ្រព្យសកម្ម (Fixed asset investment) នៅក្នុងប្រទេសវិញកំពុងមានការកើនឡើងប្រមាណជា 19.9ភាគរយនៅក្នុងរយៈពេល 4 ខែដើមឆ្នាំនេះធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ2020មានកំណើនលើសបន្តិចប៉ុណ្ណោះ។ ការវិនិយោគលើទ្រព្យសកម្មសម្រាប់វិស័យឯកជនមានប្រមាណជា 60ភាគរយនៃ Fixed asset investment ស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា 21 ភាគរយគិតចាប់ពីខែមករាដល់ខែមេសាឆ្នាំ2021។
នៅដើមត្រីមាសទី2 ឆ្នាំ2021កន្លងទៅនេះ រដ្ឋាភិបាលចិនបានបញ្ជាក់ពីគោលជំហ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការលើកទឹកចិត្តទៅដល់ការវិនិយោគនានា ផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្ម ផ្នែកផលិតកម្មពីវិស័យឯកជនដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឲ្យងើបឡើងវិញបានយ៉ាងឆាប់រហ័ស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ