ភ្នំពេញ ៖ មិនថាទោះជាស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ សម្រាប់អ្នកដែលមានបំណងចង់បង្កើតក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅតែមានឱកាស ទទួលបានចំណែកទីផ្សារបន្ទាប់ពីបញ្ហានៃវិបត្តិត្រូវបានកាត់បន្ថយបន្តិចម្ដងៗនៅពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការកំណត់គោលដៅដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុន និងទាមទារឱ្យមានចំណេះដឹងពាក់ព័ន្ធទៅនឹងទីផ្សារអចលនទ្រព្យនៅកម្ពុជាឲ្យបានច្បាស់លាស់។
ជាការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន លោក ឡុង គឹមសួគ៌ អគ្គនាយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century 21 Advance បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលបង្កើតថ្មី ត្រូវស្វែងយល់ពីចំណេះដឹង ជំនាញពិតប្រាកដរបស់ខ្លួនដែលពាក់ព័ន្ធនឹងទីផ្សារអចលនទ្រព្យ ព្រោះនៅពេលដែលមានការស្វែងយល់កាន់តែច្បាស់ ហើយមានបទពិសោធន៍ធ្វើការផ្នែកនោះកាន់តែច្រើន វាបានក្លាយជាបច្ច័យល្អជួយដល់ភាពរឹងមាំរបស់ក្រុមហ៊ុនបានមួយចំណែកធំ។
លោកថា ការទទួលបានជោគជ័យនៅលើការប្រកបអាជីវកម្មផ្តល់សេវាកម្មនៅក្នុងវិស័យមួយនេះ គឺមានការគួបផ្សំជាច្រើនដែលក្រៅពីចំណង់ចំណូលចិត្ត ចំណេះដឹង ជំនាញទំនាក់ទំនង បទពិសោធន៍ វាក៏ត្រូវការចាំនូវការធ្វើផែនការ និងការកំណត់គោលដៅរបស់ក្រុមហ៊ុនឱ្យបានច្បាស់លាស់ផងដែរ ថាតើទីផ្សារជំនាញរបស់ខ្លួនស្ថិតនៅក្នុងផ្នែកលំនៅដ្ឋាន ដីឡូតិ៍ ខុនដូរ ឬផ្នែកទីផ្សារឃ្លាំងជាដើម។
លោក ឡុង គឹមសួគ៌ បានបន្តទៀតថា ៖
“នៅពេលដែលយើងបានកំណត់គោលដៅជាក់លាក់ទៅលើជំនាញណាមួយរួចរាល់ហើយនោះ ការជ្រើសរើសគម្រោងសម្រាប់លក់ក៏ជារឿងសំខាន់ផងដែរ។ មុនពេលសម្រេចចិត្តទទួលយកគម្រោងណាមួយលក់ ត្រូវតែចេះសិក្សាពីស្ថានភាពទូទៅនៃគម្រោង ស្គាល់ពីចំណុលល្អ ចំណុចអាក្រក់ លក្ខខណ្ឌដែលទាក់ទាញ ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ តម្លៃដែលត្រូវដាក់លក់នៅលើទៅផ្សារដែលប្រាកដថាអាចលក់ចេញប្រកបដោយភាពជឿជាក់”
លោកថា ៖ «តំបន់ដែលងាយស្រួលលក់ និងមានសក្តានុពលខ្ពស់ គឺជាតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ មិនថាស្ថិតនៅកណ្តាលទីក្រុង ជាយក្រុង ឬនៅតាមបណ្តាខេត្តនោះទេ ឱ្យស្ថិតនៅតំបន់មានការអភិវឌ្ឍន៍ ជាតំបន់ស្ថិតនៅក្បែរ ឬទីប្រជុំ គឺសុទ្ធតែមានឱកាសទាំងអស់»។
យ៉ាងណាក៏ដោយ លោក ឡុង គឹមសួគ៌ បានបញ្ជាក់ថា ចំពោះការចាប់យកចំណែកយកទីផ្សារនេះ ក៏ត្រូវដឹងដែរថា ក្រុមហ៊ុនរបស់យើងមានធនធានមនុស្សកម្រិតណា។ បើយើងមានធនធានច្រើន យើងអាចចាប់យកចំណែកទីផ្សារធំ បើចំនួនធនធានតិច ឬនៅមានកម្រិត គួរតែចាប់យកចំណែកទីផ្សារតូច៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/12/2024
អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម