បរទេស ៖ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)នៅថ្ងៃអង្គារ៍នេះបានប្រកាសថា កិច្ចប្រជុំកំពូលដ៏ពិសេសមួយរបស់ខ្លួនដែលគ្រោងប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរីនោះត្រូវបានលុបចោលទៅវិញទោះបីជាវានៅសល់រយៈពេល 3ខែទៀតក៏ដោយ។
នៅក្នុងសេចក្តីប្រកាសនោះ WEF បានបញ្ជាក់ថា ៖
“ដោយសារតែស្ថានភាពនៃសោកនាដកម្មរបស់សកលលោកនៅតែបន្ត និងមានភាពមិនច្បាស់លាស់នៅស្ទើរគ្រប់តំបន់ ព្រមជាមួយនឹងរបៀបនៃការធ្វើដំណើរដែលមិនទាន់ទទួលបានការបញ្ជាក់ឲ្យបានប្រសើរឡើង។ អ្វីដែលសំខាន់ គឺភាពខុសគ្នានៃល្បឿនក្នុងការចាក់វ៉ាក់សាំងនៅតាមបណ្តាប្រទេសមួយចំនួន ខណៈដែលវីរុសកូវីដពូជថ្មីកំពុងវាយលុយយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ”
សេចក្ដីប្រកាសដដែលរបស់ WEF បានបញ្ជាក់ថា ៖
“ទោះបីជាយើងបានទទួលការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីក្តី ប៉ុន្តែកិច្ចប្រជុំនេះនឹងមិនអាចប្រព្រឹត្តទៅបានឡើយរហូតដល់ឆ្នាំ2022 ហើយទីតាំងថ្មី និងពេលវេលាដ៏ជាក់លាក់នឹងត្រូវប្រកាសនៅពេលក្រោយ”
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី បានបញ្ជាក់ឲ្យដឹងដែរថា ៖
“ក្នុងនាមរដ្ឋាភិបាល សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងនានាក្នុងអំឡុងពេលនៃការរាតត្បាតរបស់កូវីដជាសកលនេះ ហើយរដ្ឋាភិបាលសិង្ហបុរី នឹងនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង WEF អង្គការអន្តរជាតិធំផ្សេងៗទៀតក្នុងការលើកកំពស់អំពីកិច្ចសហប្រតិបត្តិការ និងអ្វីដែលជាក្តីបារម្ភរបស់សកលលោកជាមួយគ្នា”
គួរឲ្យដឹងដែរថា សិង្ហបុរីត្រូវបានគេកំណត់ និងជ្រើសយកជាទីកន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាពិសេសមួយដោយ WEF ចាប់ពីថ្ងៃទី 17 -20 ខែសីហា ឆ្នាំ2021 បន្ទាប់ពីវាត្រូវបានលុបចោលម្តងហើយកាលពីក្នុងខែឧសភាដោយសារតែបំរាមធ្វើដំណើរនៃបណ្តាប្រទេសនានាលើពិភពលោកក្នុងអំឡុងពេលនៃការរាតត្បាតខ្លាំងនៃកូវីដ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ