ឧស្សហកម្មអាកាសចរណ៍អន្តរជាតិកំពុងស្វែងរកវិធីសាស្ត្រ​ដើម្បីជម្នះលើវិបត្តិកូវីដ-19

ភាពរឹតត្បិតលើការធ្វើដំណើរទាំងនៅក្នុងតំបន់ និងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោកដែលបណ្តាលមកពីការផ្ទុះឡើងនូវវីរុសកូវីដ-19បំប្លែងថ្មី បាន ក្លាយក្ដីកង្វល់សាជាថ្មី​ និងកំពុងគំរាមកំហែងដល់គម្រោងស្តារឲ្យប្រសើរឡើងវិញនូវឧស្សាហកម្មអាកាសចរណ៍អន្តរជាតិឲ្យនៅតែបន្តស្ថិតក្នុងឱនភាពដដែល។

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជា ធ្លាប់បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រោមឥទ្ធិពលនៃកូវីដ-19 វិស័យអាកាសចរណ៍របស់កម្ពុជា ក្នុងឆ្នាំ2020 មានការធ្លាក់ចុះខ្លាំងរហូតដល់ជាង90ភាគរយ។

លោកបានបន្តឲ្យដឹងទៀតថា៖

“នៅក្នុងរបាយការណ៍ពិភពលោកក៏បានបង្ហាញដែរថាក្នុងឆ្នាំ2021 ភាពមិនប្រាកដប្រជាជាច្រើននៅតែបន្តមាន ជាក់ស្ដែងបើពិនិត្យមើលតាមកំណើននៃការឆ្លងជំងឺកូវីដ-19 គឺនៅតែមានកំណើនច្រើន។ ជាការពិត វ៉ាក់សាំងការពារជំងឺកូវីដ-19 មានពិតមែន ប៉ុន្ដែនៅមិនទាន់បានចាក់គ្រប់គ្នានោះឡើយ ចំណែកប្រសិទ្ធភាពនៃវ៉ាក់សាំងក៏មិនទាន់មានការវាយតម្លៃជាក់លាក់នៅឡើយទេ។ ដូច្នេះ​ កម្ពុជាក៏កំពុងស្ថិតក្នុងស្ថានភាពមួយដែលបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងរាលដាល”

ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា កម្ពុជាអាចព្យាករណ៍អំពីកំណើននៃអ្នកដំណើរតាមអាកាសចរណ៍បានលុះត្រាណាតែដឹងច្បាស់លាស់ពីប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលកំពុងត្រូវបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះជាមុនសិន។

អគ្គនាយករងនៃសមាគមក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (AAPA) លោក Subhas Menon បានមានប្រសាសន៍ថា តម្រូវការធ្វើដំណើរតាមជើងហោះហើរគឺពិតជាមានសារសំខាន់ដែលចាំបាច់ត្រូវតែមានការសម្របសម្រួលក្រោមការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មអាកាសចរណ៍ ដែលរួមមានទាំងរដ្ឋាភិបាល និងវិស័យឯកជន។

លោកបានបន្តថា ជាដំណោះស្រាយដ៏ឆ្លាតវៃ និងកាន់តែមានសារៈសំខាន់ក្នុងការគាំទ្រដល់ឧស្សាហកម្មអាកាសចរណ៍ គឺការធានាបាននូវសុខមាលភាព សុវត្ថិភាពយ៉ាងប្រាកដក្នុងពេលធ្វើដំណើរ។ ជាមួយគ្នានេះ នីតិវិធីនៃការធ្វើតេស្ត និងវិញ្ញាបនប័ត្របញ្ជាក់ពីការចាក់វ៉ាក់សាំងចាំបាច់ត្រូវតែមាន បន្ថែមពីលើកិច្ចសម្របសម្រួលដល់ការធ្វើដំណើរតាមរយៈទំរង់លិខិតឆ្លងដែនបែបឌីជីថល។

លោក Menon បានមានប្រសាសន៍ថា៖

“ល្បឿននៃការចាក់ថ្នាំបង្ការនៅអាស៊ីប៉ាស៊ីហ្វិកគឺមិនស្មើគ្នានោះទេ។ តំបន់នេះអាចរំពឹងថានឹងទទួលបាននូវអភ័យឯកសិទ្ធិនៅឆ្នាំ2023 លើកលែងតែការចាក់វ៉ាក់សាំងត្រូវបានពន្លឿន ខណៈដែលទ្វីបអាស៊ីក៏ជាតំបន់ដែលបានឆ្លងវីរុសប្រភេទខាងលើនេះ”

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម