សេដ្ឋកិច្ចជប៉ុនត្រីមាសដើមឆ្នាំដាំក្បាលចុះជាប់គ្នា 2 ឆ្នាំ

បរទេស ៖ គិតត្រឹមដើមត្រីមាសទី2 ឆ្នាំ2021 សេដ្ឋកិច្ចប្រទេសជប៉ុននៅតែបន្តស្ថិតនៅក្នុងឱនភាព និងលើសពីការរំពឹងទុកបន្ទាប់ពីរលកនៃការឆ្លង​រីករាល​ដាលនូវ​ជំងឺកូវីដកើតមានសាជាថ្មីក្រោយកិច្ចដំណើរការចែកចាយ និងប្រើប្រាស់វ៉ាក់សាំងនៅក្នុងប្រទេសមានភាពយឺតយ៉ាវ។

នៅក្នុងត្រីមាសទី2 ដើមឆ្នាំ2021នេះ ការបន្តដាក់រដ្ឋនៅក្នុងកម្រិតប្រកាសអាសន្នអាចទំនងក៏ជាបញ្ហាសំខាន់មួយ និងជាឧបសគ្គក្នុងការបង្អាក់​កំណើន​សេដ្ឋកិច្ច​ជាតិ ខណៈដែលអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានអំពាវនាវ និងស្នើរដ្ឋាភិបាលគួរតែមានការពិចារណាសាជាថ្មីទៅលើការបង្កើតឲ្យមានយន្តការ ឬ​ដំណោះ​ស្រាយ​សមស្របណាមួយដែលអាចជាច្រកចេញសម្រាប់ជប៉ុនគេចផុតពីបញ្ហាដ៏លំបាកទាំងនេះ។

នៅក្នុងរបាយការណ៍ដែលត្រូវបានចេញផ្សាយផ្ទាល់ដោយរដ្ឋាភិបាលកាលពីថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថា៖

“សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះដល់ទៅ 5.1ភាគរយនៅក្នុងត្រីមាសដំបូង ខ្ពស់ជាងអ្វីដែលអ្នកវិភាគធ្លាប់បានព្យាករណ៍ទុកថាធ្លាក់ចុះត្រឹមតែ 4.6 ភាគរយប៉ុណ្ណោះ។ នៅក្នុងនោះ តួលេខបាន​បញ្ជាក់​ទៀតថា វិស័យដែលធ្លាក់ចុះ និងទាញឲ្យសេដ្ឋកិច្ចជប៉ុនកាន់តែយ៉ាប់យ៉ឺន គឺចរន្តនៃរំហូរសាច់ប្រាក់ក្នុងស្រុកមានកម្រិតទាប រាប់ទាំងពីការចំណាយ​របស់ប្រជាពលរដ្ឋដ៏តិចតួចបន្ទាប់ពីបាត់បង់ចំណូល ខណៈដែលទីក្រុងជាច្រើនរបស់ប្រទេសត្រូវបានប្រកាសបិទក្នុងអំឡុងពេលរងគ្រោះដោយការវាយប្រហារ​សាជាថ្មី​នៃ​ជំងឺឆ្លងកូវីដ-19”

ដោយឡែកសម្រាប់ការនាំចេញរបស់ជប៉ុននៅក្នុងដំណាកកាលដ៏លំបាកកាលពីដើមឆ្នាំកន្លងទៅនេះមានការកើនឡើងតិចតួចបំផុត ពោលគឺប្រមាណជា 2.3 ភាគរយហើយភាគច្រើនគឺជាការនាំចេញរថយន្ត និងផលិតផលអគ្គិសនីដែលទីផ្សារសកលលោកកំពុងមានតម្រូវការឡើងវិញ។ ទោះបីជាយ៉ាងណាក្តី កំណើននេះគឺជាកម្រិតមួយតិចតួចបំផុតបើធៀបទៅនឹងកំណើននៃការនាំចេញរបស់ជប៉ុនក្នុងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ2020។

គួរបញ្ជាក់ថា ជប៉ុនបានប្រឈមមុខទៅនឹងបញ្ហានៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចដ៏គួរឲ្យបារម្ភមិនធ្លាប់មានឡើយក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ  ដែលចាំបាច់ទាមទារឲ្យរដ្ឋាភិបាលស្វែងរកវិធីសាស្ត្រ និងដំណោះស្រាយជាបន្ទាន់ ខណៈដែលព្រឹត្តិការណ៍នៃការរៀបចំកីឡាអូឡាំពិករដូវក្តៅក្នុងទីក្រុងតូក្យូ នៅសល់តែរយៈពេល 10 សប្តាហ៍ទៀតប៉ុណ្ណោះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង ៤ នេះ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរស្វែងយល់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/01/2025

កង្វះលំហូរសាច់ប្រាក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលភាគច្រើនដែលអាជីវកម្មបរាជ័យក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ

ច្នៃដីទំនេរក្បែរផ្ទះដាំត្រសក់ អាចរកចំណូលបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 21/01/2025

ដាំត្រសក់ចំណារនៅលើផ្ទៃដីទំហំ ១២ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ សម្រាប់ហូបខ្លួនឯងផង និងសម្រាប់លក់ចេញទៅទីផ្សារខាងក្រៅផង ដោយអាចរកចំ​ណូលបានចន្លោះពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

គម្រោងអគារ​ពាណិជ្ជកម្ម​​ចំនួន៥ ​នៅភ្នំពេញ ​បានបញ្ចប់ការសាងសង់​ក្នុងឆ្នាំ​២០២៤​ និងចាក់បញ្ចូល​ក្នុង​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2025

ទោះបី​ជា​ស្ថានភាពវិស័យអចលនទ្រព្យ​នៅមិនទាន់​បានវិល​ត្រលប់ដូចមុន​ ប៉ុន្តែការអភិវឌ្ឍគម្រោងអគារមួយចំនួននៅតែដំណើរការ​ដោយរលូន និង​បានបញ្ចប់ជា​ហូរហែ​

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនាំចេញជិត២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបាននាំចេញ ជិត២ពាន់លានដុល្លារ ដែលកើនឡើង១៦% ធៀបនឹងឆ្នាំ២០២៣

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា​កាន់តែមានកំណើន​ឡើង​ជា​បន្តបន្ទាប់ ខណៈពល​រដ្ឋ​ចាប់ផ្ដើមទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​កាន់តែច្រើន​

គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2025

ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស

ការចុះឈ្មោះក្នុងថ្នាលឌីជីថល បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានី រៀបចំយុទ្ធ​នា​ការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់