បរទេស៖ នៅថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុនអាជីវកម្មថ្មី (Startup) ចំនួន 2 ដែលមានឈ្មោះល្បីបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានប្រកាសពីផែនការច្របាច់រួមបញ្ចូលគ្នាដើម្បីអាចបង្កើតបានទៅជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មី និងធំបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដោយមានតម្លៃសរុបប្រមាណជិត 20ពាន់លានដុល្លារ។
ក្រុមហ៊ុន Gojeck ដែលមានផ្តល់ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរ និង ក្រុមហ៊ុន Tokopedia ដែលផ្តល់ជាកម្មវិធីទិញទំនិញគ្រប់ប្រភេទលើបណ្តាញអនឡាញប្រចាំនៅប្រទេសឥណ្ឌូនេស៊ីបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការរួបរួមគ្នាបង្កើតទៅជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីដ៏ធំមួយប្រចាំប្រទេស និងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរដោយដាក់ឈ្មោះថា GoTo Group។
ជាមួយនឹងកិច្ចសហការរវាងក្រុមហ៊ុនចំនួន2 ច្របាច់រួមបញ្ចូលគ្នាតែ1នៅពេលនេះ GoTo Group ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតនៅលើពិភពលោក ដូចជា ក្រុមហ៊ុន Alibaba, Tencent, Facebook, Google រួមជាមួយនឹងក្រុមហ៊ុន Softbank ផងដែរ។
គួររំលឹកថា ក្រុមហ៊ុន Gojeck មានមូលដ្ឋាននៅក្នុងទីក្រុង Jakarta និងបានចាប់ផ្តើមអាជីវកម្មលើកដំបូងរបស់ខ្លួនតាមរយៈការបង្កើត និងដាក់ឲ្យប្រើកម្មវិធីកក់ម៉ូតូឌុបតាមអនឡាញ ហើយបច្ចុប្បន្នបានបន្តអាជីវកម្មរបស់ខ្លួនទៅជាសេវាកម្មដឹកជញ្ជូនទំនិញស្ទើរគ្រប់ប្រភេទ ហើយកម្មវិធីរនេះក៏ត្រូវបានប្រើប្រាស់យ៉ាងទូលាយសម្រាប់ការទូទាត់សាច់ប្រាក់តាមអនឡាញ ខណៈដែល Tokopedia ជាវេបសាយទិញទំនិញតាមអនឡាញដ៏ធំ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2009 ដោយអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានជម្រើសក្នុងការទិញទំនិញជាមួយនឹងហាងទំនិញគ្រប់ទីកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ក្រោយការបញ្ចូលគ្នាក្លាយខ្លួនទៅជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាដ៏ធំប្រចាំប្រទេស និងក្នុងតំបន់អាស៊ីអាគ្នេយ៍ GoTo Group ត្រូវបានគេជឿជាក់ថាអាចមានទំហំស្មើទៅនឹង 2 ភាគរយនៃ GDP របស់ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុននេះក៏គ្រោងបង្កើតការងារឲ្យបានកាន់តែច្រើនបន្ថែមទៀតសម្រាប់ពលរដ្ឋរបស់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានគ្រប់គ្រងរបស់ Tokopedia លោក Patrick Cao ដែលនឹងក្លាយទៅជាប្រធានគ្រប់គ្រងរបស់ GoTo Group នៅពេលឆាប់ៗខាងមុខនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/12/2024
នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ
ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
បច្ចេកវិទ្យាសុខាភិបាលឌីជីថល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល
ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល