ឧស្សហកម្មផលិតរថយន្តថៃត្រូវបានពន្យារពេលដោយសារកត្តាខ្វះវត្ថុធាតុដើម

បរទេស៖​ សហព័ន្ធនៃឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ (FTI) គិតមកត្រឹមថ្ងៃសុក្រនេះបានបញ្ជាក់ថាខ្លួននៅមិនទាន់អាចឈានទៅដល់ការសម្រេចចិត្តបាននៅឡើយចំពោះការព្យាករ និងដាក់គោលដៅថ្មីរបស់ខ្លួនសម្រាប់ឆ្នាំថ្មី ហើយត្រូវរង់ចាំយ៉ាងហោចណាស់រយៈពេល 2ខែទៀត។

កាសែតបាងកកប៉ុស្តិ៍ដែលបានចេញផ្សាយនៅព្រឹកនេះបានបញ្ជាក់ថា FTI បច្ចុប្បន្នកំពុងរង់ចាំមើល យ៉ាងដិតដល់ទៅលើបញ្ហាជាសកលដែលបណ្តាលមកពីកង្វះបន្ទះឈីបសម្រាប់ផលិតកម្មផលិតរថយន្ត ជាពិសេសរលកវាយប្រហារជាលើកទី 3 ដោយសារកូវីដមកលើប្រទេសថៃ។ កត្តា សំខាន់ទាំង2 នេះបានធ្វើឲ្យទំហំនៃការលក់រថយន្តរបស់ថៃធ្លាក់ចុះយ៉ាងខ្លាំងធៀបទៅនឹងអ្វីដែលខ្លួនរំពឹងទុកថានឹងអាចធ្វើបាននៅក្នុឆ្នាំ 2021 នេះប្រមាណជា 1.5 លានគ្រឿងដែលក្នុងនោះពាក់កណ្តាលគឺអាចនាំចេញទៅក្រៅប្រទេស។

កាលពីខែមករា ប្រទេសថៃបានព្យាករណ៍ថាខ្លួននឹងអាចទទួលបានកំណើននៃការលក់រថយន្តប្រមាណជា 5.12 ភាគរយពីលើតួលេខដែលខ្លួនអាចធ្វើបានកាលពីឆ្នាំ2020 ប្រមាណជា 1.42 លានគ្រឿង ប៉ុន្តែភ្លាមៗថៃក៏បានជួបប្រទះទៅនឹងបញ្ហាខ្វះខាតបន្ទះឈីបសម្រាប់ផលិតរថយន្តបូករួមទាំងបញ្ហាវាយប្រហារសាជាថ្មីដោយកូវីដផង។

លោក Surapong Paisitpatanapong​ អនុប្រធាន FTI និងជាអ្នកនាំពាក្យរបស់សហព័ន្ធផងបានបញ្ជាក់បែបនេះថា  មិនតែក្នុងប្រទេសថៃនោះទេដែលជួបបញ្ហាប្រឈម ពោលគឺរោងចក្រជាច្រើននៅបរទេសក៏កំពុងប្រកាសបិទទ្វារជាបណ្តោះអាសន្នផងដែរ ហើយក្រុមអ្នកផលិតទាំងអស់បាននាំគ្នាបង្ហាញពីកង្វល់ថា បញ្ហាកង្វះខាតបន្ទះឈីបនេះនឹងអាចអូសបន្លាយក្នុងរយៈពេលយ៉ាងហោចណាស់ 2 ឆ្នាំទៀត។

លោកបានបញ្ជាក់ថា ​នៅក្នុងប្រទេសថៃ រោងចក្រជាច្រើនបានជួបប្រទះបញ្ហាដូចគ្នា  ដោយត្រូវបិទទ្វារបណ្តោះអាសន្ន ហើយរោងចក្រខ្លះគឺអាចបន្តផលិតកម្មរបស់ខ្លួនដោយប្រើប្រាស់បន្ទះឈីបដែលខ្លួនមាននៅសល់ក្នុងស្តុកតែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤​ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2025

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។

ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

ជំនួញ, ព្រឹត្តិការណ៍

• 16/01/2025

បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា ៥៥៦ ក្រុមហ៊ុនមកហើយប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2025

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2025

ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​