ចិនបញ្ជាទិញគ្រាប់ពោតពីអាមេរិកយ៉ាងសន្ធឹកសន្ធាប់សម្រាប់ត្រៀមទុកឆ្នាំក្រោយ

បរទេស៖ សារព័ត៌មាន the Bloomberg គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មហាយក្សចិនបានធ្វើការបញ្ជាទិញពោតពីសហរដ្ឋអាមេរិកក្នុងបរិមាណយ៉ាងច្រើនរហូតទៅដល់ជាង 1/3 នៃតម្រូវការរបស់ខ្លួនសម្រាប់ឆ្នាំក្រោយនោះរួចទៅហើយ ដែលជាផ្នែកមួយនៃកិច្ចខំប្រឹងប្រឹងធានាឲ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់សម្រាប់តម្រូវការស្រុករបស់ខ្លួន។

ផ្អែកតាមការផ្សព្វផ្សាយរបស់ bloombergquint បានបង្ហាញថា ចិនបានបញ្ជាទិញពោតពីអាមេរិកដែលជាប្រទេសផ្គត់ផ្គង់ធំបំផុតមួយលើពិភពលោកក្នុងទំហំដល់ទៅ​ 9.5 លានតោន ឬប្រហាក់ប្រហែលទៅនឹង 37 ភាគរយនៃតម្រូវការសរុបសម្រាប់រដូវកាលឆ្នាំ 2021-2022 ខណៈដែលអ្នកជំនាញបានព្យាករណ៍ថា នៅឆ្នាំក្រោយនេះប្រទេសចិនអាចនឹងត្រូវការពោតសរុបយ៉ាងហោចណាស់ 26 លានតោនពីបណ្តាប្រទេសផ្គត់ផ្គង់ទាំងអស់លើពិភពលោក ហើយការបញ្ជាទិញអាចនឹងចាប់ផ្តើមពីខែកញ្ញាខាងមុខនេះ។

ប្រទេសចិនបានក្លាយទៅជាប្រភពដ៏សំខាន់នៃការផ្គត់ផ្គង់ធញ្ញជាតិប្រភេទនេះដោយសារតែល្បឿនៃការពង្រីកកសិដ្ឋានចិញ្ជឹមសត្វចៀម និងសត្វជ្រូកព្រៃដែលបច្ចុប្បន្នកំពុងមានតម្រូវការទីផ្សារខ្ពស់ ហើយបានជួយរុញឲ្យតម្លៃរបស់ធុញ្ញជាតិប្រភេទនេះមានសន្ទុះឡើងខ្លាំងដល់កម្រិតមិនធ្លាប់មាន។ អ្វីដែលជាមូលហេតុសំខាន់ដែលជំរុញឲ្យចិនធ្វើការបញ្ជាទិញពោតជាច្រើនពីអាមេរិកបែបនេះដោយសារតែដំណាំមួយនេះនៅក្នុងប្រទេសប្រេស៊ីលកំពុងទទួលរងការកំរាមកំហែងយ៉ាងខ្លាំងនៅក្នុងរដូវក្តៅដោយរាំងស្ងួត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។

កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការហើយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ដែលផ្តួចផ្តើមផលិតឡើងដោយក្រុមហ៊ុន អប្សរា មេឌា សឺវីស AMS ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការ

កម្ពុជា​-​សិង្ហបុរី ​ផ្តួចផ្តើម​ដាក់​ឱ្យ​ដំណើរការថ្នាល​ច្រក​របៀង​តម្លា​ភាព​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

កម្ពុជានិងសិង្ហបុរី បានដាក់ដំណើរការថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុដែលគំនិតផ្តួចផ្តើមនេះជំរុញកំណើនពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធ

លំអងឃ្មុំ ជាទិន្នផលបានពីការចិញ្ចឹមឃ្មុំមានគុណតម្លៃច្រើនសម្រាប់សុខភាព

ជំនួញ, ព្រឹត្តិការណ៍

• 20/06/2024

លំអងឃ្មុំ ជាទិន្នផលមួយបានពីការចិញ្ចឹមឃ្មុំ ក៏មិនខុសពីផលិតផលពីឃ្មុំដទៃទៀតដែរ ដែលមានតម្លៃថ្លៃ និងមានគុណប្រយោជន៍ច្រើនចំពោះសុខភាពអ្នកទទួលទាន។

អាកាស​យានដ្ឋានអន្តរជាតិតេជោ​ចាយអស់​ ១,១ពាន់លានដុល្លារ​អាមេរិកហើយ ខណៈ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/06/2024

អាកាស​យានដ្ឋានអន្តរជាតិមរតកតេជោ​ចាយអស់​ ១,១ពាន់លានដុល្លារ​អាមេរិកហើយ ខណៈ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បន្ថែម

ធនាគារពិភពលោកលើកឡើងពីបញ្ហាកំពុងកើតឡើង ៣ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា កំណើនសេដ្ឋកិច្ចសកលហាក់ដូចជាកំពុងនៅលើផ្លូវឆ្ពោះទៅរកស្ថិរភាព ប៉ុន្តែពិភពលោកកំពុងប្រឈមនឹងហានិភ័យមួយចំនួន

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/06/2024

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះចតនៅទីក្រុងហាណូយ ហើយវៀតណាមគឺជាគោលដៅចុងក្រោយរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី

វេទិកា​ធុរកិច្ច​ កម្ពុជា​-​សិង្ហបុរី​​ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​នៅ​សណ្ឋាគារ​ ​Co​nr​a​d​ ​Cent​e​nn​i​a​l​ ​Singapore

អាហារសម្រន់ប្រភេទថ្មី មានទាំងរសជាតិឆ្ងាញ់ ផ្តល់គុណតម្លៃដល់សុខភាព និងរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2024

ថ្មីៗនេះ Sabara Best Food បានចេញលក់នូវផលិតផលអាហារសម្រន់ថ្មីបីមុខ ដែលមានរសជាតិថ្មី ប្លែកមាត់ខុសពីគេ និងចូលរួមជួយដល់ជីវភាពកសិករកាន់តែច្រើន។

រដ្ឋមន្រ្តីកសិកម្ម កៀរគរកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

ឯកឧត្តម ឌិតទីណា បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែនៅខេត្តតាកែវ ក្នុងបំណងកៀរគរកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប»