សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ខណ្ឌធំៗចំនួន5ក្នុងរាជធានីភ្នំពេញកំពុងលេចធ្លោក្នុងវិស័យអចលនទ្រព្យ

ខណ្ឌចំនួន5ក្នុងចំណោមទាំង14 ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បាន និងកំពុងបន្តភាពលេចធ្លោរបស់ខ្លួននៅក្នុងវិស័យអចលនទ្រព្យរាប់ទាំងការវិនិយោគក្នុងវិស័យដីធ្លី ការអភិវឌ្ឍវិស័យសំណង់ និងលំនៅឋាន ក៏ដូចជាអគារពាណិជ្ជកម្មចំរុះផ្សេងៗផងដែរ។

ខណ្ឌទាំង5ដែលកំពុងមានប្រជាប្រិយភាពនៅក្នុងទីផ្សារអចលនទ្រព្យ និងកំពុងមានការអភិវឌ្ឍន៍ខ្លាំងនាពេលបច្ចុប្បន្ននេះរួមមាន ខណ្ឌដូនពេញ ខណ្ឌ7មករា ខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌទួលគោក។

លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុក្នុងអំឡុងពេលកូវីដ-19» ដែលរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាថា តម្លៃដីនៃខ័ណ្ឌទាំង5នេះចាប់ផ្ដើមមានកំណើនតាំងពីឆ្នាំ2011 រហូតដល់ឆ្នាំ2016 ដោយសារតែមានការអភិវឌ្ឍច្រើននៅក្នុងទីក្រុងភ្នំពេញ ហើយម៉្យាងទៀតខណ្ឌទាំងនេះ សុទ្ធសឹងតែជាកន្លែងទីប្រជុំជន។

លោក សន សៀប បានសង្កត់ធ្ងន់ថា ៖

” ដោយសារតែជាទីប្រជុំជនផង​ ដែលមានកំណើនប្រជាសាស្ត្រច្រើន រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍កើនឡើងច្រើនផងនោះ ទើបធ្វើឲ្យទីផ្សារ និងត្រូវការប្រើប្រាស់ដីនៅតំបន់ទាំង5នេះហក់ឡើងខ្ពស់ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ កំណើននៃតម្លៃដី និងអចលនទ្រព្យនៅតំបន់ទាំងនេះហាក់ជួបសភាពទ្រឹងក្រោយកើតមានវិបត្តិនៃជំងឺកូវីដ-19 បន្ទាប់ពីមានសន្ទុះកាលពីឆ្នាំ2018-2019នោះមក”

ផ្អែកតាមការសិក្សាស្រាវជ្រាវដែលបានធ្វើឡើងដោយក្រុមហ៊ុន KEY Real Estate បានឲ្យដឹងថា ក្នុងអំឡុងពេលប្រទេសកម្ពុជាជួបវិបត្តិដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដជាសកលក្នុងឆ្នាំ2020 តម្លៃអចលនទ្រព្យក្នុងខ័ណ្ឌទាំង5ខាងលើនេះមានការកើនឡើងត្រឹមប្រមាណ 0.5ភាគរយ ដែលជាកំណើនតិចតួចបំផុត។

គួរបញ្ជាក់ថាកំណើន GDP នៅក្នុងឆ្នាំ2020 បានធ្លាក់ចុះរហូតទៅដល់ -3.15ភាគរយ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញចំនួន 4ភាគរយនៅក្នុងឆ្នាំ2021នេះ៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញកសិផល ៣មុខទៅកាន់ប្រទេសចិន នឹងជួយពង្រីកទីផ្សារកសិផលកម្ពុជា ហើយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2025

អ្នកនាំពាក្យក្រសួងកសិកម្មឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីថ្ងៃទី១៧ -១៨​ ខែមេសា ឆ្នាំ២០២៥ មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន៣ ជំរុញការនាំចេញកសិផលកម្ពុជាចំនួន៣ប្រភេទ

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានមកដល់ទឹកដីកម្ពុជាហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2025

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រា បានអញ្ជើញមកដល់កម្ពុជាហើយក្នុងដំណើរទស្សនកិច្ចផ្លូវការ និងកំពុងជួបពិភាក្សាការងារជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។

រាជរដ្ឋាភិបាលលើកទឹកចិត្តដល់អ្នកវិនិយោគ ដែលមានបំណងមកផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2025

សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាលសូមប្រកាសលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងឡាយណាដែលមានបំណងមកផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដើម្បីជួយកាត់បន្ថយការនាំចូល និងបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង ADB កំពុងរៀបចំគម្រោងអភិវឌ្ឍន៍ពី ១៥ ទៅ ២០គម្រោងបន្ថែមទៀត តម្លៃជាង ១ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2025

ADB កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំគម្រោងអភិវឌ្ឍន៍ពី ១៥ ទៅ ២០គម្រោងបន្ថែមទៀតដែលមានតម្លៃជាង ១ ពាន់លានដុល្លារអាមេរិក

បច្ចុប្បន្នភាព ៖ តម្លៃមាសបានបន្តឡើងថ្លៃដល់ ៤ ១៥០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2025

កាល​ពី​​ថ្ងៃ​ចន្ទ មាសឡើងថ្លៃ ៣% មានតម្លៃ  ៣ ៤៣០ ដុល្លារ​ក្នុង​មួយ​អោន (នៅទីផ្សារកម្ពុជា មាសមានតម្លៃ ៤ ១៤៨ ដុល្លារក្នុងមួយតម្លឹង និង ៤១៤ ដុល្លារក្នុងមួយជី)

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តសរុបចំនួន៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2025

បច្ចុប្បន្ន ប្រទេសកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩ ដែលក្នុងនោះនៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦ និងនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣ ទីតាំង

យន្តហោះ Boeing មួយប្រភេទហោះហើរពីចិនត្រឡប់មកអាម៉េរិកវិញ ដោយសារសម្ពាធពន្ធគយរបស់ Donald Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/04/2025

ក្រុមហ៊ុនអាកាសចរណ៍ចិនដែលទិញយន្តហោះ Boeing របស់អាម៉េរិកនឹងត្រូវប្រឈមនឹងការបង់ពន្ធគយធ្ងន់ធ្ងរ ដោយសារយន្តហោះ 737 MAX ថ្មីមានតម្លៃទីផ្សារប្រហែល ៥៥ លានដុល្លាររួចទៅហើយ

រដ្ឋមន្ដ្រីក្រសួងសាធារណៈការ ៖ កម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/04/2025

រដ្ឋមន្ដ្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា៖កម្ពុជាមានកំពង់ផែសមុទ្រនិងកំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង

ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសណាដែលចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិក ហើយប៉ះពាល់ផលប្រយោជន៍ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/04/2025

ចិនគោរពគ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយភាពភាពលំបាកផែ្នកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកតាមរយៈការពិគ្រោះយោបល់ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែបានព្រមានប្រទេសនានាអំពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកដែលប្រឆាំងនឹងចិន ដើម្បីសម្របសម្រួលផលប្រយោជន៍របស់ខ្លួន។

កំពង់ផែទេសចរណ៍អន្តរជាតិ​កំពត តម្លៃ១០លានដុល្លារ លើទំហំផ្ទៃដី ៤,៥ហិកតា ត្រូវបានបើកឱ្យដំណើរការជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/04/2025

កំពង់ផែទេសចរណ៍អន្តរជាតិ​កំពត ដែលមានទំហំផ្ទៃដីជាង៤,៥ហិកតា និងតម្លៃ ១០លានដុល្លារ ត្រូវបានបើកឱ្យដំណើរការជាផ្លួវការហើយនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)