ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាមទាំងអស់ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF)មកដល់ប្រទេសកម្ពុជា។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន AMS ទទួលបាននៅរសៀលថ្ងៃទី21 ខែឧសភា ឆ្នាំ2021នេះ បានបញ្ជាក់ថា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ដោយក្នុងនោះមានប្រទេសចិន វៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ដែរថា ៖
“ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះពីប្រទេសជិតខាងចូលមកព្រះរាជាណាចក្រកម្ពុជា និងបង្ការការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក ព្រមទាំងធានាបាននូវគុណភាព សុវត្ថិភាពសត្វជ្រូក សាច់ជ្រូក ផលិតផលសាច់ និងការពារដល់សុខភាពសាធារណៈនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា“
បណ្តាខេត្តមួយចំនួននៃប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមានខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី ខេត្តយ៉ាឡាយជាប់ខេត្តរតនគិរី ខេត្តដុងថាប់ជាប់ខេត្តព្រៃវែង ខេត្តកៀនយ៉ាងជាប់ខេត្តកំពត ខេត្តតៃនិញជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ខេត្តឡុងអានជាប់ខេត្តស្វាយរៀង ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ និងខេត្តអានយ៉ាងជាប់ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា។
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបានប្រាប់AMSថា ជារឿងមួយដ៏ល្អប្រសិនបើលិខិតដែលជាវិធានការរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញទៅនោះមានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ប្រជាកសិករយើងក៏សប្បាយចិត្ត តែបើលិខិតណែនាំនោះមិនមានប្រសិទ្ធភាពទេ នោះនឹងបរាជ័យហើយ។
លោក ស្រ៊ុន ពៅ បានមានប្រសាសន៍ថា៖
“ខាងសមាគមចិញ្ចឹមសត្វកម្ពុជានឹងជួយសហការលើកិច្ចការនេះ ប៉ុន្តែសំណួរសួរថា តើអនុវត្តបានពេញលេញ ឬទេ?ព្រោះបំរាមបានហាមទៅហើយ បើយើងទប់ស្កាត់ទៅលើបញ្ហាហ្នឹង នោះជាផលប្រយោជន៍មួយដ៏ធំដល់កសិករទូទៅ ក៏ដូចជាកសិករដែលជាសមាជិកសមាគមផងដែរ។ កិច្ចការនេះត្រូវពឹងផ្អែកទាំងស្រុង និងជាកត្តាចម្បងដែលត្រូវពឹងទៅលើបងប្អូនសមត្ថកិច្ចតាមព្រំដែន បើលោកអាណិតដល់កសិករ ដល់ប្រជាជនកម្ពុជាត្រូវតែជួយទប់ស្កាត់ឱ្យបាន ព្រោះបើដួលរលំ គឺសាច់ជ្រូកនឹងឡើងថ្លៃ វាប៉ះពាល់ដល់ជីវភាពទាំងអស់គ្នា“
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%
ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង