បាងកក ៖ យោងតាមការបញ្ជាក់មន្ត្រីជាន់ខ្ពស់ប្រទេសថៃ បានឲ្យដឹងថាការនាំចេញរបស់ប្រទេសថៃរហូតមកដល់ដើមត្រីមាសទី២ ដើមឆ្នាំ២០២១ នៅតែបន្តរក្សាស្ថិរភាពបានល្អ និងមានអត្រាកំណើនប្រមាណជា ១០ភាគរយសម្រាប់ខែមេសាកន្លងទៅនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសថៃ លោក Jurin Laksanawisit បានធ្វើការបង្ហាញជាលទ្ធផលបឋមកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា អត្រានាំចេញរបស់ប្រទេសថៃសម្រាប់តែខែមេសា ដើមត្រីមាសទី២ ឆ្នាំ២០២១មានចំនួនប្រមាណ ១៨.៩ពាន់លានដុល្លារ កើនប្រមាណជា ១០ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅទៅ។
លោក Jurin បានបន្តថា ៖
“ការនាំចេញរបស់ថៃសម្រាប់រយៈពេល ៤ខែដើមឆ្នាំ២០២១នេះអាចនឹងកើនឡើងប្រមាណជា៤ ភាគរយធៀបទៅនឹងរយៈពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ដោយភាគីតំណាងពាណិជ្ជកម្មទាំងវិស័យរដ្ឋ និងឯកជនទាំងអស់បានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២១នេះចន្លោះពី ៨-១១ភាគរយ“
លោករដ្ឋមន្ត្រីក៏បានប្រកាសដែរថានឹងបើកកិច្ចប្រជុំតាមរយៈអនឡាញមួយក្នុងពេលឆាប់ៗនេះជាមួយនឹងវិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការត្រួតពិនិត្យនូវផែនការនៃការនាំចេញរបស់ខ្លួនសាជាថ្មី។
លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ៖
“កាលពីចុងឆ្នាំ២០២០ កន្លងមកក្រសួងពាណិជ្ជកម្មបានដាក់ផែនការក្នុងការសម្រេចឲ្យបាននូវការនាំចេញប្រមាណត្រឹមតែ ៤ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២១ ខណៈដែលការនាំចេញគឺជាគន្លឺះដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសថៃឲ្យអាចងើបឡើងវិញបានបន្ថែមពីលើការចាយវាយក្នុងស្រុក ។ ដោយឡែកសម្រាប់វិស័យទេសចរណ៍វិញនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរនៅឡើយដែលបណ្តាលពីវិបត្តិនៃជំងឺកូវីដ-19“
គិតត្រឹមត្រីមាសដំបូងដើមឆ្នាំ២០២១កន្លងទៅនេះ ការនាំចេញរបស់ថៃសរុបមានការកើនឡើង ២.២៧ភាគរយស្មើនឹងប្រមាណជា ៦៤.២ ពាន់លានដុល្លារ ខណៈដែលការនាំចូលក៏បានកើនឡើងដល់ទៅ ៩.៣៧ភាគរយ ឬស្មើនឹងប្រមាណជា ៦៣.៦ ពាន់លានដុល្លារ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ