ធនាគារជាតិនៃកម្ពុជាបានបន្តអំពាវនាវ និងលើកទឹកចិត្តដល់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារឯកជនទាំងអស់ចូលរួមអនុវត្តនូវវិធានការអនុគ្រោះដូចជាកាត់បន្ថយនូវការផាកពិន័យ ពន្យាពេលលើការបង់ប្រាក់ រួមជាមួយនឹងការរៀបចំឥណទានឡើងវិញជូនដល់អតិថិជនរបស់ខ្លួនដែលកំពុងរងគ្រោះ និងជួបការលំបាកក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-19នេះ។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ជូនសាធារណជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-19។ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-19 ជាពិសេសព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ ធនាគារជាតិនៃកម្ពុជាបានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី3ដូចជា ៖
ទី1. រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា 7ភាគរយដដែលរហូតដល់មានការជូនដំណឹងជាថ្មីពីធនាគារជាតិនៃកម្ពុជា។
ទី2. អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021។ ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំឡើងវិញលើសពី3ដង ក្នុងអំឡុងពេលអនុគ្រោះនេះ។
ទី3. បន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ និងបន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ស្វែងយល់ពីប្រភេទអាជីវកម្ម និងសេវាកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/01/2025
ត្បិតថា ឱកាសទទួលបានភាគចំណេញតិចនៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែដោយសារវាជាទីផ្សារដែលមានទំហំធំខ្លាំង ដូច្នេះ ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសចិនមិនមែនជារឿងងាយពេកនោះទេ