បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃចន្ទនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីឈ្មោះបំផុតលើពិភពលោក Teslsa កំពុងតែធ្វើការពិចារណាក្នុងការបើកដំណើរការសាងសង់រោងចក្រថ្មីរបស់ខ្លួននៅក្នុងប្រទេសរុស្សីបន្ថែមទៀតដែលជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងក្នុងការបង្កើនផលិតកម្មរបស់ខ្លួនទៅកាន់ទីផ្សារធំៗលើពិភពលោក។
នៅក្នុងវេទិកាពិភាក្សាដ៏ធំមួយតាមរយៈអនឡាញ (Video Call) ដែលមានរយៈពេលប្រមាណជា 45នាទី លោក Elon Musk ដែលជាស្ថាបនិករបស់ Tesla បាននិយាយថា ក្រុមហ៊ុនរបស់លោកពិតជាកំពុងពិចារណាក្នុងការសាងសង់រោងចក្រជាច្រើនកន្លែងទៀត ដែលក្រៅពីនៅប្រទេសចិន សហរដ្ឋអាមេរិក គឺនៅមានគម្រោងបង្ហាញវត្តមាននៅក្នុងប្រទេសរុស្ស៊ី។
លោក Musk បានបញ្ជាក់បែបនេះទៀតថា ៖
“ខ្ញុំគិតថា ពួកយើងគឺកៀកទៅនឹងការបង្កើតរោងចក្ររបស់ Tesla មួយកន្លែងនៅក្នុងប្រទេសរុស្សី ហើយវាគឺជារឿងដ៏អស្ចារ្យមួយ ដែលមិនតែប៉ុណ្ណោះយើងនឹងអាចសាងសង់បន្តទៅកាន់រដ្ឋផ្សេងទៀតរបស់រុស្សីផងដែរ”
នៅក្នុងកម្មវិធីវេទិកាបច្ចេកវិទ្យានេះ លោក Elon Musk បានបញ្ជាក់ឲ្យដឹងដែរថា លោកត្រូវបានទទួលការអញ្ជើញដោយផ្ទាល់ពីសំណាក់លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Dmitry Peskov ដែលក្នុងនោះក៏មានទាំងវត្តមានសហស្ថាបនិករបស់ក្រុមហ៊ុន Apple Inc. គឺលោក Steve Wozniak ផងដែរ។ នៅអំឡុងពេលកិច្ចសន្ទនាគ្នានោះ លោក Musk បានធ្វើការអំពាវនាវឲ្យភាគីខាងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលរុស្សី ពិភាក្សាគ្នាឡើងវិញទៅលើបញ្ហាតានតឹងផ្នែកការទូតដែលកំពុងឈានទៅរកស្ថានភាពដូចកាលពីសម័យសង្ក្រាមត្រជាក់នោះ។
គួរឲ្យដឹងដែរថា ទំនាក់ទំនងរវាងលោក Elon Musk និងរុស្សីក្នុងរយៈពេល 1 ឆ្នាំចុងក្រោយនេះហាក់ដូចជាមានភាពល្អូកល្អិននឹងគ្នាខ្លាំងបន្តិចដោយកាលពីដើមឆ្នាំកន្លងមកនេះមហាសេដ្ឋី ពាន់លានរូបនេះក៏បានទទួលការអញ្ជើញពីប្រធានាធិបតីរុស្សីលោក Vladimir Putin ដើម្បីឲ្យចូលរួមនៅក្នុងកិច្ចពិភាក្សាគ្នាតាមរយៈកម្មវិធីទំនាក់ទំនងសង្គម Clubhouse ផងដែរ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត