ចំណេះដឹង៖ មេដឹកនាំ (Leader) ដែលមានទាំងជំនាញគ្រប់គ្រង និងជំនាញដឹកនាំ គឺជាប្រភេទមនុស្សដែលអង្គភាព និងក្រុមហ៊ុនចង់បានជាទីបំផុត ពីព្រោះថា ភាគច្រើនអ្នកដឹកនាំ (Leader) មួយចំនួនអាចមានសមត្ថភាពត្រឹមតែជាអ្នកដឹកនាំ ប៉ុន្តែគ្មានភាពជាអ្នកគ្រប់គ្រងនោះទេ។
ចង់ក្លាយទៅជាមេដឹកនាំដ៏ខ្លាំងម្នាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវទាមទារនូវសមត្ថភាព បទពិសោធន៍បំណិនការងារដ៏ប៉ិនប្រសប់ទាំងការដឹកនាំអាជីវកម្ម ព្រមទាំងការគ្រប់គ្រងបុគ្គលិកឲ្យមានប្រសិទ្ធភាព។ អ្នកដឹកនាំ និងគ្រប់គ្រងខ្លះអាចធ្វើឲ្យបុគ្គលិកក្រោមឱវាទគោរពស្រឡាញ់ដោយមិនមែនដោយសារតួនាទី និងអំណាចនោះទេ ប៉ុន្តែដោយសារតែមានវិធីសាស្ត្រនៃការលើកទឹកចិត្តរបស់ខ្លួនទៅដល់ក្រុមរួមការងារទៅវិញ។
ខាងក្រោមនេះគឺជាទិចនិកនៃមូលដ្ឋានគ្រឹះសំខាន់ៗទាំង 5 ដែលមេដឹកនាំពូកែ និងមានឥទ្ធិពលគួរតែមាន ៖
1.កំណត់យុទ្ធសាស្ត្រដោយប្រើប្រាស់ពាក្យ WHAT៖ What problem is your business trying to solve?
ជំហ៊ានដំបូងនេះសំខាន់ខ្លាំងណាស់ដែលមេដឹកនាំត្រូវតែកំណត់ខ្លួនឯងថា តើអាជីវកម្មរបស់អ្នកបង្កើតឡើងដើម្បីអ្វី? តើមានអ្វីដើម្បីអាចដោះស្រាយ ឬជួយសម្រួលដល់កិច្ចការងារលំបាកណាមួយរបស់អតិថិជន?
2.ជ្រើសរើសក្រុមការងារដោយប្រើប្រាស់ពាក្យ WHO៖ Who will be selecting?
បុគ្គលិកធ្វើការងារគឺជារឿងសំខាន់ទី 2 របស់អ្នកក្នុងនាមជាមេដឹកនាំ ពីព្រោះថាពួកគេគឺជាធាតុផ្សំដែលមិនអាចខ្វះបានឡើយសម្រាប់អាជីវកម្ម។ ដូចនេះការជ្រើសយកបុគ្គលិកមកចូលរួមប្រៀបដូចជាការកសាងគ្រឹះអាជីវកម្ម ឬការងារដ៏រឹងម៉ាំមួយ។ ប្រសិនបើអ្នកអាចរកមនុស្សដែលល្អៗ និងមានសមត្ថភាពខ្លាំងមកបាន ទោះបីជាអ្នកមានគោលដៅអតិថិជនដ៏ខ្ពស់ ឬអាជីកម្មមានប្រកួតប្រជែងខ្លាំងយ៉ាងណា ក៏អ្នកនៅតែអាចសម្រេចភាពជោគជ័យស្របតាមផែនការអាជីវកម្មជាមិនខាន។
3.បណ្តុះគំនិតនិងទស្សនៈវិស័យរួមដោយប្រើប្រាស់ពាក្យ WHY៖ Why is your business opening?
បុគ្គលិកទាំងអស់របស់អ្នកគួរតែអាចឆ្លើយសំណួរបានយ៉ាងត្រឹមត្រូវថា ហេតុអ្វីបានជាអាជីវកម្មនេះកើតឡើង? ក្នុងគោលបំណងអ្វី? មានអត្តចរិតយ៉ាងណានៅក្នុងទីផ្សារ? លើសពីនេះពួកគេគួរតែបានដឹងទៀតថា ហេតុអ្វីបានជាក្រុមហ៊ុនត្រូវការបើកការិយាល័យថ្មី ឬបន្ថែមផលិតផលថ្មី និងសេវាកម្មថ្មីជាដើមផង។ វានឹងក្លាយទៅជាវប្បធម៌មួយដែលមនុស្សទាំងអស់នៅកន្លែងធ្វើការមានចម្លើយរួមគ្នា និងគំនិតដូចគ្នាចំពោះដំណើរការអាជីវកម្ម។
4.បែងចែកធនធានដោយប្រើប្រាស់ពាក្យ HOW ៖ How to allocate resources toward your business?
ជំហ៊ាននេះមានភាពងាយស្រួលជាងគេបន្តិច ប៉ុន្តែជាដំណាក់កាលដែលត្រូវចំណាយលុយ ពីព្រោះថាបើអ្នកចង់បានគុណភាព និងប្រសិទ្ធភាពការងារ មិនមែនមានត្រឹមតែបុគ្គលិកជំនាញមានសមត្ថភាពខ្លាំងនោះទេ ប៉ុន្តែអ្នកទាំងនោះ(បុគ្គលិកជំនាញ)ក៏ត្រូវការចាំបាច់នូវឧបករណ៍ប្រើប្រាស់ដែលអាចផ្តល់ភាពងាយស្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ដូចនេះក្នុងនាមរូបអ្នកជាអ្នកដឹកនាំចាំបាច់ត្រូវតែគិតគូរដល់កិច្ចការងារនេះ ហើយប្រាកដថាបានបែងចែកនូវទំហំថវិកាសម្រាប់ចំណាយ។
5.គ្រប់គ្រង និងតាមដានគុណភាពប្រតិបត្តិការជាប្រចាំ៖
តើដំណើរការអាជីវកម្មប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំរបស់ក្រុមហ៊ុនមានគុណភាពស្របទៅនឹងអ្វីដែលបានគ្រោងទុកនៅក្នុងផែនការអាជីវកម្មបានកម្រិតណា? តើចំណុចណាខ្លះដែលជាចំណុចខ្វះខាត និងត្រូវកែតម្រូវជាចាំបាច់? ការកត់សម្គាល់ទៅលើគុណភាព និងសមិទ្ធផលការងារជាប្រចាំគឺជាកិច្ចការងារដែលអ្នកដឹកនាំ និងគ្រប់គ្រងអាជីវកម្មត្រូវយកចិត្តទុកដាក់ជាសំខាន់៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា
គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍