បច្ចុប្បន្នភាព ៖ តម្លៃដីធ្លីក្នុងទីក្រុងភ្នំពេញនៅតែបន្តកើនឡើងតិចតួច ខណៈដែលបណ្តាខេត្តសំខាន់ៗមានការធ្លាក់ចុះ

បើទោះជាស្ថានភាពនៃការទិញលក់ជាក់ស្ដែងត្រូវបានប្រតិបត្តិករអះអាងថាមានការធ្លាក់ចុះខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់តម្លៃដីធ្លី និងអចលនវត្ថុនៅរាជធានីភ្នំពេញនៅតែបន្តកើនឡើង ដែលផ្ទុយពីបណ្តាខេត្តសំខាន់ៗមួយចំនួនដូចជា ខេត្តកោះកុង ព្រះសីហនុ និងខេត្តសៀមរាបមានការធ្លាក់ចុះ។

​តាមរយៈការសិក្សាលម្អិតរបស់ក្រុមហ៊ុន KEY Real Estate បានឲ្យដឹងថា បច្ចុប្បន្នភាពនៃតម្លៃដីនៅក្នុងរាជធានីភ្នំពេញនៅតែបន្តមានកំណើន ក្នុងរង្វង់ប្រមាណ 1.9ភាគរយ ខណៈដែលតម្លៃដីនៅក្រុងសៀមរាបមានការធ្លាក់ចុះប្រមាណ -5ភាគរយ ហើយក្រុងព្រះសីហនុបានបន្តធ្លាក់ចុះរហូតទៅដល់ប្រមាណ -10.1ភាគរយ។

លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍ថា ស្ថានភាពទូទៅនៃតម្លៃដីធ្លីនៅក្នុងក្រុងភ្នំពេញពិតជាមានកំណើន ប៉ុន្តែកម្រិតនៃអត្រាតម្លៃឡើងថ្លៃនេះមានមិនស្មើគ្នានោះទេ។

“ក្នុងចំណោមខណ្ឌទាំង14នៃរាជធានីភ្នំពេញតំបន់ដែលមានសក្ដានុពល និងអំណោយផលដល់ការវិនិយោគ អភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមានចំនួន5ខណ្ឌ ហើយតម្លៃដីនៅក្នុងទាំងនោះក៏មានកំណើនផងដែរ។ ក្នុងចំណោមខណ្ឌទាំង5ដែលលេចធ្លោ គេសង្កេតឃើញខណ្ឌដង្កោបានឈានមុខគេ”

លោកបញ្ជាក់ថា

“ដង្កោ គឺជាខ័ណ្ឌមួយដែលមានអំណោយផលទាំងការវិនិយោគ និងការអភិវឌ្ឍន៍ ដែលបានចូលរួមរុញច្រានកំណើនតម្លៃដីនៅទីក្រុងភ្នំពេញទាំងមូលបានរហូតទៅដល់ 1.9ភាគរយ ដែលគិតជាមធ្យមស្ថិតក្នុងចន្លោះពី 2,000ដុល្លា ទៅ 2,100ដុល្លា ក្នុងមួយម៉ែត្រការ៉េ។ នេះជាកំណើនមួយដែលលើសពីការរំពឹងទុក ក្រោមហេតុផលនៃការរីករាលដាលជំងឺកូវីដ-19 ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ”

លោកបន្តថា

ដោយឡែក ខេត្តសៀមរាបវិញ លោកបានគូសបញ្ជាក់ឲ្យដឹងថា ទំហំនៃការប៉ះពាល់គឺនៅមានកម្រិតនៅឡើយ ពោលគឺចំនួននេះមិនបានធ្លាក់ពេកនោះទេ ព្រោះបើគិតពីទំហំប៉ះពាល់នៃជំងីរាតត្បាតកូវីដ-19 ដែលតួលេខនេះគឺនៅតិចតួចនៅឡើយ។ និយាយជារួម តម្លៃដីនៅក្នុងក្រុងសៀមរាបបានធ្លាក់នៅត្រឹម 1,520ដុល្លាក្នុងមួយម៉ែត្រការ៉េ ទៅ 1,600ដុល្លាក្នុងមួយម៉ែត្រការ៉េ ហើយកំណើននៃតម្លៃអចលវត្ថុរួមបានធ្លាក់ចុះត្រឹមចំនួន -5ភាគ។

ដោយឡែកសម្រាប់តែខេត្តព្រះសីហនុ លោកបានបង្ហាញរបាយការណ៍រួមមួយដោយបែងចែកជាសង្កាត់ធំៗចំនួន4 ដែលរាប់ចាប់ពីចុងឆ្នាំ2017 រហូតដល់ចុងឆ្នាំ2019 កំណើនតម្លៃដីនៅខេត្តនេះគឺមានសភាពខ្ពស់ខ្លាំង។ ប៉ុន្តែនៅក្នុងឆ្នាំ2020 កំណើននេះបានថយចុះទៅវិញដោយហេតុនៃការបិទហ្គេមអនឡាញដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃដី និងអចលនទ្រព្យទូទៅ ហើយក្រោយមកគឺមានការរីករាលដាលនៃជំងឺកូវីដ-19 ធ្វើឲ្យសេដ្ឋកិច្ចខេត្តព្រះសីហនុដាំក្បាលចុះរហូតទៅដល់ -10.1ភាគរយ ដែលនេះជាចំនួនមួយច្រើនជាងគេធៀបទៅនឹងខេត្តប៉ូលសេដ្ឋកិច្ចខ្ពស់ផ្សេងទៀត។ ជាទូទៅគិតចាមធ្យមតម្លៃដីនៅក្នុងក្រុងព្រះសីហនុ  ស្ថិតនៅក្នុងចន្លោះពី 1,240 – 1,380ដុល្លាក្នុងម៉ែត្រការ៉េ ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅអាល្លឺម៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់កម្ពុជាថ្មី និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅប្រទេសអាល្លឺម៉ង់ ក្រោយពេលស្ថាបនារួច

វិស័យ SMEs ជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ការជួបជុំធុរជនជិត ៥ពាន់នាក់មកពី ៥០ប្រទេសនៅសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

ការជួបជុំធុរជនជិត ៥ ពាន់នាក់មកពី ៥០ប្រទេស ទីក្រុងសៀមរាប ខេត្តសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និង សេដ្ឋកិច្ចកម្ពុជា

សម្ដេចធិបតី ៖ យើងមិនអាចរស់ដោយពឹងគេរហូតទេ ត្រូវតែពង្រឹងខ្លួនឯងឱ្យដើរចេញពីប្រទេសអភិវឌ្ឍន៍តិច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

សម្រាប់កម្ពុជា គឺកំពុងតែរំកឹលខ្លួនបន្តិចម្ដងៗចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ

ប្រទេសសមាជិកអាស៊ានចំនួន ៦ មានកំណើនសេដ្ឋកិច្ចល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

យោងតាម​ការ​ព្យាករណ៍​របស់ Maybank Research Pte Ltd បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ានទាំង ៦ រួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន