បរទេស៖ ប្រធានការិយាល័យស្ថិរភាពហិរញ្ញវត្ថុនៃធនាគារជាតិថៃ លោក Don Nakornthab នៅថ្ងៃអង្គារនេះបានលើកឡើងពីក្ដីរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃអាចនឹងទទួលបានកំណើន 2ភាគរយនៅក្នុងឆ្នាំ2021នេះ ប្រសិនបើរដ្ឋាភិបាលអាចចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋបានសម្រេចប្រមាណ 100លានដូសនៅក្នុងរយៈពេលនេះដូចគ្នា។
លោក Don Nakornthab ថ្លែងនៅក្នុងសិក្ខាសិលាមួយតាមអនឡាញដែលរៀបចំដោយកម្មវិធីអភិវឌ្ឍផែនការ (Eastern Economic Corridor) ថា ភាពជោគជ័យនៃការចាក់វ៉ាក់សាំងនៅក្នុងឆ្នាំនេះ ក្រៅពីអាចជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ2021នេះ ថែមទាំងជាកម្លាំងចលករមួយយ៉ាងសំខាន់សម្រាប់អត្រាកំណើនសេដ្ឋកិច្ចជាតិថៃនៅក្នុងឆ្នាំ2022ខាងមុខផងដែរ ខណៈដែលកញ្ចប់ថវិកាជំនួយទាំងអស់ដែលរដ្ឋាភិបាលបានអនុម័តក្នុងការប្រើប្រាស់កន្លងមកគឺមានទំហំរហូតទៅដល់ 20 ភាគរយនៃ GDP រួចទៅហើយ។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលថៃមិនធ្វើបានតាមផែនការនៃកម្មវិធីចាក់វ៉ាក់សាំងនោះទេ កំណើនសេដ្ឋកិច្ចអាចមើលឃើញពីកំណើនត្រឹមតែប្រមាណ 1ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំនេះ។
ជាមួយគ្នានេះ លោកក៏បានសម្ដែងពីក្តីព្រួយបារម្ភនៃការរាតត្បាតជំងឺកូវីដផងដែរ ដែលបានធ្វើឲ្យបំណុលគ្រួសារកើនឡើងទៅដល់ 89 – 90 ភាគរយមកហើយនៃ GDP របស់ថៃ ពោលគឺវាបានកើនឡើងលើសពីការរំពឹងទុកដែលមានត្រឹមតែ 80ភាគរយប៉ុណ្ណោះ។
ដោយឡែក លោក Pisit Puapan ប្រធានផ្នែកគោលការណ៍ម៉ាក្រូសេដ្ឋកិច្ចបានបញ្ជាក់ថា រដ្ឋាភិបាលថៃរហូតមកដល់ពេលនេះបានដាក់ចេញនូវផែនការក្នុងការបញ្ចេញកម្ចីប្រមាណជា 700ពាន់លានបាតបន្ថែមទៀត ដែលផ្តោតលើការជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសឡើងវិញនៅក្នុងឆ្នាំនេះ2021 និងបន្តនៅក្នុងឆ្នាំ2022។
លោកថាបន្តឲ្យដឹងថា តាមការព្យាករណ៍របស់ក្រសួងហរិញ្ញវត្ថុរបស់ថៃបានលើកឡើងថា សេដ្ឋកិច្ចរបស់ថៃអាចនឹងកើនឡើងប្រមាណជា 2.3 ភាគរយក្នុងពេលដែលកញ្ចប់ប្រាក់កម្ចីជាបន្ទាន់ប្រមាណជា 1ទ្រីលានបាតត្រូវបានបញ្ចេញ ខណៈដែលសេដ្ឋកិច្ចរបស់ថៃកាលពីឆ្នាំ2020កន្លងទៅមានការធ្លាក់ចុះរហូតទៅដល់ 6.1 ភាគរយ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2025
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content