ស្លឹកគ្រៃ ដែលជាគ្រឿងផ្សំរសជាតិសម្រាប់ម្ហូបអាហារខ្មែរភាគច្រើន និងត្រូវបានប្រជាកសិករនិយមដាំនៅតាមបណ្ដាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា និងមានការបង្កើតជាសហគមន៍ផងដែរនោះ កំពុងមានតម្រូវការទីផ្សារឡើងវិញបន្ទាប់ពីបណ្តាខេត្តក្រុងត្រូវបានបើកចរាចរណ៍ឡើងវិញ។
សហគមន៍កសិករសំបូរមានជ័យ ដែលល្បីខាងដាំស្លឹកគ្រៃរាប់រយហិកតានោះ បានចាប់ផ្ដើមប្រមូលផល និងដឹកជញ្ជូនកសិផលស្លឹកគ្រៃដែលសហគមន៍ប្រមូលបានដាក់ចូល និងផ្គត់ផ្គង់នៅតាមទីផ្សារលក់រាយនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតនៅទូទាំងប្រទេសក្នុងក្ដីរំពឹងនៃរដូវកាលដំបូងឆ្នាំ2021នេះមានចំនួនប្រមាណ300តោន។
ប្រធានសហគមន៍កសិករសំបូរមានជ័យ លោក ឆេង ថុង បានប្រាប់AMSឲ្យដឹងថា ស្លឹកគ្រៃដែលសហគមន៍បានប្រមូលកាលពីពេលថ្មីៗនេះ គឺយកមកពីតំបន់ពាមកោះស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងបានដឹកជញ្ជូនយកទៅកាន់ទីផ្សារលក់រាយតាមការបញ្ជារទិញរួចហើយ។
“ក្នុងមួយថ្ងៃយើងដឹកជញ្ជូនចេញទៅឲ្យម៉ូយនៅតាមទីផ្សារនានាទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗមួយចំនួនប្រមាណ3តោន ខណៈដែលការបញ្ជាទិញសរុបមានរហូតដល់ប្រមាណ300តោន។ មានន័យថា យើងនឹងបន្តប្រមូលផលដែលដាំដុះបាន ហើយដឹកយកទៅកាន់ទីផ្សារជាបន្តបន្ទាប់ ហើយខ្ញុំជឿថា ការបញ្ជារទិញនឹងនៅតែមាន“
លោកបានមានប្រសាសន៍ថា
“នៅពេលដែលទីផ្សារបានដើរឡើងវិញហើយនោះទីផ្សារលក់ស្លឹកគ្រៃក៏នឹងអាចពង្រីកខ្លួនបានឡើងវិញជាបណ្តើរៗដែរ ព្រោះថាស្លឹកគ្រៃរបស់សហគមន៍ដែលបានដាំដុះជាបន្តបន្ទាប់ ប្រសិនបើប្រមូលផលទាំងអស់នឹងមានចំនួនរហូតទៅដល់ជាង800តោនបន្ថែមទៀតឯណោះ ហើយសហគមន៍ក៏កំពុងពិចារណាលើការពង្រីកផ្ទៃដាំដុះបន្ថែមទៀត ខណៈដែលបច្ចុប្បន្នមានត្រឹមជាង200ហិកតាតែប៉ុណ្ណោះ“
លោក ឆេង ថុង បានដែរថា
ទោះជាយ៉ាងណា លោកសង្ឃឹមថានៅពេលដែលទីផ្សារបានបើកឡើងពេញលេញនោះ នឹងជំរុញដល់តម្រូវការទីផ្សារលក់រាយបានកាន់តែធំ ដែលអាចជួយដោះស្រាយជីវភាពប្រជាកសិករអាស្រ័យផលបានមួយកម្រិត ក៏ដូចជាជម្រុញដល់សេដ្ឋកិច្ចក្នុងសហគមន៍ទាំងមូលផងដែរ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ជប៉ុន ត្រៀមបញ្ចេញថវិកា ១០០០លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មឈីបក្នុងស្រុក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/01/2025
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងផ្តល់មូលនិធិទៅលើគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មទើបចាប់ផ្តើម ឬ start-up និងសាកលវិទ្យាល័យក្នុងរយៈពេលរហូតដល់៥ឆ្នាំ ក្នុងគោលបំណងឆ្ពោះទៅផលិតបន្ទះឈីបកម្រិតខ្ពស់