តំណែងកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកបានធ្លាក់លើលោក Bernard Arnault

បរទេស៖​ កំពូលមហាសេដ្ឋីបារាំងលោក Bernard Arnault បានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត​លើពិភពលោក​ជាផ្លូវការ​ហើយ​នៅដើមសប្ដាហ៍នេះ ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើងទៅដល់​ 186.3 ពាន់លានដុល្លារ។

លោក Arnault មានទ្រព្យសម្បត្តិលើសមហាសេដ្ឋីលោក Jeff Bezos ដែលមានទ្រព្យសម្បតិ្ត 186 ពាន់លានដុល្លារនោះត្រឹមតែ 300 លានដុល្លារ​ប៉ុណ្ណោះខណៈដែលស្ថាបនិកក្រុមហ៊ុន SpaceXលោក Elon Musk ជាមនុស្សមានទ្រព្យច្រើនបំផុតទី 3 ប្រមាណជា 147.3 ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិរបស់លោក Arnault ត្រូវបានគេមើលឃើញថាបានកើនឡើងទ្វេរដងធៀបទៅនឹងខែមីនាឆ្នាំ2020កន្លងមកដែលមានត្រឹមតែ 76 ពាន់លានដុល្លារមកដល់ 186.3ពាន់លានដុល្លារគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ ពោលគឺកើនឡើងប្រមាណជា 110 ពាន់លានដុល្លារក្នុងពេលវេលាត្រឹមតែ 14ខែ ហើយភាគច្រើនត្រូវបានគេមើលឃើញថាមានប្រភពខ្លាំងបំផុតមកពីក្រុមហ៊ុនម៉ូតសម្លៀកបំពាក់ដ៏ល្បីរបស់ជនជាតិបារាំងរូបនេះគឺ LVMH(Louis Vuitton Moet Hennessy)។

ត្រឹមព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ភាគហ៊ុនរបស់ LVMH ដែលជាក្រុមហ៊ុនមេរបស់ Fendi, Christian Dior និង Givenchy ផងដែរនោះបានកើនឡើងភ្លាមៗប្រមាណជា 0.4 ភាគរយក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយបានធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនរបស់លោកកើនឡើងទៅដល់ 320 ពាន់លានដុល្លារ និងបានរុញឲ្យទ្រព្យសម្បត្តិរបស់លោក Arnault កើនឡើងភ្លាម 600 លានដុល្លារផងដែរ។

គួរឲ្យដឹងដែរថា នៅត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោករបស់ Forbes ភាគច្រើនគឺសុទ្ធតែជនជាតិអាមេរិកទាំងអស់ដែលក្នុងមានដូចជាលោក Bezos, Musk, Gate និង Buffet ជាដើម ប៉ុន្តែក៏ធ្លាប់មានជនជាតិមិកស៊ិកូម្នាក់ដែលទទួលបានតំណែងជាកំពូលមហាសេដ្ឋីដែរ គឺលោក Carlos Slim ហើយឆ្នាំនេះបានបន្តធ្លាក់មកលើ លោក Bernard Arnault ដែលជាជនជាតិបារាំងទៅវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកា​ធុរកិច្ច​ កម្ពុជា​-​សិង្ហបុរី​​ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​នៅ​សណ្ឋាគារ​ ​Co​nr​a​d​ ​Cent​e​nn​i​a​l​ ​Singapore

អាហារសម្រន់ប្រភេទថ្មី មានទាំងរសជាតិឆ្ងាញ់ ផ្តល់គុណតម្លៃដល់សុខភាព និងរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2024

ថ្មីៗនេះ Sabara Best Food បានចេញលក់នូវផលិតផលអាហារសម្រន់ថ្មីបីមុខ ដែលមានរសជាតិថ្មី ប្លែកមាត់ខុសពីគេ និងចូលរួមជួយដល់ជីវភាពកសិករកាន់តែច្រើន។

រដ្ឋមន្រ្តីកសិកម្ម កៀរគរកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

ឯកឧត្តម ឌិតទីណា បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែនៅខេត្តតាកែវ ក្នុងបំណងកៀរគរកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប»

ម៉ាឡេស៊ីកំពុងត្រៀមខ្លួនក្នុងការចូលរួមជាសមាជិកក្រុមប្រទេស BRICS

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

នាយករដ្ឋមន្រ្តីម៉ាឡាស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើងថា ម៉ាឡេស៊ីបានបានធ្វើការសម្រេចចិត្តក្នុងការចូលរួមជាមួយ BRICS ហើយនឹងដាក់នីតិវិធីជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈដែលកំពុងរង់ចាំលទ្ធផលចុងក្រោយពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង

អាជីវកម្មរាប់រយដកខ្លួនចេញពីទីផ្សាររុស្សី ប៉ុន្តែយីហោធំៗបន្តម៉ាកពាណិជ្ជកម្មក្នុងទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

Coca Cola បានបង្ហាញខ្លួនក្នុងទីផ្សាររុស្ស៊ីតាំងតែពីឆ្នាំ១៩៨០ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងមូស្គូ និងឆ្នាំ១៩៩០ នៅតាមហាង McDonald's

អ្នកជំនាញប្រាប់ពីរបៀបប្រើប្រាស់កម្ចី ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2024

អ្នកជំនាញហិរញ្ញវត្ថុប្រាប់ពីវិធីសាស្ត្រក្នុងការប្រើប្រាស់លុយកម្ចី ឬឥណទានពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព ហើយវិធីសាស្ត្រទាំងនេះរួមមានការផ្តោតលើការប្រើប្រាស់កម្ចីឱ្យចំគោលដៅ

គម្រោង​វិនិយោគ​ពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​​នៅខេត្ត​ព្រះសីហនុ​ទទួលបានការលើក​ទឹកចិត្តផ្នែកពន្ធដារ​ ៨ ​ចំណុច​សំខាន់ៗ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/06/2024

រាជរដ្ឋាភិបាល​បានលើកទឹកចិត្ត​ផ្នែកពន្ធដារ​ជាច្រើន​ដល់​វិនិយោគិនណាដែលមានបំណងមក​វិនិយោគ​នៅខេត្តព្រះសីហនុ ជាពិសេស​លើ​គម្រោងអគារ​ជាប់គាំង​

ទីផ្សារប្តូរប្រាក់រុស្ស៊ី MOEX ផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2024

ទីផ្សារប្តូរប្រាក់រុស្ស៊ី Moscow Exchange (MOEX) បានផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដោយសាររតនាគារសហរដ្ឋអាមេរិកបង្ហាញពីទណ្ឌកម្មថ្មីមកលើប្រទេសនេះ

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី នឹងចុះ MOU ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង ការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា