អាជីវកម្មបង្កើតទូភ្ញាស់ពងសត្វលក្ខណៈគ្រួសារកំពុងមានតម្រូវការក្នុងស្រុក

ការចិញ្ចឹមសត្វនៅកម្ពុជាហាក់មានការរីកចម្រើនខាងបច្ចេកទេស ពិសេសការភ្ញាស់ពងមាន់ ពងទាជាដើម ដោយប្រើប្រាស់​នូវ​ឧបករណ៍ទូភ្ញាស់អគ្គិសនីបែបសម័យថ្មីដែលអាចផ្ដល់នូវអត្រាញាស់បានច្រើនតាមការចង់បាន និងផលិតរៀបចំឡើងនៅ​ក្នុង​ស្រុក។

លោក អេង​ រស់ ជាអ្នកផលិតទូភ្ញាស់មួយកន្លែងនៅតំបន់ចាក់អង្រែក្រោមបានមានប្រសាសន៍ AMS ឲ្យដឹងថា​ស្ទើរតែគ្រប់​អាជីវកម្មភ្ញាស់ពងមាន់ ពងទា ឬពងគ្រួចកាលពីប៉ុន្មានឆ្នាំមុនភាគច្រើនបាននាំចូលទូភ្ញាស់ពីប្រទេសជិតខាង ប៉ុន្តែបច្ចុប្បន្ននេះ ទូភ្ញាស់ត្រូវបានបង្កើតឡើងនៅក្នុងស្រុក និងមានប្រសិទ្ធភាពលើការភ្ញាស់បានដូចគ្នា។

ប្រភេទទូភ្ញាស់ដែលលោករៀបចំបង្កើតសម្រាប់ដាក់លក់នៅលើទីផ្សារមានច្រើនទំហំដែលអាចដាក់ពងបានចាប់ពី144គ្រាប់រហូតដល់ 1056 គ្រាប់ ដោយទូមួយអាចមានតម្លៃពី 150-600 ដុល្លារអាស្រ័យទៅតាមទំ ហំនិងប្រភេទក្បាលម៉ាស៊ីន​ដែល​បំពាក់ក្នុងទូ។ ដោយឡែកវត្ថុធាតុដើម និងសម្ភារៈសំខាន់ៗសម្រាប់បង្កើតទូនេះរួមមានដូចជា ជញ្ជាំងកាបូន ស្នោ ក្បាល​បញ្ជា កញ្ច្រែង ដែក ជាដើមដែលសុទ្ធតែគាត់នាំចូលមកពីក្រៅស្រុក។ ចំពោះការរៀបចំបង្កើតទូភ្ញាស់វិញ លោកបាន​លើក​ឡើងថា មិនសូវមានភាពលំបាក​នោះទេដោយ​ទូ1អាច​ចំណាយ​ពេល​ចន្លោះ 2-3ថ្ងៃប៉ុណ្ណោះ ហើយអាចទទួលបានប្រាក់​ចំណេញចាប់ពី 30ដុល្លាឡើងទៅអាស្រ័យទៅតាមទំហំទូ។

លោក អេង រស់ បានប្រាប់ផងដែរថា  ដោយសារគុណភាព និងទំនុកចិត្តលើការប្រើប្រាស់ ទូភ្ញាស់របស់លោក ត្រូវបានទទួលការបញ្ជាទិញពីអតិថិជនតាមបណ្តាខេត្តផ្សេងៗជាច្រើន ដូចជាខេត្តព្រះវិហារ សៀមរាប និងតាកែវជាដើម ដែលសុទ្ធតែដឹងពីគុណភាពទូតៗគ្នា ហើយក៏មានអ្នកខ្លះបានធ្វើការបញ្ជាទិញតាមហ្វេសប៊ុកផងដែរ។

ចំពោះពងដែលដាក់ភ្ញាស់វិញ លោកបានបញ្ជាក់ប្រាប់ឱ្យដឹងថា គឺត្រូវចំណាយពេលត្រឹមចន្លោះពី 18-21ថ្ងៃ ពងនឹងញាស់ ប៉ុន្តែមិនមែនញាស់ទាំងអស់ទេ ដោយក្នុង1សប្ដាហ៍ដំបូងតត្រូវពិនិត្យមើល​ទៅលើការវិវឌ្ឍ របស់ពង ប្រសិនពិនិត្យឃើញ​ថាពងណា​គ្មានសរសៃមេជីវិតវាត្រូវយកចេញព្រោះខូចមិនញាស់បាននោះទេ។

លោកបញ្ជាក់ដែរថា អាជីវកម្មមួយនេះបានចាប់ផ្ដើមផលិត និងកែច្នៃទូភ្ញាស់អស់រយៈពេល 4ឆ្នាំមកហើយ ដោយរៀន​បច្ចេក​ទេស​​ពី​គេ​បង្ហាញតាម YouTube ខ្លះ និងអនុវត្តកែច្នៃដោយខ្លួនឯងបន្ថែម។​ ដំបូងឡើងការតម្លើង និងរៀបចំបង្កើតទូភ្ញាស់នេះ​មានមតិ​ពី​អ្នកជិតខាង និងអ្នកប្រើប្រាស់ក្នុងការកែលម្អជារឿយៗ ហើយលោកក៏បានព្យាយាមអភិវឌ្ឍបន្ថែមទាំងរូបរាង និងគុណភាពទូ​ដែលអាច​ផ្ដល់លទ្ធភាពញាស់បានច្រើន។

ទូភ្ញាស់នេះទាំងរូបរាង និងគុណភាពមិនចាញ់ផលិតផលនាំចូលទេ ដោយលោកបានច្នៃជាប្រព័ន្ធស្វ័យ​ប្រវត្តិក្នុងការបង្វិល​កញ្ច្រែង បាញ់ទឹក និងបឺតកម្ដៅចេញពេលក្ដៅជ្រុលជាដើម។ អតិថិជនរបស់លោកតែងនិយមទិញប្រភេទទូតូចដែល​មានទំហំ​សមល្មមអាចផ្ទុកពងបាន144គ្រាប់ និងមានតម្លៃ​ ត្រឹម150ដុល្លារ។

ចុងក្រោយ លោក អេង រស់ ក៏បានថ្លែងគំណរគុណដល់អតិថិជន​ទាំងអស់ដែលបានគាំទ្រទូភ្ញាស់​របស់លោកជា​បន្តបន្ទាប់​មកនេះ ហើយលោកក៏មានបំណងចង់ពង្រីកអាជីវកម្មមួយនេះឲ្យបានកាន់តែធំជាងនេះផងដែរ ដើម្បីអាចបំពេញតម្រូវការ​របស់​កសិករដែលប្រកបរបរភ្ញាស់ពងមាន់ ពងទាកាន់តែច្រើនតាមការចង់បាន៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ

កសិករអាចងាកមកពិចារណាប្រើថ្នាំបំប៉នដំណាំដែលផលិតក្នុងស្រុក មានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 10/02/2025

អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ឬ (CNAD) ជាកន្លែងបណ្ដុះបណ្ដាលចំណេះដឹងកសិកម្មមួយកន្លែង និងមានផលិត- លក់ ជី ថ្នាំបំប៉នដំណាំ ដែលមានប្រសិទ្ធភាពខ្ពស់ តម្លៃសមរម្យ

ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា កើនឡើងដល់ ២២,៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/02/2025

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២២.៥ពាន់​លានដុល្លារឆ្នាំ២០២៤ ពោលគឺកើនឡើង ១២.៦ ភាគរយ ធៀបនឹងឆ្នាំ២០២៣

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើនក្រោយពេលបញ្ចប់ការសាងសង់ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចសង្គម ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូន

Donald Trump នឹងយកពន្ធនាំចូល ២៥ % លើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងយកពន្ធ ២៥ ភាគរយលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក ហើយវិធានការនេះនឹងប៉ះពាល់ខ្លាំងបំផុតដល់កាណាដា

តម្រូវការ​សម្ភារៈសំណង់​​នៅ​ដើមឆ្នាំ២០២៥​ចាប់​ផ្ដើម​មាននិន្នាការ​កើនឡើង ដែលជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

នៅដើមឆ្នាំ ២០២៥​នេះ និន្នាការ​នៃការ​ប្រើ​ប្រាស់​សម្ភារៈ​សំណង់​​ចាប់​ផ្ដើម​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅតាមតំបន់​ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស

ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃបានវិលទៅរកស្ថានភាពប្រក្រតីវិញ និងមានតម្លៃល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

មន្ត្រីជាន់ខ្ពស់កសិកម្មបង្ហាញការនាំចេញស្រូវប្រចាំថ្ងៃរបស់កសិករបានវិលទៅរកប្រក្រតីភាពឡើងវិញធ្វើឱ្យទំហំនាំចេញស្រូវពេលបច្ចុប្បន្នមានទំហំបន្តកើនឡើង

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/02/2025

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ

​ ​