បាងកក ៖ សមាគមន៍ធនាគារថៃ Thai Banker’s Assocation(TBA) នៅថ្ងៃពុធនេះបានធ្វើការប្រកាសអំពីផែនការក្នុងការបញ្ចេញកម្ចីបន្ថែមប្រមាណ 100ពាន់លានបាត ឬប្រហែលជា 3,198 លានដុល្លារទៀតដើម្បីសង្គ្រោះអាជីវកម្មខ្នាតតូច និងមធ្យម SME ក្នុងការប្រើប្រាស់សម្រាប់រយៈពេល 6 ខែខាងមុខទៀត។
ជាមួយនឹងទំហំកម្ចីនេះត្រូវបាន TBA បញ្ជាក់ថា ស្ថិតនៅក្រោមកម្មវិធីមួយរបស់រដ្ឋាភិបាល ខណៈដែលធនាគារកណ្តាលរបស់ថៃបានបញ្ជាក់ថាកម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមទាំងនេះគួរតែត្រូវបានពន្លឿន ពីព្រោះរហូតមកដល់ពេលនេះទំហំកម្ចីសរុបនៅមិនទាន់មានចំនួនដូចគោលដៅដែលរដ្ឋាភិបាលចង់បាននៅឡើយនោះទេ។
ប្រធានសមាគមន៍ TBA លោក Payong Srivanich បានបញ្ជាក់ថា TBA កំពុងរៀបចំផែនការដើម្បីសហការជាមួយនឹងគណៈកម្មការពាណិជ្ជកម្ម និងឧស្សាហកម្មធនាគារក្នុងការបង្កើនភាពងាយស្រួលទៅដល់ SME ទាំងឡាយណាដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារបញ្ហារាតត្បាតនៃវីរុសកូវីដតាមរយៈការប្រើប្រាស់កម្មវិធីកញ្ចប់ជំនួយកាត់បន្ថយបំណុលរបស់ធនាគារជាតិរបស់ថៃ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ TBA បានធ្វើការស្នើទៅដល់សហព័ន្ធឧស្សាហកម្ម និងសភាពាណិជ្ជកម្មរបស់ថៃរួចរាល់ហើយ ក្នុងការប្រមូលយកឈ្មោះរបស់ SME ទាំងឡាយណាដែលចង់ចូលរួមក្នុងកម្មវិធីកម្ចីដែលវានឹងអាចជួយឲ្យ TBA បង្កើនល្បឿននៃការបញ្ចេញកម្ចីនេះបាន និងស្របតាមគោលដៅរបស់ខ្លួន៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន