បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមប្រឹក្សាពាណិជ្ជកម្មចិន និងអាមេរិក (USCBC) នៅថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថាការនាំចេញរបស់អាមេរិកទាំងអស់ទៅកាន់ទីផ្សារប្រទេសចិនបានធ្វើឲ្យស្ទើរតែគ្រប់រដ្ឋទាំងអស់របស់ខ្លួន និងវិស័យឧស្សាហកម្មទទួលបានផលចំណេញ។
ទិន្នន័យដែលត្រូវបានបង្ហាញជាផ្លូវការដោយក្រុមប្រឹក្សា USCBC បានឲ្យដឹងថាការនាំចេញទៅកាន់ទីផ្សារប្រទេសចិននោះគឺអាមេរិកទទួលបានកំណើនដល់ទៅ 18 ភាគរយកាលពីឆ្នាំ 2020 ធៀបទៅនឹងឆ្នាំចាស់មានប្រមាណ 123 ពាន់លានដុល្លារ ខណៈដែលការនាំចេញរបស់អាមេរិកទៅកាន់ទីផ្សារប្រទេសផ្សេងទៀតមានការធ្លាក់ចុះប្រមាណ 15 ភាគរយក្នុងពេលដូចគ្នានេះ។
តួលេខដដែលបានបញ្ជាក់ថា ប្រទេសចិនគឺបានក្លាយទៅជាទីផ្សារនាំចេញធំបំផុតទី 3 របស់អាមេរិកនៅក្នុងអំឡុងឆ្នាំ2020 ហើយក៏ជាទីផ្សារទំនិញចំនួន 5 មុខដែលរដ្ឋចំនួន 45 របស់អាមេរិកបាននាំចេញ ហើយក្នុងចំណោមនោះមាន 35 រដ្ឋដែលមានការកើនឡើងនៃទំហំនាំចេញរបស់ខ្លួនទៅកាន់ប្រទេសចិន និង 9 រដ្ឋផ្សេងទៀតអាចទទួលបានប្រាក់ចំណូលច្រើនជាង 1 ពាន់លានដុល្លារសម្រាប់ការនាំចេញទៅកាន់ប្រទេសមហាយក្សអាស៊ីមួយនេះ។
ក្នុងចំណោមរដ្ឋទាំងអស់ រដ្ឋតិចសាស់ គឺជារដ្ឋដែលអាចនាំចេញទៅចិនបានច្រើនជាងគេបំផុតគឺប្រមាណជា 16.9 ពាន់លានដុល្លារ ចំណែកឯរដ្ឋលូអ៊ីសសាណា ទទួលបានកំណើនខ្លាំងជាងគេបំផុតគឺរហូតទៅដល់ 120 ភាគរយ។
មកដល់បច្ចុប្បន្នអាជីវករអាមេរិកនៅតែបន្តក្តីរំពឹងទុកយ៉ាងខ្ពស់ចំពោះទីផ្សារចិននៅឡើយបើទោះបីជាជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែបន្តកើតមាននៅឡើយក្តី ហើយគិតត្រឹមឆ្នាំ2020 ក្រុមហ៊ុនអាជីវកម្មអាមេរិកថ្មីប្រមាណជា 1,600 ត្រូវបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសចិន។
USCBC ដដែលបាននិយាយទៀតថាមកដល់ពេលនេះសហគ្រាសតូចធំរបស់អាមេរិកប្រមាណជាជាង 70,000ទីតាំងមកហើយដែលបានដាក់ការវិនិយោគ និងកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិនដោយទំហំនៃការលក់ប្រចាំឆ្នាំរបស់ពួកគេបានកើនឡើងសរុបបញ្ចូលគ្នាមានប្រមាណរហូតទៅដល់ 700 ពាន់លានដុល្លារ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ
ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង