ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី31 ខែឧសភា ឆ្នាំ2021 ដើមសប្ដាហ៍ក្រោយនេះ ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាមម៉ឺនជ័យ (ព្រៃវែង)-តឺនណាម(តៃនីង)នឹងត្រូវបើកឲ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំង2ឲ្យកាន់តែល្អប្រសើរ។
ពិធីប្រកាសដាក់ឲ្យដំណើរការច្រកអន្តរជាតិថ្មីនេះ នឹងត្រូវរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែងរបស់កម្ពុជា សហការជាមួយរដ្ឋបាលខេត្តតៃនីងរបស់វៀតណាម ដោយអនុវត្តវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ឲ្យមានប្រសិទ្ធភាព។ ដោយឡែក សម្រាប់ការរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនាពេលខាងមុខ បន្ទាប់ពីស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-19 បានធូរស្រាល។
ច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-វៀតណាម ម៉ឺនជ័យ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម។
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់បានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានសម្រេចដំឡើងកម្រិតច្រកទ្វារព្រំដែនម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) និងត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខដ៏ខ្លី ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម និងសម្រួលដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ព្រមទាំងដឹកជញ្ជូនទំនិញ។
លោកបន្តឲ្យដឹងថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែនម៉ឺនជ័យនាពេលខាងមុខនេះ ក្រសួមហាផ្ទៃក៏បានចាត់ឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូចុះទៅជួបពិភាក្សាការងារជាមួយភាគីវៀតណាមជាច្រើនលើករួចមកហើយដោយភាគីទាំងពីរបានឯកភាពក្នុងការរៀបចំពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ចិន ក្លាយជាម្ចាស់ជំនួយធំជាងគេសម្រាប់អង្គការសុខភាពពិភពលោកក្រោយប្រកាសផ្តល់ថវិកាថ្មី៥០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/05/2025
ប្រទេសចិនបានសន្យាថានឹងផ្តល់ជំនួយជាថវិកាប្រមាណជា៥០០លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំទៅឲ្យអង្គការសុខភាពពិភពលោកហៅកាត់ថា WHO (World Health Organization)
ប៉េកាំង នឹងចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកដែលទប់ស្កាត់ប្រទេសផ្សេងៗពីការប្រើប្រាស់បន្ទះឈីប AI របស់ចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/05/2025
ទីក្រុងប៉េកាំងប្តេជ្ញាចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកលើការប្រើប្រាស់បន្ទះឈីប AI ដែលផលិតនៅក្នុងប្រទេសចិន ហើយចិនចាត់ទុកទង្វើរនេះជាការគំរាមគំហែង ពីសំណាក់សងរដ្ឋអាម៉េរិក